ប្រមុខរដ្ឋាភិបាល៖«យើងត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌ ជាផ្នែកមួយនៃអស្ថិរភាពសង្គម»
  • ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ​​ ម៉ោង ៧:០១ នាទី ល្ងាច
ប្រមុខរដ្ឋាភិបាល៖«យើងត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌ ជាផ្នែកមួយនៃអស្ថិរភាពសង្គម»

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យអ្នកសារព័ត៌មាន ហ៊ានផ្សព្វផ្សាយព័ត៌មាន ដែលកាត់បន្ថយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និង អំពើអយុត្តិធម៌ ជាដើម ដើម្បីធ្វើឲ្យសង្គមកម្ពុជា មានភាពស្អាតស្អំ។
TTN-Free-Banner-In-Article-PC


ក្នុងពិធីជួបសំណេះសំណាលប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកកាសែតជាង៥ពាន់នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ ប្រមុខរដ្ឋាភិបាលកម្ពុជា លើកពីទស្សនៈដូច្នេះថា៖«យើង ត្រូវការសង្គមមួយ ដែលស្អាតស្អំ មានតម្លាភាព ហើយយើង ត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌សង្គម ជាផ្នែកមួយ នៃអស្ថិរភាពសង្គម វា ក៏អាចបង្កើតទៅដល់ជម្លោះប្រដាប់អាវុធ ឬក៏ហិង្សាផងដែរ...»។

មេដឹកនាំកម្ពុជា បន្តទៀតថា៖«...ស្ថាប័នសារព័ត៌មាន ក៏ត្រូវចូលរួមជាមួយគ្នា ដើម្បីធ្វើឲ្យកាន់តែមានតម្លាភាព ក្នុងការគ្រប់គ្រងរដ្ឋរបស់យើង។ សង្គមមួយ គ្មានអំពើអយុត្តិធម៌ ជាសង្គមដែលមានសុខដុមបនីយកម្មជាមួយគ្នា...»៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ