នាយករដ្ឋមន្រ្តី បញ្ជាឲ្យស៊ើបអង្កេតករណីអ្នកជាប់ឃុំម្នាក់ស្លាប់ នៅបន្ទាយមានជ័យ
  • ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ​​ ម៉ោង ៨:៣៧ នាទី យប់
នាយករដ្ឋមន្រ្តី បញ្ជាឲ្យស៊ើបអង្កេតករណីអ្នកជាប់ឃុំម្នាក់ស្លាប់ នៅបន្ទាយមានជ័យ

ភ្នំពេញ៖ ថ្លែងពីពិធីជំនួបអ្នកសារព័ត៌មានលើកទី៤ នៅថ្ងៃទី១៤ខែមករានេះ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានបញ្ជាឲ្យស៊ើបអង្កេតករណីមានអ្នកជាប់ឃុំម្នាក់បានស្លាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។ ការស្លាប់នេះត្រូវបានសង្ស័យថារងការធ្វើទារុណកម្មពីមន្រ្តីពន្ធធនាគារ។
TTN-Free-Banner-In-Article-PC


សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះថា៖«ខ្ញុំបានបញ្ជាទៅលោក កែវ រ៉េមី និងលោក សៅ សុខា ឲ្យចាត់តាំងគណៈកម្មការស្រាវជ្រាវបន្ទាន់ លើបញ្ហាថាមានមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យដោយសារការធ្វើទារុណកម្ម។ បើសិនជាដូច្នោះមែន អ្នកដែលធ្វើឲ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់មកផ្ដន្ទាទោសឲ្យខានតែបាន»។

សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ៖


ក្រោយសម្ដេច ហ៊ុន សែន ចេញបញ្ជា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការមួយភ្លាមដើម្បីស៊ើបអង្កេតករណីនេះ។ ក្នុងពេលថ្មីៗនេះ បុរសវ័យ៣៤ឆ្នាំម្នាក់ឈ្មោះ ទុយ ស្រស់ បានស្លាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។ លោក ទុយ ស្រស់ ជាពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ដែលត្រូវបានចាប់ខ្លួនដោយសារការតវ៉ារឿងដីធ្លី៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

 លោក ញ៉ុង ហេង ជាអ្នក​យកព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​សារព័ត៌មាន​ថ្មីៗតាំងពី​ឆ្នាំ​២០១៥មក។ ហេង ទទួល​បាន​សញ្ញាបត្រ​ច្បាប់ពី​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​សេដ្ឋកិច្ច។ គាត់​ធ្លាប់​មាន​បទពិសោធន៍​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ផងដែរ។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញ៉ុង​ ហេង