តេក្វាន់ដូ ITF ពិភពលោក៖ កម្ពុជាបានមេដាយសំរឹទ្ធ២ទៀតហើយ
- ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១០:២៧ នាទី យប់

ប៊ុលហ្គារី៖ នៅថ្ងៃទី៣០ ខែសីហា នេះ អត្តពលិកតេក្វាន់ដូ ITF កម្ពុជា ទទួលបានមេដាយសំរឹទ្ធចំនួន២ ដែលក្នុងនោះលើវិញ្ញាសាសំដែងជាក្រុម និងវិញ្ញាសាបំបែកក្តារវ័យចំណាស់ ក្នុងព្រឹត្តិការណ៍ដណ្តើមជើងឯកពិភពលោក Taekwondo ITF World Champion នៅក្រុង Plovdiv ប្រទេសប៊ុលហ្គារី។

អត្ថបទទាក់ទង
មេដាយសំរឹទ្ធលើវិញ្ញាសាសំដែងជាក្រុមសម្រេចបានដោយកីឡាករថ្នាល បួនចាន់ ថារ៉ាត់, សុភ័ក្ត្រ ចន្ទឧត្តម, ម៉េត សុខមាន និង វឿង វណ្ណៈ។ រីឯមេដាយសំរឹទ្ធមួយទៀត រកបានដោយកីឡាករ ហ៊ឹម រីដា លើវិញ្ញាសាបំបែកក្តារ (វ័យចំណាស់)។
សរុបមកទល់ពេលនេះ កម្ពុជាឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២។
សារព័ត៌មានថ្មីៗ នឹងផ្តល់ព័ត៌មានលំអិតបន្តបន្ទាប់ទៀត
អ្នកសរសេរអត្ថបទ
Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce....

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: