មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការស្រាវជ្រាវរបស់ខ្លួនពីឥទ្ធិពលចិន
- ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ ម៉ោង ៤:១៩ នាទី រសៀល

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សាចិន ដែលមានលោកបណ្ឌិត គី សេរីវឌ្ឍន៍ ជានាយក កំពុងដំណើការកិច្ចការស្រាវជ្រាវលើឥទ្ធិពលចិន ជាង១ឆ្នាំមកហើយ។ មជ្ឈមណ្ឌលសិក្សាចិន ដែលជារចនាសម្ព័ន្ធមួយស្ថិតនៅក្រោមរាជបណ្ឌិត្យសភាកម្ពុជា ស្រាវជ្រាវពីឥទ្ធិពលចិន លើផ្នែកសេដ្ឋកិច្ច គំនិតផ្ដួចផ្ដើមផ្លូវមួយក្រវាត់មួយ(BRI) វប្បធម៌ ប្រវត្តិសាស្ត្រ។ មជ្ឈមណ្ឌលនេះសិក្សា BRI នៅលើពិភពលោក ដើម្បីឆ្លុះបញ្ចាំងមកកម្ពុជាដែលកំពុងស្ថិតក្នុងគម្រោងដ៏ធំសម្បើមនេះដែរ។ លោក ចាន់ ប៊ុន្នី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិន បានថ្លែងថា លទ្ធផលស្រាវជ្រាវរបស់ក្រុមខ្លួនគឺមានគោលដៅដាក់ជូនរដ្ឋាភិបាលដើម្បីបានធាតុចូល។

ក្រុមអ្នកស្រាវជ្រាវទាំងនេះ បានទាំងចុះអង្កេតសិក្សាពីឥរិយាបទជនជាតិដែលចូលមករស់នៅធ្វើអាជីវកម្មនៅកម្ពុជា។ លោកបណ្ឌិត ចាន់ បុន្នី អះអាងថា ឥរិយាបទរបស់អ្នកទាំងនោះហាក់អាងលុយនិងខ្វះរបៀបរៀបរយ ដែលរដ្ឋាភិបាលនិងអាជ្ញាធរត្រូវតែរឹតបន្តឹងការអនុវត្តច្បាប់គ្រប់គ្រង។ លោកប្រាប់ទៀតថា រាជបណ្ឌិត្យសភា ក៏មានគម្រោងបង្កើតជាផ្ទាំងក្រដាសផ្សព្វផ្សាយ ដែលមានជាអក្សរចិន អំពីច្បាប់ទម្លាប់ ឬការហាមប្រាមផ្សេងៗដែលអនុវត្តនៅកម្ពុជា ឲ្យជ្រួតជ្រាបដល់ជនជាតិមួយនេះ។ ក្រៅពីសេដ្ឋកិច្ចវិនិយោគ មជ្ឈមណ្ឌលនេះក៏បានសិក្សាពីឥទ្ធិពលវប្បចិននៅកម្ពុជាផងដែរ ដែលឧទាហរណ៍ជាក់ស្ដែងគឺចូលឆ្នាំចិន ការសែនចិន ដែលហាក់កំពុងផុលផុសនៅកម្ពុជា។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ចាន់ ប៊ុន្នី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិន ដូចតទៅនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: