ជួយចែករំលែក! ឧស្សាហ៍ញ៊ាំ ប៉ុន្តែតិចអត់ដឹង “គ្រាប់ជី” ល្អអ្វីខ្លះចំពោះសុខភាពrn
- ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ៦:៥៩ នាទី ព្រឹក

គ្រាប់ជីជាអាហារសុខភាពបំផុតមួយដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ។ ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ស្គាល់ ក៏ដូចជាចូលចិត្តទទួលទានគ្រាប់ជី ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ របស់វាក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាសុខភាពផ្សេងៗ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមាននៃការទទួលទានគ្រាប់ជី ៖

១. ជួយឱ្យឆាប់គេងលក់បានស្កប់
នេះក៏ព្រោះតែគ្រាប់ជីមានផ្ទុកអាស៊ីតអាមីណូ tryptophan ដែលជួយផលិតអ័រម៉ូនសេរ៉ូតូនីននិងមេឡានីនទទួលខុសត្រូវសម្រាប់ការគេងលក់បានស្រួលស្កប់។ ដូច្នេះនៅពេលអ្នករួមបញ្ចូលគ្រាប់ជីក្នុងរបបអាហារនោះអ្នកប្រាកដជាអាចគេងលក់បានស្កប់ជាមិនខាន។
២. ពន្យឺតភាពចាស់តាមវ័យ
គ្រាប់ជីមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជួសជុលស្បែកឡើងវិញបានកាន់តែឆាប់រហ័ស ក៏ដូចជាររាំងការខូចខាតផ្សេងៗផងដែរ។ ម្យ៉ាងវិញទៀតវីតាមីន E ក្នុងគ្រាប់ជីមានប្រសិទ្ធភាពជួយពន្យឺតភាពចាស់តាមវ័យនៃស្បែក។
៣. ពង្រឹងសុខភាពឆ្អឹង
នោះក៏ព្រោះតែគ្រាប់ជីមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់សម្រាប់សុខភាពឆ្អឹងល្អប្រសើរ។ ត្រឹម ២៥ ក្រាមនៃគ្រាប់ជីមានផ្ទុកកាល់ស្យូមដល់ទៅ ១៥៧ មីលីក្រាមដែលច្រើនជាងបរិមាណនៃកាល់ស្យូមក្នុងទឹកដោះគោស្រស់ ១០០ មីលីលីត្រទៅទៀត។
៤. រក្សាសុខភាពធ្មេញរឹងមាំ
ក្រៅពីជួយឱ្យឆ្អឹងរឹងមាំ កាល់ស្យូមក៏សំខាន់សម្រាប់សុខភាពមាត់ធ្មេញផងដែរ។ លើសពីនេះទៅទៀតគ្រាប់ជីមានផ្ទុកសារធាតុ boron ដែលជួយក្នុងការរំលាយម៉ាញ៉េស្យូម កាល់ស្យូម ផូស្វ័រ និងម៉ង់កាណែសសម្រាប់ការលូតលាស់ធ្មេញរឹងមាំ។
៥. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
នោះក៏ព្រោះតែគ្រាប់ជីមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ Unsaturated ជាតិសសៃ និងប្រូតេអ៊ីនដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។
៦. បន្សាបជាតិពុលពីក្នុងរាងកាយ
គ្រាប់ជីល្អណាស់សម្រាប់សម្អាតពោះវៀន។ ការទទួលទានទឹកគ្រាប់ជីជួយកម្ចាត់ជាតិពុលនិងសម្រួលចលនាពោះវៀនឱ្យកាន់តែមានលក្ខណៈប្រសើរឡើង។ ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកហើយនោះ គ្រាប់ជីមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូងថែមទៀតផង។
៧. ទប់ស្កាត់បញ្ហាទល់លាមក
គ្រាប់ជីជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលជួយសម្រួលការរំលាយអាហារទប់ស្កាត់និងដោះស្រាយបញ្ហាទល់លាមកគួរឱ្យកត់សម្គាល់។
៨. ជម្រុញការដុតរំលាយអាហារក្នុងរាងកាយ
គ្រាប់ជីមានផ្ទុកវីតាមីន B ខ្ពស់ដែលជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។ លើសពីនេះទៅទៀតគ្រាប់ជីក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលមានប្រសិទ្ធភាពជួយឱ្យស្រកទម្ងន់ដែលលើសផងដែរ។
៩. ព្យាបាលអាការៈក្រហាយទ្រូងដោយសារច្រាលទឹកអាស៊ីតក្រពះ
គ្រាប់ជីមានប្រសិទ្ធិភាពបំផុតដោះស្រាយបញ្ហាក្រហាយទ្រូងដោយវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ម៉ាញ៉េស្យូម ជាតិសសៃ ជាតិដែក និងសេលេញ៉ូម។ គ្រាន់តែយកគ្រាប់ជី ១ ស្លាបព្រាបាយពេញលាយជាមួយទឹកធម្មតា ហើយទទួលទានជាការស្រេច។
១០. សុខភាពបេះដូងកាន់តែល្អប្រសើរ
អាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ដែលគ្រាប់ជីមានផ្ទុកជួយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អក្នុងឈាម កាត់បន្ថយការរលាកក្នុងរាងកាយ និងបញ្ចុះសម្ពាធឈាម។ ជាលទ្ធផលអាចទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។
១១. បង្កើនថាមពលរាងកាយ
គ្រាប់ជីក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B ជាតិដែក ស័ង្កសី និងម៉ាញ៉េស្យូមដែលជួយបង្កើនថាមពលឆាប់រហ័ស។ គ្រាន់តែបន្ថែមគ្រាប់ពូជនេះក្នុងរបបអាហារប្រចាំថ្ងៃអ្នកនឹងទទួលបានថាមពលខ្លាំងក្លាពេញមួយថ្ងៃតែម្ដង។
១២. ជួយឱ្យស្រកទម្ងន់
ជាតិសសៃខ្ពស់ក្នុងគ្រាប់ជីជួយឱ្យឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរ។ វាជួយកាត់បន្ថយចំណង់អាហារធ្វើឱ្យស្រកទម្ងន់។ លើសពីនេះទៅទៀត គឺគ្រាន់ជីរីកមាឌនៅពេលស្រូបទឹក។ អ្នកគ្រាន់តែបន្ថែម ១ ឬ ២ ស្លាបព្រាបាយនៃគ្រាប់ជីឆៅក្នុងទឹកកូរឱ្យសព្វ ហើយទទួលទានភ្លាមជាការស្រេច។ គ្រាប់ជីក៏មានសមត្ថភាពដុតបំផ្លាញខ្លាញ់ក្បាលពោះផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com