លោក Harrison គ្រូថ្នាលកីឡាករជំនាន់ “៩២” របស់ Man Utd ស្លាប់ក្នុងអាយុ៨១ឆ្នាំ
- ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង ៥:៣០ នាទី ល្ងាច

លោក Eric Harrison រាប់ពីស្តាំទី២
អតីតគ្រូបង្វឹកក្រុមកីឡាបាល់ទាត់យុវជន Manchester United និងជាអ្នកបណ្តុះបណ្តាលក្រុមជំនាន់ឆ្នាំ៩២ (Class of '92) លោក Eric Harrison បានទទួលមរណភាពក្នុងអាយុ ៨១ ឆ្នាំ។

Harrison ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើថាមានជំងឺវង្វេងយៈពេល៤ឆ្នាំមកហើយ។ លោកបានស្លាប់នៅរាត្រីថ្ងៃពុធ ទី១៣ ខែកុម្ភៈនេះដោយមានការប្រកាសពីក្រុមគ្រួសាររបស់លោក។
Harrison បានក្លាយជាអ្នកគ្រប់គ្រងក្រុមយុវជនរបស់ក្លិប Manchester United ក្នុងឆ្នាំ ១៩៨១ និងជាអ្នកទទួលខុសត្រូវដឹកនាំក្រុមថ្នាល ហើយលោកជាអ្នកបង្កើតក្រុមយុវជនជំនាន់ឆ្នាំ៩២ (Class of '92) ដែលមានកីឡាករល្បីៗដូចជា Ryan Giggs, Paul Scholes, David Beckham, Nicky Butt, Phil Neville និង Gary Neville។


ក្រៅពីតំណែងនេះ អតីតអ្នកចាត់ការសញ្ជាតិអង់គ្លេសនេះក៏បានចំណាយពេល ៤ ឆ្នាំធ្វើជាជំនួយការលោក Mark Hughes ក្នុងការដឹកនាំក្រុមជម្រើសជាតិវែលិ៍ផងដែរ។
ក្លិប Manchester United ក៏បានបង្ហាញពីការចូលរួមមរណទុក្ខក្រុមគ្រួសារលោក Harrison ផងដែរ។ ចំណែកអតីតអ្នកចាត់ការក្រុម Man Utd លោក Sir Alex Ferguson បានសម្តែងការគោរពចំពោះលោក Harrison នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ដោយរៀបរាប់ថាបុរសដែលមានកំណើតនៅតំបន់ Yorkshire នេះគឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់របស់យើង៕
We are extremely saddened to report that our former youth coach Eric Harrison passed away last night. Our thoughts and prayers go out to Eric's family and friends at this sad and difficult time. pic.twitter.com/vS94a8MKxr
— Manchester United (@ManUtd) February 14, 2019
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: