«អប្រិយ»,«អប្រីយ»,«អប្រីយ៍» និង«អប្បិយ»មួយណាត្រឹមត្រូវ?
- ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ ម៉ោង ៧:៣៩ នាទី ព្រឹក

ក្នុងចំណោមពាក្យទាំងអស់នេះពាក្យដែលត្រឹមត្រូវគឺសរសេរជា «អប្រិយ» និង«អប្បិយ»តែប៉ុណ្ណោះដែលជាពាក្យត្រឹមត្រូវ។ «អប្រិយ» និង«អប្បិយ» មានន័យថា ដែលមិនជាទីស្រឡាញ់ ដែលពុំគួរស្រឡាញ់។ ឧទាហរណ៍៖ អប្បិយបុត្រ(កូនដែលឪពុកម្តាយស្អប់)។ នេះបើយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: