ព្រះមហាក្សត្រ យាងចេញពីកម្ពុជា ទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅប៉េកាំង
- ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ៩:១០ នាទី ព្រឹក

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង ប្រទេសចិន។

មេដឹកនាំកំពូលៗ ដែលរួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងមន្រ្តីជាប់ខ្ពស់ផ្សេងទៀត បានចូលរួមថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ។ ទ្រង់ នឹងយាងមកកម្ពុជាវិញ នៅថ្ងៃទី១៦ ខែឧសភា៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: