អតីតកីឡាកររត់ប្រណាំងពិភពលោក Usain Bolt រកបាន២គ្រាប់ក្នុងការប្រកួតបាល់ទាត់អាជីព
- ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ ម៉ោង ៥:៥៤ នាទី ល្ងាច

Usain Bolt បានស៊ុតបាល់បញ្ចូលទី២គ្រាប់ លើកដំបូង នាការបង្ហាញខ្លួនឲ្យក្លិបបាល់ទាត់អាជីពអូស្ត្រាលី Central Coast Mariners ក្នុងជំនួបមិត្តភាព។

ម្ចាស់មេដាយមាសអូឡាំពិកចំនួន៨ផ្នែករត់ប្រណាំង សញ្ជាតិហ្សាម៉ៃអ៊ីក រូបនេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ និងទី៤ ក្នុងជ័យជម្នះ ៤-០ របស់ Central Coast Mariners លើ Macarthur South West។ គេបានប្រើស្ទីលអបអរដោយសារការឈ្នះពេលរត់ប្រណាំងយ៉ាងដូច្នោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com