ក្រុមប្រឹក្សាភិបាល Man Utd នៅតែគាំទ្រ Mourinho ដោយមិនគិតពីជម្រើស Zidane
- ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ ម៉ោង ៨:៣៩ នាទី ព្រឹក

ជាអ្នកចាត់ការទូទៅ Jose Mourinho នៅតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមប្រឹក្សាភិបាលក្លិប Manchester United បើទោះបីបរាជ័យក្រោមថ្វីជើង Brighton ក្នុងលទ្ធផល ៣-២ ក្នុងក្របខណ្ឌ Premier League។ នេះបើតាមការផ្សាយរបស់ BBC។

អត្ថបទទាក់ទង
លទ្ធផល និងទម្រង់លេងរបស់ក្រុមរហស្សនាមបិសាចក្រហមក្នុងការប្រកួតសប្តាហ៍ទី២នៃលីគកំពូលអង់គ្លេសបានទាក់ទាញការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីកីឡាករលេងមិនត្រូវគ្នា។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ៥៤ឆ្នាំ មានពាក្យចចាមអារ៉ាមថានឹងក្លាយជាគ្រូបន្ទាប់នៅ Premier League ដែលត្រូវចាកចេញពីតំណែងរបស់ខ្លួន ហើយត្រូវជំនួសវិញដោយអតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane ដែលកំពុងទំនេរពីការងារ។

បន្តែយ៉ាងណាក៏ដោយ ប្រភពមួយពីក្លិប Man Utd បាននិយាយថា៖«ហេតុអ្វីយើងត្រូវពិភាក្សាអំពី Zidane នៅពេលដែលរូបគេគ្មានការងារធ្វើ?»។
ក្រុមប្រឹក្សាភិបាលក្លិបនេះ នៅតែបង្ហាញជំហរគាំទ្រអតីតអ្នកចាត់ការ Chelsea, Inter Milan និង Real Madrid ឲ្យនៅបន្តដដែលបើទោះដឹកនាំក្រុមមិនបានល្អ និងមានបញ្ហាប្រព័ន្ធលេងក៏ដោយ។
ដោយឡែកលោក Mourinho វិញ បានទទួលការខកចិត្តដ្បិតនាយកប្រត្តិបត្តរងក្លិបលោក Ed Woodward មិនអនុញ្ញាតឲ្យទិញចូលកីឡាករបន្ថែមទៀតក្រៅពីខ្សែបម្រើ Fred និងខ្សែការពារ Diogo Dalot អំឡុងពេលទីផ្សារដោះដូរកីឡាករមុនបើករដូវកាលថ្មីនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: