តើ​ពាក្យ​«​សិក្ខា​»​ខុសពី​ពាក្យ​«​សិក្សា​» ដែរឬទេ​?
  • ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
តើ​ពាក្យ​«​សិក្ខា​»​ខុសពី​ពាក្យ​«​សិក្សា​» ដែរឬទេ​?

​វចនានុក្រម​ខ្មែរ​សម្ដេច ព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីនេះ​ដូចខាងក្រោម​៖

​ពាក្យ​« សិក្ខា​» ជា​នាម មានន័យថា ការសិក្សា​រៀនសូត្រ​, ការរៀន​ទន្ទេញ ការសូត្រ​រៀន​។ ចំណែក​ពាក្យ​ថា​«​សិក្សា​»​វិញ មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា សិក្ខា គឺ​ការរៀន ការរៀន​ទន្ទេញ ការសូត្រ​រៀន ជាដើម​។​
 
​ពាក្យ​ទាំងពីរ​នេះ មាន​អត្ថន័យ​ដូចគ្នា ប៉ុន្តែ​ខុសគ្នា​នៅក្នុង​របៀប​នៃ​ការ​ផ្សំ​ពាក្យ ដូចជា  សិក្សាចតុរាង្គ សិក្សាត្រ័យ សិក្សាធិការ ជាដើម​។ ចំណែក ពាក្យ​សិក្ខា គេ​ច្រើន​សរសេរ សិក្ខាសាលា សិក្ខាកាម សិក្ខាបទ ជាដើម​៕ 
TTN-Free-Banner-In-Article-PC
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ