«បាយបិណ្ឌ» និង«បិណ្ឌបាត» មានន័យខុសគ្នាដូចគ្នាដូចម្តេច?
- ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

រវាងពាក្យទាំងនេះ មិនមានន័យដូចគ្នាឡើយ។ «បាយបិណ្ឌ» មានន័យថា បាយដែលពូតឲ្យជាដុំ ឬមូល សម្រាប់ឧទ្ទិសកុសលឲ្យមនុស្សចែកឋានទៅដែលក្លាយជាប្រេត។ ចំណែក «បិណ្ឌបាត» សំដៅលើអាហារដែលប្រមូលហើយដាក់ក្នុងបាត្រ។

«បាយបិណ្ឌ» ចង់សំដៅលើ បាយពូតជាដុំ ឬមូល សម្រាប់ឧទ្ទិសកុសលឲ្យញាតិដែលកើតជាប្រេត។ ភាគច្រើនគេធ្វើនៅព្រឹកព្រលឹមចាប់ពីម៉ោង៣ ដល់ម៉ោង៥ ទាបភ្លឺ នៅតាមអារាម ពេលថ្ងៃ១រោច ខែភទ្របទ ទៅដល់ថ្ងៃខែដាច់(១៥ថ្ងៃ) ដែលហៅថា «បុណ្យកាន់បិណ្ឌ»។
ចំពោះពាក្យ «បិណ្ឌបាត» គឺអាហារដែលប្រមូល ជាដុំ ដាក់ចូលក្នុងបាត្រ គឺចង្ហាន់ដាក់បាត្រ ឬចង្ហាន់រាប់បាត្រ( សម្រាប់បព្វជិត ក្នុងព្រះពុទ្ធសាសនា) ដូចជា ចង្ហាន់បិណ្ឌបាត ឬអាហារបិណ្ឌបាតជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: