UCL៖ Man Utd ប៉ះ Juventus ដែលមាន Ronaldo ក្នុងពូល H
- ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨ ម៉ោង ១២:២៤ នាទី យប់

Manchester United នឹងត្រូវជួប Juventus, Valencia និង Young Boys ក្នុងពូលH សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០១៨-២០១៩ បន្ទាប់ពីការចាប់ឆ្នោតរើសពូលរួចរាល់ នៅយប់ថ្ងៃព្រហស្បតិ៍ទី៣០ ខែសីហានេះនៅប្រទេសម៉ូណាកូ។

នេះមានន័យថា Cristiano Ronaldo ដែលទើបចាកចេញពី Real Madrid ទៅចូលរួមជាមួយម្ចាស់ជើងឯកអ៊ីតាលី Serie A នឹងត្រូវប្រឈមមុខនឹងក្រុមចាស់ Man Utd ក្នុងការប្រកួតវគ្គសន្សំពិន្ទុ។

សម្រាប់ពូលដទៃ ពី A ដល់ H
Group A: Atletico Madrid, Borussia Dortmund, Monaco, Club Brugge.
Group B: Barcelona, Tottenham, PSV Eindhoven, Inter Milan.
Group C: Paris St-Germain, Napoli, Liverpool, Red Star Belgrade.
Group D: Lokomotiv Moscow, Porto, Schalke, Galatasaray.
Group E: Bayern Munich, Benfica, Ajax, AEK Athen.
Group F: Manchester City, Shakhtar Donetsk, Lyon, Hoffenheim
Group G: Real Madrid, Roma, CSKA Moscow, Viktoria Plzen.
Group H: Juventus, Manchester United, Valencia, Young Boys.
© រក្សាសិទ្ធិដោយ thmeythmey.com