លោក Leong Vai Meng លើកពីគុណសម្បត្តិលោក កែវ រ៉េមី សម្រាប់តួនាទីអនុប្រធាន ITF ពិភពលោក
- ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១០:១១ នាទី ព្រឹក

លោក Leong Vai Meng អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក
លោក Leong Vai Meng អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោកមកពីប្រទេសហ្គ្រោអង់ឡង់ (Greenland) បានពន្យល់ពីហេតុផល ដែលសមាជិកនៃគណៈកម្មាការនាយកនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក សម្រេចជ្រើសរើស លោក កែវ រ៉េមី ឲ្យជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក។

លោក Leong Vai Meng លើកឡើងថា លោក កែវ រ៉េមី ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក ដោយសារតែគុណសម្បត្តិផ្ទាល់ខ្លួន។ លោកជាបុគ្គល ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានបទពិសោធជាច្រើនឆ្នាំជាមួយកីឡានេះ ហើយសព្វថ្ងៃនេះ លោកក្លាយជាគ្រូ Master ដែលមានបច្ចេកទេសខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះ លោកជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ប្រចាំអាស៊ីអាគ្នេយ៍ និងនៅកម្ពុជា។ សម្រាប់ការងារក្នុងជួររាជរដ្ឋាភិបាលលោក ជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាដែលស្និទ្ធិជាមួយរដ្ឋាភិបាលកម្ពុជា។ កត្តាទាំងនេះហើយ ដែលជួយលោកទទួលបានតំណែងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក ដែលមានអាណត្តិ៤ឆ្នាំ៕
អ្នកសរសេរអត្ថបទ
Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce....

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: