ចូរ​ប្រយ័ត្ន​ចំពោះ​បុគ្គល តែៗ ស្ករៗ​…!
  • ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ ​​ ម៉ោង ១១:៣១ នាទី ព្រឹក
ចូរ​ប្រយ័ត្ន​ចំពោះ​បុគ្គល តែៗ ស្ករៗ​…!

​ភ្នំពេញ​៖ មិន​ថា​នៅក្នុង​ស្ថាប័នរដ្ឋ ឯកជន ឬ​នៅក្នុង​ស្ថាប័ន​អង្គការ​ឡើយ វា​តែងតែមាន​មន្ត្រី ឬ​បុគ្គលិក​ដែល​រុញ​ទូក​បណ្តោយ​ទឹក ព្រោះ បុគ្គល​ប្រភេទ​នេះ មិន​ចង់​ប្រឈម​នឹង​បញ្ហា​ឡើយ​។ បុគ្គល តែៗ ស្ករៗ ច្រើន​ជា​បុគ្គល​ពូកែ​អែបអប​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ សម្រប​ខ្លួន​ដើម្បី​តែ​ប្រយោជន៍​។ បុគ្គល​ប្រភេទ​នេះ មិនបាន​ផ្តល់​គំនិត​ពិចារណា​ដល់​ស្ថាប័ន​ឡើយ​។ ដូច្នេះ ស្ថាប័ន​នីមួយៗ គួរ​ប្រយ័ត្នប្រយែង​ចំពោះ បុគ្គល តែៗ ស្ករៗ ហើយ​ស្ថាប័ន​គួរ​ទទួលយក​គំនិត​រិះគន់​ស្ថាបនា​ពី​បុគ្គល​ដែលមាន​​ទស្សនៈ​ផ្ទុយ​៕
TTN-Free-Banner-In-Article-PC
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឃឹម-អ៊ុត