តើពាក្យ«សិក្ខា»ខុសពីពាក្យ«សិក្សា» ដែរឬទេ?
- ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

វចនានុក្រមខ្មែរសម្ដេច ព្រះសង្ឃរាជ ជួន ណាត បានកំណត់អត្ថន័យនៃពាក្យទាំងពីនេះដូចខាងក្រោម៖
ពាក្យ« សិក្ខា» ជានាម មានន័យថា ការសិក្សារៀនសូត្រ, ការរៀនទន្ទេញ ការសូត្ររៀន។ ចំណែកពាក្យថា«សិក្សា»វិញ មានថ្នាក់ពាក្យជានាម មានន័យថា សិក្ខា គឺការរៀន ការរៀនទន្ទេញ ការសូត្ររៀន ជាដើម។
ពាក្យទាំងពីរនេះ មានអត្ថន័យដូចគ្នា ប៉ុន្តែខុសគ្នានៅក្នុងរបៀបនៃការផ្សំពាក្យ ដូចជា សិក្សាចតុរាង្គ សិក្សាត្រ័យ សិក្សាធិការ ជាដើម។ ចំណែក ពាក្យសិក្ខា គេច្រើនសរសេរ សិក្ខាសាលា សិក្ខាកាម សិក្ខាបទ ជាដើម៕

អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: