លោក អួន សារ៉ាត់​៖ គួរ​ចៀសវាង​ចំណុច​មួយចំនួន ពេល​ជ្រើសរើស​ជំនាញ​សិក្សា​
  • ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ​​ ម៉ោង ១១:៥៩ នាទី យប់
លោក អួន សារ៉ាត់​៖ គួរ​ចៀសវាង​ចំណុច​មួយចំនួន ពេល​ជ្រើសរើស​ជំនាញ​សិក្សា​

​ភ្នំពេញ​៖ លោក អួន សារ៉ាត់ លើកឡើងថា សិស្សានុសិស្ស​ត្រូវ​កំណត់​គោលដៅ​ជីវិត​របស់ខ្លួន​ជាមុនសិន ចាំ​ជ្រើសរើស​ជំនាញ​សិក្សា​។ លោក​បន្ថែមថា បើ​មិន​ធ្វើ​ដូច្នេះ​ទេ នោះគេ​នឹង​ស្ដាយ​នៅពេល​ក្រោយ ព្រោះ​ជំនាញ​ដែល​ខ្លួន​រៀន និង​ធ្វើការ ខុសពី​គោលដៅ​ជីវិត​។ អ្នក​បណ្ដុះបណ្ដាល​វិធីសាស្ត្រ​ជោគជ័យ​រូបនេះ ឲ្យ​ជា​គំនិត​ថា សិស្ស​មិនគួរ​ជ្រើសរើស​ជំនាញ ដោយសារ​មូលហេតុ​ដូចជា រៀន​តាម​គ្នា​, តាមចិត្ត​ឳ​ពុក​ម្ដាយ​, រៀន​តាម​ទីផ្សារការងារ​, ជំនាញ​នោះ​រកលុយ​បាន​ច្រើន​, រៀន​តាម​ទេពកោសល្យ​, ព្រោះ​បាន​អាហារូបករណ៍​, រៀន​តាម​ភេទ​-​រូបសម្បត្តិ​ខាងក្រៅ​, ព្រោះ​ការឈឺចាប់​នឹង​រឿង​អ្វីមួយ​, ជ្រើសរើស​ជំនាញ​តាម​ចំណង់​ចំណូលចិត្ត​មួយ​ឆាវ​។ លោក​បញ្ជាក់ថា គេ​អាច​រៀន​តាម​ចំណង់​ចំណូលចិត្ត តែ​ត្រូវ​ប្រកបដោយ​ចំណេះដឹង គឺ​មិនមែនជា​ចំណង់​មួយ​ឆាវ​នោះទេ​។​
TTN-Free-Banner-In-Article-PC


​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក អួន សារ៉ាត់ ដូចតទៅ​នេះ​៖


អ្នកសរសេរអត្ថបទ

 លោក ញ៉ុង ហេង ជាអ្នក​យកព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​សារព័ត៌មាន​ថ្មីៗតាំងពី​ឆ្នាំ​២០១៥មក។ ហេង ទទួល​បាន​សញ្ញាបត្រ​ច្បាប់ពី​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​សេដ្ឋកិច្ច។ គាត់​ធ្លាប់​មាន​បទពិសោធន៍​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ផងដែរ។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញ៉ុង​ ហេង