«ឈុត»មិនមែនជាពាក្យខ្មែរឡើយ!
- ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ព្រឹក

ពលរដ្ឋនិយមនិយាយ ឈុតទី១ ឈុតទី២ ចាន១ឈុត ពែង១ឈុត។ ពាក្យ«ឈុត»នេះមិនមែនជាពាក្យខ្មែរ វាជាពាក្យកម្ចីពីសៀម។ «ឈុត» ជាពាក្យសម្រាប់ប្រើហៅរបស់ដែលប្រមូលរួមចូលជាពួកមួយ។

ក្រៅពីពាក្យ«ឈុត»ជាកម្ចីពីសៀមដែលពលរដ្ឋប្រើនោះ សូម្បីពាក្យកម្ចីពីសៀមមួយចំនួនទៀតក៏ពលរដ្ឋនិយមប្រើដែរ ដោយពាក្យទាំងនោះមានដូចជា ហែហម,ឌឺ,ផាហ៊ុម,តាយហោង ឬតៃហោង,តោកយ៉ាក,ភ្លើតភ្លើន,យ៉ាប់ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: