Honda៖ លុយពិតជាសំខាន់ តែអ្វីដែលសំខាន់ជាងនេះ គឺការរួមចំណែកពង្រឹងក្រុមកម្ពុជា
- ថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ៤:១១ នាទី រសៀល

លោក Keisuke Honda តាមរយៈបណ្តាញសង្គម Twitter ខ្លួន បានបង្ហោះវីដេអូរបស់ខ្លួន ទាក់ទងនឹងការការរួមចំណែករបស់លោកដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា ក្នុងនាមតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិដោយមិនយកកំរៃ។

ជាមួយនឹងការបង្ហោះវីដេអូនោះ លោក Keisuke Honda ដែលជាកីឡាករអាជីពរបស់ក្លិប Melbourne Victory របស់អូស្ត្រាលីផងដែរនោះ បានសរសេរថា លុយពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការរួមចំណែករបស់លោកក្នុងការពង្រឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា។
លោក Honda បច្ចុប្បន្នកំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នោះ បានលើកឡើងក្នុងឃ្លីបវីដេអូថា នៅកម្ពុជា ពលរដ្ឋជាច្រើនរស់នៅក្នុងស្ថានភាពលំបាកលំបិននៅឡើយ។ លោកបានបន្ថែមថា៖ «តាមរយៈបាល់ទាត់ ខ្ញុំសង្ឃឹមផ្តល់ភាពការក្លាហានខ្លះដល់ពួកគេ ក្នុងការពង្រឹងជីវិតរស់នៅ និងផ្តល់ឲ្យពួកគេនូវថាមពលបន្ថែមខ្លះសម្រាប់ការងារថ្ងៃស្អែក»។
ជាមួយគ្នានេះ កីឡាករជម្រើសជាតិដ៏ឆ្នើមរបស់ជប៉ុន រំពឹងថា គម្រោងរបស់ខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា នឹងក្លាយជាចំណែកមួយដែលជួយដល់កម្ពុជា។
お金も大事ですけど、お金より大事な事ってあるじゃないですか?カンボジア代表を強くするっていうのはそんな感覚に近いんですよね。 pic.twitter.com/aOYLuw63Fj
— KeisukeHonda(本田圭佑) (@kskgroup2017) November 18, 2018
© រក្សាសិទ្ធិដោយ thmeythmey.com