កីឡាករតេក្វាន់ដូ ITF បួន ចាន់ ថា​រ៉ាត់ បាន​មេដាយប្រាក់​​ពិភពលោក
  • ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ​​ ម៉ោង ៧:៤១ នាទី ល្ងាច
កីឡាករតេក្វាន់ដូ ITF បួន ចាន់ ថា​រ៉ាត់ បាន​មេដាយប្រាក់​​ពិភពលោក

ប៊ុលហ្គារី៖ ​កីឡាករ​វ័យក្មេង​កម្ពុ​ជា បួន ចាន់ថា​រ៉ាត់ បាន​មេដាយ​ប្រាក់ពិភពលោក ក្រោយ​ប្រកួតចាញ់​​កីឡាករអ៊ុយក្រែន Dehtiarenko Vladyslav ក្នុង​ទម្ងន់​៤៥​គីឡូក្រាម នៅវគ្គ​ផ្តាច់ព្រ័ត្រ នា​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ពិភពលោក ITF World Championship នៅ​ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី នា​ប៉ុន្មាន​ខាងមុខនេះ​។​
TTN-Free-Banner-In-Article-PC


​នៅ​វគ្គ​ជម្រុះ ថា​រ៉ាត់ បាន​យកឈ្នះ​កីឡាករ​ណេ​ប៉ាល់ Gaha Mohan និង​កីឡាករ​ការ​ហ្សា​ក់​ស្ថាន ZHANBULATOV SANDYBEK ក្នុង​លទ្ធផល ៤-០ ដូចគ្នា រីឯ​កីឡាករ​អ៊ុយក្រែន​បាន​ទម្លាក់​កីឡាករ​មកពី​អ៊ូ​ស​បេ​គី​ស្ថាន និង​រុស្ស៊ី​។

កាលពីថ្ងៃទី​២៦ ខែសីហា ប៉ាល់ ជីវ័ន ឈ្នះមេដាយមាស​ពិភពលោក​ដំបូង​សម្រាប់​កម្ពុជា លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់ខ្មៅ​៥ដាន់៕


អ្នកសរសេរអត្ថបទ

Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce....

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

គី សុខ​លីម (Ky Soklim)