PSG ឈ្នះ១០ប្រកួតជាប់គ្នា ខណៈ Monaco ចាញ់ក្រោមការដឹកនាំដំបូងរបស់ Henry
- ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ ម៉ោង ៤:២៩ នាទី រសៀល

Mbappe អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម និង Henry ខកចិត្តពេលដឹកនាំ Monaco លើកដំបូង។ រូបថត AFP
Paris Saint Germain បានយកឈ្នះ Amiens ៥-០ ដែលជាជ័យជម្នះ១០លើកជាប់ៗគ្នា បើគិតចាប់តាំងពីការបើករដូវកាលថ្មី Ligue 1 របស់បារាំង។ ស្របពេលជាមួយគ្នានេះ Monaco បានចាញ់ម្ចាស់ផ្ទះ Strasbourg ២-១ ក្រោមការដឹកនាំដំបូងរបស់ Thierry Henry។

PSG ទទួលបាន៣០ពិន្ទុពេញពីការប្រកួតទាំង១០លើកដំបូងនៅក្របខណ្ឌ Ligue 1 ដោយមាន៨ពិន្ទុលើស Lille ដែលកំពុងឈរលេខពីរ។ ក្នុងជ័យជម្នះ ៥-០ Kylian Mbappe រកបាន១គ្រាប់ និងជាគ្រាប់ទី១១របស់គេនាការប្រកួត៩លើក។
ផ្ទុយទៅវិញ Monaco បន្តត្រាំត្រែងនៅបាតតារាង ក្រោយចាញ់ម្ចាស់ផ្ទះ Strasbourg ២-១ ក្រោមការដឹកនាំដំបូងរបស់លោក Thierry Henry បន្ទាប់ពីលោកចូលកាន់តំណែងជើងជំនួសលោក Leonardo Jardim។ Monaco ជើងឯកឆ្នាំ២០១៧ មិនទាន់ស្គាល់ជ័យជម្នះឡើយ នាការប្រកួតរាល់ព្រឹត្តិការណ៍១១លើកចុងក្រោយនេះ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ