ការស្រាវជ្រាវមួយស្ដីពីទស្សនវិស័យអចលនទ្រព្យនៅភ្នំពេញឆ្នាំ២០៣០ ត្រូវបានបង្ហាញ
- ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ម៉ោង ៧:១៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រុមហ៊ុន Vtrust Appraisal សម្ពោធរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនស្ដីពីទស្សនវិស័យអចលនទ្រព្យនៅភ្នំពេញឆ្នាំ២០៣០ នាពេលថ្មីៗនេះ។ លោក ហ៊ឹម សីហា ដែលជានាយកផ្នែកស្រាវជ្រាវរបស់ Vtrust គឺជាអ្នកដឹកនាំការស្រាវជ្រាវនេះ។ លោកអះអាងថា នេះជារបាយការណ៍ស្រាវជ្រាវលើកដំបូងនៅកម្ពុជា។

អ្នកស្រាវជ្រាវបានប្រមូលទិន្នន័យ១០ឆ្នាំមកហើយ ដើម្បីព្យាករទៅមុខសម្រាប់រយៈពេល១០ឆ្នាំនៃវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ។ អចលនទ្រព្យប្រភេទផ្ទះជាប់ដី ខុនដូរ អគារការិយាល័យ រោងចក្រ-ឃ្លាំង ផ្សារទំនើប និងវិស័យពាក់ព័ន្ធដូចជាហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ទេសចរណ៍ ត្រូវបានរំលេចក្នុងរបាយការណ៍នេះ។ លោក ហ៊ឹម សីហា គូសបញ្ជាក់ថា លទ្ធផលស្រាវជ្រាវនេះនឹងជួយដល់អ្នកវិនិយោគ ក្នុងការធ្វើសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនឹងអចលនទ្រព្យ។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ហ៊ឹម សីហា នាយកស្រាវជ្រាវក្រុម Vtrust Appraisal ដូចតទៅនេះ៖
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: