ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន នឹងឋិតនៅក្នុងចិត្តខ្មែរគ្រប់គ្នា
- ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ៣:៥៤ នាទី រសៀល


បទ អើយរ៉ា ប៉ាកកាខ្មៅ
-ស្តាយអើយ អើយរ៉ា ព្រឹទ្ធាចារ្យ
ប្រាជ្ញ ឈួន អើយរ៉ា វោហារល្បី
ថែកាព្យ អើយរ៉ា ស្តារចាប៉ី
ខ្មែរល្បី អើយរ៉ា ទាំងក្នុងក្រៅ។
-សូរសៀង អើយរ៉ា ថាថាងផ្សំ
រណ្តំ អើយរ៉ា ន័យឆ្អិនឆ្អៅ
អប់រំ អើយរ៉ា ខ្មែរកូនចៅ
ប្រដៅ អើយរ៉ា មិនរួញរា។
-ឥឡូវ អើយរ៉ា លោកលាឆ្ងាយ
ខ្មែរស្តាយ អើយរ៉ា ទាំងអស់គ្នា
ចាប៉ី អើយរ៉ា ម្ចាស់អ្នកលា
រងា អើយរ៉ា ខ្វះអ្នកថែ៕
© រក្សាសិទ្ធិដោយ thmeythmey.com