Rooney លាជម្រើសជាតិអង់គ្លេសទាំងទឹកភ្នែក
- ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ៧:១៩ នាទី ល្ងាច

ខ្សែប្រយុទ្ធឆ្នើម Wayne Rooney សម្រក់ទឹកភ្នែកអំឡុងពេលប្រកាសលាគ្នាជាមួយមិត្តរួមជាតិក្នុងបន្ទប់ដូរសម្លៀកបំពាក់នាកីឡដ្ឋាន Wembley ក្រោយការបង្ហាញខ្លួនរជាលើកទី ១២០ និងចុងក្រោយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។

ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា តោកំណាចអង់គ្លេសបានយកឈ្នះអាមេរិកដោយលទ្ធផល ៣-០ ដែលធ្វើបានដោយ Jesse Lingard ខ្សែការពារ Trent Alexander-Arnold និងខ្សែប្រយុទ្ធ Callum Wilson។ Rooney ដែលបានប្រកាសចូលនិវត្តិន៍ពីក្រុមជម្រើសជាតិកាលពីឆ្នាំ២០១៧ ក៏ត្រូវបានកោះហៅឲ្យចូលរួមក្រុមវិញដែរ តែសម្រាប់ជាការអរគុណ និងផ្តល់កិត្តិយសដល់រូបគេប៉ណ្ណោះ ដែលបានបំបែកំណត់ត្រាសម្រាប់ក្រុមជម្រើសជាតិរបស់គេ។


ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំដែលបច្ចុប្បន្នកំពុងក្របកអាជីពនៅលីគកំពូលអាមេរិក DC United ត្រូវបង្ហាញខ្លួនឲ្យគ្រប់ចំនួន ១២០ប្រកួត និងជាលើកចុងក្រោយរបស់គេ ក្រោយរកគ្រាប់បាល់បំបែកកំណត់ត្រា ក្នុងនាមកីឡាករដែលស៊ុតឲ្យក្រុមអង់គ្លេសច្រើនជាងគេចំនួប ៥៣គ្រាប់ ។
Rooney បានលាក្រុមទាំងទឹកភ្នែក ដោយក្តីអាលោះអាល័យនិងអរគុណកីឡាករ និងបុគ្គលិកទាំងអស់ដែលផ្តល់ការស្វាគមន៍ដ៏កក់ក្តៅដល់រូបគេនាការបង្ហាញខ្លួនលើកចុងក្រោយនេះ។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមបិសាចក្រហម Manchester United និង Everton រូបនេះក៏បាននិយាយគាំទ្រដល់មិត្តរួមជាតិរបស់គេ Harry Kane ដោយអះអាងថា ខ្សែប្រយុទ្ធលេចធ្លោរបស់ Spurs នេះនឹងអាចបំបែកកំណត់ត្រារបស់ខ្លួនបាន៕


© រក្សាសិទ្ធិដោយ thmeythmey.com