ពាក្យ​«​គូ​»,«​គូរ​»​និង​«​គូស​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
ពាក្យ​«​គូ​»,«​គូរ​»​និង​«​គូស​»​មានន័យ​ខុសគ្នា​ដូចម្តេច​?

​រវាង​ពាក្យ​«​គូ​»,«​គូរ​»​និង​«​គូស​»​មិន​មានន័យ​ដូចគ្នា​ឡើយ​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​ពាក្យ «​គូ​» គឺ​សំដៅលើ​ចំនួន​ពីរ​ផ្ទឹម​គ្នា​។ ចំពោះ​ពាក្យ​«​គូរ​»​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​កើតជា​គំនូរ​តំណាង​រូបរាង សរពើ​ដោយ​ដីខ្មៅ​,​ប៉ាកកា ឬ​ជក់​។ ពាក្យ​នេះ​ក៏​អាច​ប្រើ​ជា​ពាក្យ​មួយ គិត​។ គិតគូរ គឺ​គិត​ហើយ​សឹម​គូរ​។ ចំណែក ពាក្យ​«​គូស​» មានន័យថា ធ្វើ​ឲ្យ​មាន​ជួរ​ស្នាម​,​ឲ្យ​មាន​ជា​គំនូស​៕
TTN-Free-Banner-In-Article-PC

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ