«​ទូ​» អត់ «​រ​» និង​»​ទូរ​« មាន​«​រ​» ខុសគ្នា​ដូចម្តេច​?
  • ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
«​ទូ​» អត់ «​រ​» និង​»​ទូរ​« មាន​«​រ​» ខុសគ្នា​ដូចម្តេច​?

​ពាក្យ «​ទូ​» អត់ «​រ​» និង​»​ទូរ​« មាន​«​រ​»  មាន​សូរសព្ទ​ដូចគ្នា​ពិតមែន ប៉ុន្តែ​មិនបាន​បង្ហាញថា​ជា​ពាក្យ​ខុស​ដែរ គ្រាន់តែ​ពាក្យ​ពីរ​នេះ មាន​អត្ថន័យ​ផ្សេងគ្នា និង​ការប្រើប្រាស់​ខុសគ្នា​តែប៉ុណ្ណោះ​។
TTN-Free-Banner-In-Article-PC

 
​ក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញថា «​ទូ​» ជា​នាមសព្ទ សំដៅលើ​ប្រដាប់​ធ្វើ​ដោយ​ឈើ ឬ​ដែក មាន​សណ្ឋាន​ជា​ហឹប មាន​ទ្វារ​មាន​ជើង សម្រាប់​ដាក់​សំលៀកបំពាក់  ឬ​ដាក់​សម្ភារ​ប្រើប្រាស់​។ 
 
​ចំណែក «​ទូរ​» ជា​កិរិយាសព្ទ មានន័យថា ធៀប​គ្នា​, សាក​គ្នា​, ផ្ទឹម​គ្នា ដើម្បី​ឲ្យ​ឃើញ​មួយណា ឬ​អ្នកណា ប្រសើរ​ជាង​។ ឧទាហរណ៍​៖ កាបូប​របស់ខ្ញុំ​ថ្លៃ​តែ​១០​ដុល្លារ ទៅ​ទូរ​នឹង​កាបូប​របស់​អ្នក​ថ្លៃ​១០០​ដុល្លារ​ដូចម្តេច​បាន​ទៅ​៕ 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ