«អត្តសញ្ញាណប័ណ្ណ» អាចសរសេរជា«អត្តសញ្ញាណបត្រ» បានដែរឬទេ?
- ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង ៧:៣៩ នាទី ព្រឹក

ពាក្យ «អត្តសញ្ញាណប័ណ្ណ» អាចសរសេរជា «អត្តសញ្ញាណបត្រ» ក៏បានដែរ។ នេះបើតាមសម្តេចព្រះសង្ឃរាជ ជួន ណាតពន្យល់នៅក្នុងពាក្យ«អត្ត» ដែលបញ្ជាក់ថា«អត្តសញ្ញាណប័ណ្ណ» ឬ«អត្តសញ្ញាណបត្រ» មានន័យថា លិខិតផ្លូវការនៃអត្តសញ្ញាណ សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្ស ឬសត្វ និងវត្ថុផ្សេងៗដែលបញ្ជាក់ពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត និងអសយដ្ឋានបច្ចប្បន្នជាដើម។

នៅមានពាក្យជាច្រើនបន្ថែមទៀត ដែលគេអនុញ្ញាតឲ្យសរសេរបានច្រើនយ៉ាង ដោយពាក្យទាំងនោះមានដូចជា កញ្ញា ឬកន្យា, វិទ្យុ ឬវិជ្ជុ ឬវ៉ាត់ដ្បូ, ស៊ុប ឬស៊ូប៍ ឬសូប។ល។
លើកលែងតែពាក្យមួយចំនួន ដូចជា ជំងឺ មិនមែនជម្ញឺទេ, ជំរុញ មិនមែនជម្រុញឡើយ, មួយភ្លែត មិនមែនម៉ាភ្លែតទេ, គូឆាយ មិនមែនកូឆាយ ឬកាឆាយទេ, ត្រប៉ែ មិនមែនតាប៉ែទេ, ផ្លែចម្ប៉ាដាក់ មិនមែនផែ្លចម្ប៉ាដក់នោះទេ,ផ្លែបំពេញរាជ្យ មិនមែនផ្លែកំពេញរាជ្យនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: