លោក តែ តាំងប៉៖ ពួកខ្ញុំSME លើកបញ្ហាទៅ រដ្ឋាភិបាលគួរយកចិត្តទុកដាក់
- ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ នៅថ្ងៃទី៩ខែតុលា វិស័យឯកជនបានប្រជុំពិគ្រោះយោបល់ម្ដងទៀតអំពីបញ្ហាប្រឈមសហគ្រាសធុនតូច និងមធ្យម(SME) មុននឹងលើកសំណើទៅរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ បញ្ហាប្រឈមសំខាន់ដែល SME ចង់ឲ្យកែលម្អនោះគឺជុំវិញការនាំចូលទំនិញ។ ការប្រកួតប្រជែងមិនស្មោះត្រង់ដែលកើតចេញពីការនាំចូលទំនិញពីក្រៅស្រុក ដូចជាការគេចវេសបង់ពន្ធ និងនាំទំនិញខុសស្ដង់ដារជាដើម។ លោក តែ តាំងប៉ ក្នុងនាមតំណាងឲ្យផ្នែកឯកជន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា អ្វីដែលវិស័យឯកជនចង់បាន គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ពោលគឺជំរុញការកែច្នៃក្នុងស្រុក ចៀសវាងនាំចេញផលិតផលវត្ថុធាតុដើម និងកាត់បន្ថយនាំចូលផលិតផលសម្រេចទាំងឡាយណាដែលប៉ះពាល់ផលិតផលក្នុងស្រុក។

គួរបញ្ជាក់ថា លោក តែ តាំងប៉ គឺជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៃវេទិការដ្ឋាភិបាល -ឯកជន ។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក តែ តាំងប៉ ដូចតទៅនេះ៖
តាមរយៈបទសម្ភាសនេះ លោក តែ តាំងប៉ ទទូចឲ្យស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បញ្ហារបស់សហគ្រាសធុនតូច និងមធ្យម ព្រោះថា SME ទាំងនេះជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ លោកបានស្នើទៅរដ្ឋាភិបាលដូច្នេះថា៖«ក្នុងនាមខ្ញុំSME លើកបញ្ហាប្រឈមទៅ រដ្ឋាភិបាលគួរតែត្រូវនាំគ្នាយកចិត្តទុកដាក់ បើគ្នា(SME)ពិបាកហើយ បានគ្នាលើកសំណើទៅរដ្ឋាភិបាល»៕


អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: