

បទ ពាក្យ៩
-គុណធម៌ ធម៌ប្រពៃ លៃកុំចោល
គុណធម៌ ឈ្នះកម្រោល រោលរុំប្រាណ
គុណធម៌ ជួយទ្រទ្រង់ យើងសុខបាន
គុណធម៌ ជួយចិត្តក្សាន្ត ខ្សោះទុក្ខសោក។
-គុណធម៌ ទ្រទ្រង់យស រស់ប្រសើរ
គុណធម៌ ដេកឬដើរ អង្គុយក្រោក
គុណធម៌ យ័ន្តការពារ បាំងបាបបោក
គុណធម៌ ថ្លៃមិនថោក លើករាសី។
-គុណធម៌ តាមដងផ្លូវ ត្រូវប្រកាន់
គុណធម៌ ឃើញជាក់ស្បាន់ ទាំងប្រុសស្រី
គុណធម៌ តាំងក្នុងប្រាណ បានខន្តី
គុណធម៌ នាំលោកិយ ឲ្យស្រស់ថ្លា។
-គុណធម៌ សីលធម៌ ធម៌ត្រូវដាំ
គុណធម៌ មិត្តអើយចាំ នាំសុខា
គុណធម៌ ថែមលើច្បាប់ ជាប់អាត្មា
គុណធម៌ មានដល់ណា សួស្តីភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com