ចង់ស្គម អាហារ៤នេះ កុំញ៉ាំឲ្យសោះ
- ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ ម៉ោង ៨:៥៩ នាទី យប់

ប្រសិនជាអ្នកចង់ស្គមបានសម្រេច អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារទាំងនេះ។

តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរញ៉ាំពពុះសណ្តែកច្រើនឡើយ ព្រោះក្នុងពពុះសណ្តែកមានផ្ទុកកាឡូរីខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកងាយធាត់ជាទីបំផុត។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ទើបអាចរក្សារាងអ្នកបានស្អាត។
2. អ្នកមិនគួរញ៉ាំទឹកផ្លែឈើកំប៉ុងច្រើននោះទេ ព្រោះទឹកផ្លែឈើទាំងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយធ្វើឲ្យអ្នកងាយក្លាយជាធុងសាំងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំទឹកធម្មតាឲ្យបានច្រើនជាងទឹកផ្លែឈើទាំងនោះ។
3. នំកញ្ចប់ ក៏អ្នកមិនគួរពិសារច្រើនដែរ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកងាយក្តៅក្នុងទេ ថែមទាំងធ្វើឲ្យអ្នកងាយធាត់ទៀតផង។ ដូចនេះ អ្នកគួរតែកុំសូវប៉ះពាល់នំទាំងនោះឲ្យសោះ បើអ្នកចង់បានរាងដែលស្អាត។
4. មីកញ្ចប់មិនត្រឹមតែផ្ទុកកាឡូរីខ្ពស់ទេ ថែមទាំងពិបាករំលាយអាហារទៀតផង។ ដូចនេះ អ្នកមិនគួរខ្ចិលចម្អិនម្ហូប ហើយទិញតែមីមកបរិភោគឡើយ។ បើអ្នកហ៊ានពិសារក្នុងរយៈពេលយូរ នោះអ្នកនឹងមិនងាយស្រកទម្ងន់បានឡើយ។
5. កាហ្វេកំប៉ុងក៏មានផ្ទុកកាឡូរីច្រើនដែរ ដោយធ្វើឲ្យអ្នកមិនងាយស្គមបានឡើយ។ ដូចនេះ អ្នកគួរតែកុំពិសារកាហ្វេកំប៉ុងឲ្យសោះ ទើបអាចធ្វើឲ្យអ្នកមានរាងដែលស្អាតខ្លាំងតែម្តង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com