អបអរសាទរ! ITF កម្ពុជាបានមេដាយប្រាក់ពិភពលោក១ទៀតហើយ សរុបមាស១ ប្រាក់២
- ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៨:០៦ នាទី យប់

ប៊ុលហ្គារី៖ ក្រុមកីឡាករកម្ពុជា ទទួលបានមេដាយប្រាក់លើវិញ្ញាសាប្រកួតបច្ចេកទេសពិសេស (Special Technique) ជាក្រុម ពីព្រឹត្តិការណ៍ ITF Taekwondo World Championship នៅក្រុង Plovdiv ប្រទេសប៊ុលហ្គារី នាថ្ងៃនេះ។ ម្ចាស់ផ្ទះប៊ុលហ្គារីបានមេដាយមាស រីឯក្រិកបានមេដាយសំរឹទ្ធ។

អត្ថបទទាក់ទង
នេះជាមេដាយប្រាក់ទី២ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍ពិភពលោក ពោលគឺភ្លាមៗ បន្ទាប់ពីកីឡាករវ័យក្មេង បួន ចាន់ថារ៉ាត់ បានមេដាយប្រាក់ទី១ ក្នុងការប្រកួតទម្ងន់៤៥គីឡូក្រាម។ សរុបក្នុងព្រឹត្តិការណ៍ពិភពលោកនេះ កម្ពុជាទទួលបានមេដាយមាស១ និងប្រាក់២ ដោយមេដាយមាស រកបានជាប្រវត្តិសាស្ត្រពីសំណាក់កីឡាករ ប៉ាល់ ជីវ័ន នាថ្ងៃបើកឆាក៕
អ្នកសរសេរអត្ថបទ
Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce....

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: