ការធ្វើពិធីត្រុដិ គឺចង់បញ្ជាក់ន័យថា «ឆ្នាំចាស់បានកន្លងផុតទៅ ហើយឆ្នាំថ្មីបានឈានមកដល់»
- ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង ៧:៣៩ នាទី ព្រឹក

ពាក្យ«ត្រុដិ» មានន័យថា ដំណើរកាត់ ឬការផ្ដាច់។ ប៉ុន្តែ ពាក្យនេះ ក៏អាចសំដៅលើឈ្មោះភ្លេង និង ចម្រៀងមួយប្រភេទ សម្រាប់បណ្ដាជនក្នុងខេត្តសៀមរាប លេងតែក្នុងឱកាសចូលឆ្នាំថ្មីប៉ុណ្ណោះ ដែលយើងហៅជាទូទៅថា ភ្លេងត្រុដិ ឬលេងត្រុដិ។

ពាក្យ«ត្រុដិ» ជាភាសាសំស្ក្រឹត។ គេ ឃើញមានពាក្យមួយទៀត គឺពាក្យត្រស្តិ ដែលក្លាយមកពីពាក្យត្រុដិ។ ត្រស្តិ គឺសំដៅលើឈ្មោះព្រះរាជពិធីមួយប្រភេទ ដែលក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ។ ពិធីបញ្ជាន់ត្រស្ដិនេះ គឺជាពិធីផ្ដាច់ឆ្នាំ។
ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា «ដំណើរផ្ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី»។ កាលពីសម័យបុរាណ គេហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខេត្តសៀមរាប នៅហៅភ្លេង និងចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ ឬ ច្រៀងត្រុដិ។ នេះបើយោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: