2018-08-13 10:24:57
​គ​.​ជ​.​ប ផ្អាក​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ព្រោះ​មាន​បណ្តឹង​​​

តាម​កាលបរិច្ឆេទ ដែល​ត្រូវបាន​គ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ​។ ប៉ុន្តែ ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ ត្រូវបាន​ពន្យារពេល ដោយសារ​តែមាន​គណបក្ស ដាក់​បណ្តឹង​ទៅកាន់​គ​.​ជ​.​ប ដើម្បី​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។​

សូមអានអត្ថបទទាំងស្រុង
2018-08-11 08:49:27
​លទ្ធផលបណ្តោះអាសន្ន៖ CPP ទទួលបានជិត៥លានសំឡេង​​

ដូច​កាលវិភាគ​ដែល​បាន​គ្រោងទុក​ គណៈកម្មាធិការជាតិ​រៀប​ចំ​​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​​នីតិកាលទី​៦​នៅព្រឹក​ថ្ងៃ​ទី​១១​​ខែ​សីហានេះ។ លទ្ធផល​ដែល​ត្រូវបាន​ផ្សាយផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ជាតិ បង្ហាញ​ថាគណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ទទួល​បាន​សំឡេង​ ៤ ៨៨៩ ១១៣ លើស​ដាច់ឆ្ងាយ​ពីគូប្រកួត​១៩​គណបក្ស​ផ្សេងទៀត។

សូមអានអត្ថបទទាំងស្រុង
2018-08-10 21:59:27
​បក្ស​កាន់អំណាច​ជប៉ុន សាទរ​ជ័យជម្នះ​របស់​សម្តេច ហ៊ុន សែន ហើយ​ប្រកាសថា នៅតែ​សហការគ្នា​​

លោក តូ​ស្សី​ហី​រ៉ូ នី​កៃ (Toshihiro Nikai) អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែលជា​គណបក្ស​កាន់​ណា​ច​របស់​ជប៉ុន បាន​ផ្ញើលិខិត​មក​ជូន​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​សាទរ​ចំពោះ​ការទទួលបាន​ជ័យជម្នះ​សាជាថ្មី លើ​ការបោះឆ្នោត​។ លិខិត​សាទរ​របស់លោក តូ​ស្សី​ហី​រ៉ូ នី​កៃ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ ហើយ​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។

សូមអានអត្ថបទទាំងស្រុង
2018-08-10 21:29:27
​រដ្ឋាភិបាល ថា អូស្ត្រាលី គឺជា​មិត្ត​ល្អ ដែល​គ្មាន​បំណង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឡើយ​

ភភ្នំពេញ​៖ បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា នៅតែ​ស្ថិតក្នុង​ក្រសែភ្នែក​អន្តរជាតិ សូម្បីតែ​អូស្ត្រាលី ដែលជា​ប្រទេសមួយ​ក្បែរ​តំបន់​អាស៊ី ក៏​រិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ​។ អូស្ត្រាលី​ថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​អន្តរជាតិ មុននឹង​ពិចារណា​ចំពោះ​ស្ថានការណ៍​កម្ពុជា​។ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ថា សម្តី​ការទូត​របស់​អូស្ត្រាលី​នេះ គឺ​គ្មាន​គោលបំណង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឡើយ​។​

សូមអានអត្ថបទទាំងស្រុង
2018-08-10 17:29:27
​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី​៖ ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ

ភ្នំពេញ​៖ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៅ​ប្រទេស​រុស្ស៊ី បាន​វាយតម្លៃថា ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ ការវាយតម្លៃ​របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី​បែបនេះ ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​សាទរ​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា ។

សូមអានអត្ថបទទាំងស្រុង
2018-08-10 10:04:20
​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​អតីត​CNRP ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃនេះ

ភ្នំពេញ​៖ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ប្រឆាំង​ការសម្រេច​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពាក់ព័ន្ធ​ករណី​ម្រាមដៃ​ស្អាត​។ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់ រង​ការផាកពិន័យ​ពី​៥ ទៅ​១០​លាន​រៀល​។

សូមអានអត្ថបទទាំងស្រុង
2018-08-09 11:33:10
​ប្រា​យុទ្ធ សាទរ​សម្តេច ហ៊ុន សែន ដែល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី

លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បាន​ផ្ញើលិខិត​ជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ចូលរួម​អបអរសាទរ​ការទទួល​បាន​ជ័យជម្នះ​យ៉ាង​គគ្រឹកគគ្រេង ក្នុងការ​បោះឆ្នោត​អាណត្តិ​ថ្មី​។

សូមអានអត្ថបទទាំងស្រុង
2018-08-09 10:24:22
​ហ្វីលីពីន សាទរ​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​សរសើរ​ថា ដំណើរការ​ដោយ​សន្តិភាព

លោក អា​ឡាន ភី​ធ័​រ ខា​យ៉េ​តា​ណូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​ការបោះឆ្នោត​នៅ​កម្ពុជា​។ តាមរយៈ​សេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន បាន​វាយតម្លៃ​ជា​វិជ្ជមាន​ថា ការបោះឆ្នោត​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ កន្លងទៅ បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិភាព និង​មាន​សណ្តាប់ធ្នាប់​។

សូមអានអត្ថបទទាំងស្រុង
2018-08-08 22:00:31
​សម្តេច ហ៊ុន សែន​៖ កម្ពុជា​ជាប់​លេខ​២ ដែលមាន​អត្រា​អ្នកបោះឆ្នោត​ខ្ពស់​ជាងគេ លើ​ពិភពលោក

កម្ពុជា មាន​ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​ខ្ពស់​ជាងគេ លើ​ពិភពលោក បន្ទាប់ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។ នេះ​ជាការ​អះអាង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​។

សូមអានអត្ថបទទាំងស្រុង
2018-08-08 18:36:21
​គ​.​ជ​.​ប សម្រេច​ឲ្យ​សកម្មជន​អតីត​CNRP ២​នាក់​រួចខ្លួន តែ​បន្ត​ផាកពិន័យ​សកម្មជន​៣​នាក់​ទៀត​

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេច​ឲ្យ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​រួចខ្លួន តែ​បន្ត​ផាកពិន័យ​សកម្មជន​៣​នាក់​ទៀត ពាក់ព័ន្ធ​ករណី​ម្រាមដៃ​ស្អាត​មុន​ការបោះឆ្នោត​កន្លងមក​។ មេធាវី​ការពារ​ក្តី​សកម្មជន​ទាំងនេះ នឹង​រៀបចំ​បណ្ដឹង​ឡើងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​នេះ​។​

សូមអានអត្ថបទទាំងស្រុង
2018-08-08 09:36:46
​សម្ដេច ហ៊ុន សែន ស្នើ​ប្ដូរ​ថ្ងៃ​ប្រជុំ​សភា និង​គណៈរដ្ឋមន្ត្រី មក​ដើមខែ​កញ្ញា​វិញ ដើម្បី​មានឱកាស​ទៅ​ប្រជុំ​UN

ភ្នំពេញ​៖ ដូច​ការគ្រោងទុក ប្រមុខ​រដ្ឋាភិបាល បានសម្រេច​ប្ដូរ​ថ្ងៃ​ប្រជុំ​សភា និង​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី មក​ថ្ងៃទី​៥-៦ កញ្ញា​វិញ តាមរយៈ​ការស្នើសុំ​ទៅ​ព្រះមហាក្សត្រ​។ នេះ​ជា​កាល​បរិច្ឆេទច្បាស់លាស់ ដែល​ប្រមុខ​គណបក្ស​ប្រជាជន បានកំណត់​។

សូមអានអត្ថបទទាំងស្រុង
2018-08-07 22:00:46
​លោក ហង្ស ពុទ្ធា ៖ ការផ្ទៀងផ្ទាត់​លទ្ធផល​បញ្ចប់​ដោយ​ភាពត្រឹមត្រូវ​

ភ្នំពេញ​៖ ការផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​៦ សីហា​នេះ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រកាស​លទ្ធផល​បឋម នៅ​ថ្ងៃទី​១១ សីហា​។​

សូមអានអត្ថបទទាំងស្រុង
2018-08-06 23:19:16
​សម្ដេច ហ៊ុន សែន ចង់ទៅ​UN ដើម្បី​បកស្រាយ​ពី​បញ្ហានយោបាយ​កម្ពុជា​

ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រកាស​ត្រៀមខ្លួន ទៅ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ (UN) ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​នៅ​ទីនោះ បកស្រាយ​អំពី​រឿង​នយោបាយ​នៅ​កម្ពុជា ចំពោះមុខ​បណ្ដា​អន្តរជាតិ​ទាំងអស់​។

សូមអានអត្ថបទទាំងស្រុង
2018-08-06 16:55:13
​លោក សម រង្ស៊ី ហ៊ាន​ស្បថ​ដាក់​ជីវិត​ជាមួយ​សម្តេច ហ៊ុន សែន ពី​រឿង​បន្លំ​សន្លឹកឆ្នោត

ទោះ​យក​ជីវិត​មក​ស្បថ ក៏​លោក សម រង្ស៊ី មិន​ខ្លាច​សម្តេច ហ៊ុន សែន ដែរ​។ លោក សម រង្ស៊ី ឆ្លើយតប​ថា​លោក «​ហ៊ាន​ស្បថ​» ហើយ​លោក​នៅតែ​ប្រកាន់​ជំហរ​ថា ពិតជា​មានការ​បំប៉ោង​តួលេខ​នៃ​អ្នក​ទៅ​បោះឆ្នោត​មែន​។​

សូមអានអត្ថបទទាំងស្រុង
2018-08-06 14:45:53
​សម្តេច ហ៊ុន សែន ប្រកាស​ជាថ្មី​ថា នឹង​កាត់​ដៃ​ម្ខាង បើ​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី

សុខចិត្ត​កាត់​ដៃស្តាំ​គ្រវាត់ចោល បើ​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី​។ នេះ​ជាការ​ប្តេជ្ញា​សាជាថ្មី​របស់​សម្តេច ហ៊ុន សែន បន្ទាប់ពី​ខឹង​លោក សម រង្ស៊ី ដែល​ចោទថា ការបោះឆ្នោត ថា​មានការ​ក្លែងបន្លំ​។​

សូមអានអត្ថបទទាំងស្រុង
2018-08-06 11:02:33
​សម្តេច ហ៊ុន សែន បបួល​ក្រុមប្រឆាំង​ស្បថ បើ​ការបោះឆ្នោត មានការ​ក្លែងបន្លំ​

សម្តេច ហ៊ុន សែន ហួស​ចិត្តនឹង​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ជាពិសេស​លោក សម រង្ស៊ី ដែល​ចោទថា ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦​នេះ មានការ​បំប៉ោង​តួលេខ​នៃ​អ្នក​ទៅ​បោះឆ្នោត​។ បន្ទាប់មក ប្រមុខ​រដ្ឋាភិបាល ក៏​បបួល​ពួកគេ ឲ្យ​មក​ស្បថ ប្រសិនបើ​ការបោះឆ្នោត​នៅ​កម្ពុជា ពិតជា​មាន​អំពើ​ទុច្ចរិត​បែ​បប​នេះ​មែន​។

សូមអានអត្ថបទទាំងស្រុង
2018-08-04 12:10:27
​ដ្បិត​ខកចិត្ត​លទ្ធផល​បោះឆ្នោត តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​បោះបង់​ក្តីសង្ឃឹម​ជួយ​ពលរដ្ឋ​

ភ្នំពេញ​៖ បើទោះជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ទទួលបាន​អាសន​ក្នុង​រដ្ឋសភា​ក្តី ប៉ុន្តែ​គណបក្ស​មួយ​នេះ មិន​បោះបង់ចោល​ក្តីសង្ឃឹម​ដែល​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឡើយ​។​ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដឹង​លទ្ធផល​ខ្លួន​ជាស្រេច​ហើយ​ថា មិន​ទទួលបាន​អាសន​ក្នុង​ឡើយ បើទោះជា​មិនទាន់មាន​លទ្ធផល​ផ្លូវការ​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ក្តី​។​

សូមអានអត្ថបទទាំងស្រុង
2018-08-03 09:00:21
​គ​.​ជ​.​ប ប្ដូរ​ទៅ​ទីតាំង​ថ្មី ឲ្យ​បាន​មុន​ថ្ងៃ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​​

ភ្នំពេញ​៖ អាគារ​ស្នាក់ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​ផ្លាស់ប្ដូរ ទៅ​ទីតាំង​ថ្មី ដើម្បី​ឲ្យ​បាន​មុនពេល​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​១១ ខែសីហា​ខាងមុខ​។​

សូមអានអត្ថបទទាំងស្រុង
2018-08-02 22:00:08
​លោក សម រង្ស៊ី ចង់​ឲ្យ​បោះឆ្នោត​ឡើងវិញ តែ​គ​.​ជ​.​ប ថា​គ្មាន​ផ្លូវ​ទេ​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ចលនា​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​លុបចោល​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៦​នេះ ហើយ​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​ឡើងវិញ​។ ការទាមទារ​របស់លោក គឺធ្វើឡើង នៅពេល​លោក ផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​សំឡេង​នៃ​សហរដ្ឋអាមេរិក (VOA) ពី​បរទេស កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។

សូមអានអត្ថបទទាំងស្រុង
2018-08-02 21:20:13
​ស​.​ស​.​យ​.​ក​៖ ការបោះឆ្នោត​នីតិកាល​ទី​៦ មាន​បរិយាកាស​ល្អ ដោយ​គ្មាន​ការគំរាមកំហែង​

ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) វាយតម្លៃថា ការបោះឆ្នោត​ដែល​បានបញ្ចប់ កាលពីពេល​ថ្មីៗ​នេះ ប្រព្រឹត្តទៅ​ល្អ ដោយ​គ្មាន​ការគំរាមកំហែង​។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បាន​ប្រឹងប្រែង​រៀបចំ​ការបោះឆ្នោត​ឲ្យ​ដំណើការ​ទៅដោយ​រលូន ដើម្បី​ធានា​ពី​ភាពត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​។ នេះ​ជាការ​មើលឃើញ​របស់​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បានដាក់​អ្នកសង្កេតការណ៍​ទូទាំង ២៥​មណ្ឌល​មាន​ចំនួន ៣៦,៥៥៧​នាក់ នៅតាម​ការិយាល័យ​នានា​។​​

សូមអានអត្ថបទទាំងស្រុង
2018-08-02 17:40:12
​លោក ហ៊ុន ម៉ា​នី​៖«​យុវជន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ដើម្បី​ឱកាស​ខ្លួនឯង និង​អនាគត​កម្ពុជា​»

បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ឆ្នាំ​២០១៨ បង្ហាញថា ចំនួន​យុវជន​ដែលមាន​អាយុ​១៨​ដល់​៣៥​ឆ្នាំ ដែលមាន​សិទ្ធិ​បោះឆ្នោត​មាន​ប្រមាណ​ជា​៤៦% នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​។ ក្នុងចំណោម​សំឡេងឆ្នោត​ដ៏​ច្រើន​លើសលប់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ពិតណាស់ថា​មាន​សន្លឹកឆ្នោត​របស់​ក្រុមយុវជន​ខាងលើនេះ​មិនតិច​ឡើយ​។ តើ​ការ​ទៅ​បោះឆ្នោត​របស់​ពួកគេ​ក្នុងពេល​ថ្មីៗ​នេះ និង​ជាពិសេស​ការសម្រេច​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មានន័យ​យ៉ាងណា​? លោក ហ៊ុន ម៉ា​នី បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​យល់ព្រម​ផ្តល់​បទ​សម្ភាស​តាម​សំណេ​ដល់​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ ដើម្បី​ពន្យល់​បកស្រាយ​បញ្ហា​នេះ​។​

សូមអានអត្ថបទទាំងស្រុង
2018-08-02 14:35:12
​តើកម្ពុជា នៅតែមានឈ្មោះថា ប្រជាធិបតេយ្យសេរីពហុបក្ស?

តាមការគណនាក្រៅផ្លូវការលើលទ្ធផលបឋមនៃការបោះឆ្នោតថ្ងៃទី២៩កក្កដាកន្លងទៅនេះ អាសនៈទាំងអស់ក្នុងរដ្ឋសភា នឹងធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ដែលទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់។ ឯគណបក្សផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដែរនោះ ពុំបានទទួលអាសនៈឡើយ។ ហេតុដូច្នេះ ក្នុងនីតិកាលទី៦នេះ រដ្ឋសភាកម្ពុជា នឹងត្រូវដឹកនាំដោយឯកបក្ស ខណៈមាត្រា៥១នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ តើរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅមានទៀតដែរឬ?

សូមអានអត្ថបទទាំងស្រុង
2018-08-02 12:20:22
​អ្នកនាំពាក្យ CPP ថា សហ​ភា​អឺរ៉ុប​គ្មាន​ផ្លូវ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ឡើយ​​

ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សភា​អឺរ៉ុប នៅតែ​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​សិទ្ធិមនុស្ស ។ ការជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា ទើបតែ​បញ្ចប់​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កដា​។ តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ថា គ្មាន​ផ្លូវ​ណាមួយ​ដែល​អឺរ៉ុប ដាក់ទណ្ឌកម្ម​មក​លើក​ម្ពុ​ជា​ឡើយ​។​

សូមអានអត្ថបទទាំងស្រុង
2018-08-02 11:28:29
​គ​.​ជ​.​ប នឹង​ផ្អាក​បណ្តោះអាសន្ន​គេហទំព័រ​ស្វែងរក​ឈ្មោះ និង​ផ្សាយ​លទ្ធផល ព្រោះ​ត្រូវ​រុះរើ Server​

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីជូនដំណឹង​ពី​ការផ្អាក​ដំណើរការ​ផ្សាយ​ជា​បណ្តោះអាសន្ន គេហទំព័រ​សំខាន់​ចំនួន​ពីរ គឺ www.voterlist.org.kh និង rms.voterlist.org.kh ដោយសារ​មន្ត្រី​បច្ចេកទេស​ធ្វើការ​ថែទាំ និង​ត្រួតពិនិត្យ​ម៉ាស៊ីន​មេ (Server)​។​

សូមអានអត្ថបទទាំងស្រុង
2018-08-02 08:00:21
​មិនបាន​កៅអី​មែន តែ​ហ្វ៊ុនស៊ិនប៉ិច កើន​សំឡេង​ជាង​១​សែន​

ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​សំឡេងគាំទ្រ​ច្រើនជាង​នីតិកាល​ទី​៥​។ តែ​ចំនួន​នៃ​ការកើនឡើង​នេះ នៅតែ​មិនទាន់​អាច​ឲ្យ​គណបក្ស​រាជានិយម​មួយ​នេះ ទទួលបាន​កៅអី​ក្នុង​រដ្ឋសភា​ដដែល​។

សូមអានអត្ថបទទាំងស្រុង
2018-08-01 17:37:13
​សម​ភាគី​វៀតណាម និង​ឡាវ សាទរ​សម្តេច ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​ផ្ញើ​សារ​អបអរសាទរ​ជួន​ដល់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ តាម​លទ្ធផល​បឋម សម្តេច ហ៊ុន សែន បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាមួយនឹង​ការ​ឈ្នះ​ទាំង​១២៥​អាសនៈ​។

សូមអានអត្ថបទទាំងស្រុង
2018-08-01 16:22:23
​តើ​លោក កឹម សុខា អាច​ត្រូវ​ដោះលែង នៅក្រោយ​ការបោះឆ្នោត​ដែរ​ទេ​?

ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១ សីហា​នេះ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ឃុំខ្លួន រយៈពេល​១១​ខែ​ហើយ ដើម្បី​បន្ត​នីតិវិធី​ស៊ើប​សង្កេត​លើ​ករណី ឃុបឃិត​ជាមួយ​បរទេស​។ តើ​លោក កឹម សុខា អាច​ត្រូវ​ដោះលែង នៅក្រោយ​ការបោះឆ្នោត​ដែរ​ទេ​?

សូមអានអត្ថបទទាំងស្រុង
2018-08-01 12:22:43
​អង់គ្លេស​ស្តាយ​ដែល​គ្មាន​បក្សប្រឆាំង​ដ៏ទុកចិត្តបាន ប្រជែង​ការបោះឆ្នោត​នៅ​កម្ពុជា

ចក្រភព​អង់គ្លេស តាមរយៈ​រដ្ឋលេខាធិកា​រ​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​តម្លៃ​ជា​អវិជ្ជមាន​ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា​។​

សូមអានអត្ថបទទាំងស្រុង
2018-08-01 11:18:33
​ជប៉ុន​គ្មានយោបល់​លើ​ការបោះឆ្នោតនៅកម្ពុជា ព្រោះខ្លួន​គ្មាន​អ្នក​សង្កេតការណ៍

​រដ្ឋាភិបាល​ជប៉ុន មិន​ផ្តល់​ការវាយតម្លៃ​ណាមួយ​ឡើយ​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​។

សូមអានអត្ថបទទាំងស្រុង
2018-08-01 09:52:11
​ចិន​ប្រាប់​អន្តរជាតិ​ឲ្យ​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា​

​អាមេរិក និង​សហភាព​អឺរ៉ុប ចាត់ទុក​ការបោះឆ្នោត​នៅ​កម្ពុជា​ជាការ​បោះឆ្នោត​ដែល​គ្មាន​ការប្រកួតប្រជែង និង​មិនទាន់​ស្របច្បាប់​ព្រោះ​បក្សប្រឆាំង​ធំជាងគេ​អវត្តមាន ប៉ុន្តែ​ចិន​យល់ឃើញ​ខុសពី​នេះ​។ បន្ទាប់ពី​បាន​សាទរ​ការរៀបចំ​ការបោះ​ឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា​ហើយ​នោះ ចិន​ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា​។

សូមអានអត្ថបទទាំងស្រុង
2018-08-01 09:19:17
​អន្តរជាតិ ស្នើ​រដ្ឋាភិបាល​បើក​ច្រក​នយោបាយ និង​ដោះលែង​លោក កឹម សុខា ក្រោយ​ការបោះឆ្នោត​

​ភ្នំពេញ​៖ ក្រោយ​ការបោះឆ្នោត​បានបញ្ចប់ អន្តរជាតិ​បានចេញ​មុខ​រិះគន់​កម្ពុជា ជា​បន្តបន្ទាប់​លើ​ការបោះឆ្នោត​នេះ​។ អម​ជាមួយ​ការរិះគន់​នេះ បណ្ដា​អន្តរជាតិ​ទាំងនោះ ស្នើ​ឲ្យ​រដ្ឋាភិបាល បើក​ច្រក​នយោបាយ និង​ដោះលែង​លោក កឹម សុខា រួមទាំង​សកម្មជន​នយោបាយ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា គ្មាន​សញ្ញា​វិជ្ជមាន​ណាមួយ ទាក់ទង​នឹង​ការដោះលែង​អ្នកនយោបាយ​ឡើយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-31 22:49:15
​ទោះ​មិនបាន​អាសនៈ តែ​GDP ប្តេជ្ញា​បន្ត​សាបព្រោះ​វប្បធម៌​នយោបាយ​ថ្មី​​

​ភ្នំពេញ៖ ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋា (GDP) បាន​ប្តេជ្ញា​បន្ត​ការ​សាបព្រោះ​វប្បធម៌​នយោបាយ​ថ្មី និង​ចូលរួម​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត បើទោះជា​បក្ស​ខ្លួន​មិន​ទទួលបាន​អាសនៈ នៅក្នុង​រដ្ឋសភា​ក៏ដោយ​។

សូមអានអត្ថបទទាំងស្រុង
2018-07-31 22:19:05
​មន្ត្រី​រដ្ឋាភិបាល និង​គ​.​ជ​.​ប ថា អន្តរជាតិ​ខ្លះ​វាយតម្លៃ​ទាំង​បិទ​ភ្នែក​!​​

​ភ្នំពេញ​៖ «​សង្គ្រាម​សម្ដី​»! ២​ថ្ងៃក្រោយ​ការបោះឆ្នោត អន្តរជាតិ​មួយចំនួន ដែលមាន​អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី និង​កាណាដា បាន​ចេញមក​រិះគន់​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ អន្តរជាតិ​ទាំងនោះ វាយតម្លៃថា ការបោះឆ្នោត​កម្ពុជា គឺ​មិនបាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ឆ្លើយតប​ការវាយតម្លៃ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​និយាយថា អន្តរជាតិ​កំពុង​ពា​ក់វែន​តាខ្មៅ ដោយ​មើលមិនឃើញ​ចំណុច​ល្អ​របស់​កម្ពុជា​។​

សូមអានអត្ថបទទាំងស្រុង
2018-07-31 20:19:05
​បោះឆ្នោត​លើក​នេះ បក្ស​ជួង កើន​សំឡេង​ពី ៧​ម៉ឺន ទៅ ៣​សែន តែ​មិនបាន​អាសនៈ​​

​ភមាន​ប្រជាពលរដ្ឋ ៣០៨២៩២​នាក់ បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែលមាន​រូប​ជួង​ជា​សញ្ញា​សម្គាល់​។ នេះ​បើតាម​លទ្ធផល​បឋម​ស្តីពី​សំឡេងឆ្នោត​សរុប ដែល​គណបក្ស​នីមួយៗ ទទួលបាន ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។

សូមអានអត្ថបទទាំងស្រុង
2018-07-31 18:19:05
​អាល្លឺម៉ង់ ថា ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​សន្តិភាព តែ​មិនទាន់​ស្របច្បាប់​ទេ​

​ភ្នំពេញ​៖ ផ្ទុយ​ពី​ការលើកឡើង​របស់​បណ្ដា​ប្រទេស​អឺរ៉ុប ដែល​ចេញមុខ​រិះគន់​លើ​ការបោះឆ្នោត​កម្ពុជា​នោះ អាល្លឺម៉ង់ ឯណេះ​វិញ បែរជាមកសរសើរការរៀបចំការបោះឆ្នោត​នៅ​កម្ពុជា ។

សូមអានអត្ថបទទាំងស្រុង
2018-07-31 16:46:05
​LDP ប្ដឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ តាម​ការិយាល័យ​មួយចំនួន​

ភ្នំពេញ​៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​ពាក្យបណ្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅតាម​ការិយាល័យ​មួយចំនួន ដែល​ខ្លួន​យល់ថា វា​មាន​ភាពមិនប្រក្រតី​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានទទួល​បណ្តឹង​ចំនួន ២១៧៥ បណ្តឹង​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​មិន​រាប់បញ្ចូល​បណ្តឹង​ចំនួន​៣១​ផ្សេងទៀត​ពី​គណបក្ស​ផ្សងៗ​។

សូមអានអត្ថបទទាំងស្រុង
2018-07-31 15:08:05
​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ឡើងដល់​៣​អាសនៈ CPP បាន​សំឡេង​ជាង​៧០​ភាគរយ

គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អាសនៈ​ទាំងបី​នៅ​ខេត្ត​ព្រះសីហនុ តាមរយៈ​សំឡេងគាំទ្រ​ដែលមាន​រហូតដល់​ទៅ​ជាង​៧០​ភាគរយ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ នេះ​បើ​យោងតាម​លទ្ធផល​បឋម​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​​

សូមអានអត្ថបទទាំងស្រុង
2018-07-31 13:48:05
​គណនា​ក្រៅផ្លូវការ​៖ កៅអី​រដ្ឋសភា​ទាំងអស់ បាន​ទៅលើ​បក្ស​ប្រជាជន​កម្ពុជា​​

ភ្នំពេញ​៖ ដោយ​យោងតាម​រូបមន្ត​គណនា​នៅក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​តំណាងរាស្ត្រ និង​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ដែល​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សារព័ត៌មាន​ថ្មីៗ​បាន​គណនា​រក​ចំនួន​អាសនៈ​ដែល​គណបក្ស​ប្រកួតប្រជែង​ទទួលបាន​ក្នុង​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៦​នេះ​។ ការ​គណនា​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​អាសនៈ​ទាំង​១២៥​នៅក្នុង​រដ្ឋសភា​។​

សូមអានអត្ថបទទាំងស្រុង
2018-07-31 12:35:08
​CPP បាន​សំឡេង​ជាង​២០​ម៉ឺន​នៅ​កំពត ខណៈ​បក្ស​៣​ទៀត​បាន​ក្នុង​ខ្ទង់​ជាង​១​ម៉ឺន​

ខេត្តកំពត មាន​៦​អាសនៈ ហើយ​ក្រោយ​ការរាប់​សន្លឹកឆ្នោត​ទាំង​៩៩៨​ការិយាល័យ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ខេត្ត​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​ជិត​៦៧​ភាគរយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-31 12:35:08
​ក្រចេះ​៖ CPP បាន​សំឡេង​ជាង​១០​ម៉ឺន ហ្វ៊ុនស៊ិនប៉ិច និង​សន្លឹក​អត់​បានការ​មាន​ជាង​១​ម៉ឺន​ដូចគ្នា​

ខេត្តក្រចេះ មាន​៣​អាសនៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​ជិត​៧១​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា​។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។

សូមអានអត្ថបទទាំងស្រុង
2018-07-31 11:43:06
​នៅ​កោះកុង CPP បាន​សំឡេង​ជិត​៤​ម៉ឺន រីឯ​បក្ស​៤​ទៀត​បាន​ត្រឹម​ខ្ទង់ពាន់

កោះកុង​មានតែ​មួយ​អាសនៈ​ប៉ុណ្ណោះ ហើយ​បើ​យោងតាម​ការប្រកាស​លទ្ធ​ផល​បឋម​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គ្រប់គ្រង​អាសនៈ​នៅ​ខេត្ត​តំបន់​សមុទ្រ​មួយ​នេះ ជាមួយនឹង​សំឡេងគាំទ្រ​ជាង​៧៥​ភាគរយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-31 11:10:11
​កំពង់ស្ពឺ​មាន​អ្នក​ទៅ​បោះឆ្នោត​ជិត​៩០​ភាគរយ ក្នុងនោះ​៧៥​ភាគរយ​បោះ​ឲ្យ CPP

ខេត្តកំពង់ស្ពឺ មាន​៦​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ៣៣៨ ០២៥​សំឡេង​ស្មើ ៧៥,០៣​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-31 10:19:11
​ស្ទឹងត្រែង​ដែលមាន​តែ​១​អាសនៈ CPP បាន​សំឡេងគាំទ្រ​ដល់​ទៅជិត​៧៦​ភាគរយ

អាសនៈ​តែមួយ​នៅ​ស្ទឹងត្រែង បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយនឹង​សំឡេងគាំទ្រ​ជិត​៧៦​ភាគរយ​។​នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-31 09:19:13
​​គណបក្ស​យុវជន​កម្ពុជា ទទួលយក​លទ្ធផល​ដោយ​ក្ដី​រីករាយ​​​​​​

​​​ភ្នំពេញ​៖ គណបក្ស​យុវជន​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ​គណបក្ស​នេះ ក៏បាន​បញ្ជាក់ថា​«​ខ្លួន​ទទួលយក​លទ្ធផល​សន្លឹក​ឆ្នោត​ឆ្នោត​ដោយ​ក្ដី​រីករាយ​»​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣០ ខែកក្កដា​។

សូមអានអត្ថបទទាំងស្រុង
2018-07-31 09:16:13
​​ចិន​អបអរ​ជ័យជម្នះ​របស់​សម្ដេច ហ៊ុន សែន​​​​​

​​​ខណៈដែលប្រទេសបស្ចិមលោកមួយចំនួននាំគ្នាចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបោះឆ្នោតនៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ចិនឯណោះបានសាទរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នេះ។ នៅថ្ងៃទី៣០ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានអបអរកម្ពុជាចំពោះជោគជ័យនៃការរៀបចំការបោះឆ្នោត និងអបអរគណបក្សប្រជាជនកម្ពុជាផង។ ចិនក៏សង្ឃឹមថា នៅអាណត្តិថ្មី កម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនទៀត។

សូមអានអត្ថបទទាំងស្រុង
2018-07-31 09:01:13
​​CPP វ៉ា​ដាច់​នៅ​ខេត្តកណ្តាល រីឯ​សន្លឹកឆ្នោត​មិនបានការ​មាន​​ជាង​៧​ម៉ឺន​សន្លឹក​​​​​

​​ខេត្តកណ្តាល មាន​រហូតដល់​ទៅ​១១​អាសនៈ ដោយមាន​គណបក្ស​ចំនួន​១៧​ប្រកួតប្រជែង​គ្នា​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ ផ្អែក​តាម​លទ្ធផល​បឋម គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​ជាង​៧១​ភាគរយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-31 07:59:13
​​អាសនៈ​តែ​១​នៅ​មណ្ឌលគិរី​បាន​លើ CPP រីឯ​បក្ស​ជនជាតិដើម​មាន​អ្នក​បោះ​ឲ្យ​ជាង​១៣០០​នាក់​​​​

​អាសនៈ​តែមួយ​នៅ​ខេត្តមណ្ឌលគិរី ត្រូវបាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ CPP ទទួលបាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​២៥ ៥៧៧​សំឡេង ដែល​ស្មើ​៧៦,២២​ភាគរយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-30 22:39:13
​អ្នកសង្កេតការណ៍​ចិន​៖ ការបោះឆ្នោត​នីតិកាល​ទី​៦​នៅ​កម្ពុជា មាន​យុត្តិធម៌ និង​ត្រឹមត្រូវ​​​

​​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កម្ពុជា មាន​របៀបរៀបរយ ទាំង​ការដឹកជញ្ជូន​បញ្ជី​បោះឆ្នោត អ្នក​ទៅ​ចូលរួម​បោះឆ្នោត ការរាប់​សន្លឹកឆ្នោត​មាន​ភាពល្អប្រសើរ ហើយ​នៅក្នុង​ដំណើរ​បោះឆ្នោត​នេះដែរ មាន​ភាពយុត្តិធម៌ ត្រឹមត្រូវ ឥត​លំអៀង មាន​សុវត្ថិភាព ដែល​អាច​ទទួលយកបាន​។ នេះ​ជាការ​ថ្លែង​របស់ អ្នកសង្កេតការណ៍​ចិន​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 22:19:13
​អ្នកសង្កេតការណ៍​រុស្ស៊ី​៖ ការបោះឆ្នោត​នៅ​កម្ពុជា មិនមែន​ទាល់តែ​អាមេរិក​ទទួលស្គាល់ ទើប​ហៅ​ប្រជាធិបតេយ្យ​នោះទេ​​

​ភ្នំពេញ​៖ ក្រុម​អ្នកសង្កេតការណ៍​មកពី​រុស្ស៊ី ដែលមាន​ឈ្មោះថា «​សភា​សង្គម​ស៊ីវិល​រុស្ស៊ី​» បាន​វាយតម្លៃ​វិជ្ជមាន​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​ពី​រឿង​អន្តរជាតិ មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ ក្រុម​អ្នកសង្កេតការណ៍​រុស្ស៊ី បាន​និយាយ​ចំ​ថា ការបោះឆ្នោត​នេះ មិនមែន​ពឹង​លើ​អាមេរិក​ទទួលស្គាល់ ទើប​កម្ពុជា​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​នោះទេ​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 21:19:13
​លោក ហង្ស ពុទ្ធា ៖ កម្ពុជា​កំពុង​រងគ្រោះ ដោយសារ​ពាក្យ​លទ្ធិប្រជាធិបតេយ្យ និង​កុម្មុយនីស្ត​

​​ភ​ភ្នំពេញ​៖ ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ស្របតាម​ច្បាប់ ដូច្នេះ​កម្ពុជា​មិន​ព្រួយបារម្ភ​ពី​សម្ពាធ ឬ​ការមិនទទួលស្គាល់​អន្ត​រ​ជាតិ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឆ្លើយតប​ទៅនឹង​អាមេរិក ដែល​ប្រកាស​មិន​ពេញចិត្ត​ការបោះឆ្នោត​នៅ​កម្ពុជា​។​

សូមអានអត្ថបទទាំងស្រុង
2018-07-30 18:46:13
​គ​.​ជ​.​ប​៖ ចំនួន​អ្នក​ទៅ​បោះឆ្នោត​កើន​ពី​៨២,១៧​ភាគរយ ទៅ​៨២,៨៩​ភាគរយ​​

​​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទើបនឹង​រកឃើញ​ជាថ្មី​ម្តង​ទៀតថា ចំនួន​ពលរដ្ឋ​បាន​ទៅ​បោះឆ្នោត បាន​កើន​ឡើងដល់ ៨២,៨៩​ភាគរយ ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា​។ នេះ​បើតាម​លទ្ធផល​បឋម​ស្តី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ចេញ​ដោ​យគ​.​ជ​.​ប​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 18:31:13
​អង្គការ​ក្នុងស្រុក​ចំនួន​៧ ប្រកាសថា ការបោះឆ្នោត​នៅ​កម្ពុជា សេរី និង​យុត្តិធម៌​

​ភ្នំពេញ​៖ អង្គការ​-​សមាគម​ក្នុងស្រុក​ចំនួន​៧ បានប្រកាសថា ការបោះឆ្នោត​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព​។ អង្គការ​ទាំង​៧​នេះ បាន​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 17:45:13
​បក្ស​សំបុក​ឃ្មុំ​៖ មិនមាន​ការតវ៉ា​អ្វី​ទេ បើទោះជា​មិន​ពេញចិត្ត​ក្នុងការ​បោះឆ្នោត​​

ភ្នំពេញ​៖ លោក ឡាយ ណារិន អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​មិនមាន​ក​ការទាមទារ​អ្វី​ឡើយ​ចំពោះ​លទ្ធផល​បោះឆ្នោត​។ តែ​មិនមែន​មានន័យថា គណបក្ស​នេះ ពេញចិត្ត​នូវ​ការរៀបចំ​ការបោះឆ្នោត​នេះដែរ​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 17:30:13
​លទ្ធផល​បឋម​៖ សន្លឹកឆ្នោត​អត់​បានការ​សរុប​មាន​ចំនួន​ជិត ៦០​ម៉ឺន​

ភ្នំពេញ​៖ សន្លឹកឆ្នោត​អត់​បាន​ការសរុប​ទូទាំងប្រទេស​មាន​ចំនួន ៥៩៦ ៧៧៥ ក្នុងចំណោម​សន្លឹកឆ្នោត​សរុប ៦ ៩៤៦ ១៦៤ ។ នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។​

សូមអានអត្ថបទទាំងស្រុង
2018-07-30 17:09:43
​នៅ​ពោធិ៍សាត់ CPP បាន​សំឡេងគាំទ្រ​ជាង​១៨​ម៉ឺន ហើយ​គូប្រជែង​នានា​ទទួលបាន​មិន​ដល់​១​ម៉ឺន

ខេត្តពោធិ៍សាត់ មាន​៤​អាសនៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ១៨៥ ១១១​សំឡេង​ស្មើ ៨៣,១៦​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 16:33:43
​ស្វាយរៀង​៖ CPP បាន​ជិត​២៣​ម៉ឺន​សំឡេង ហ្វ៊ុនស៊ិនប៉ិច និង LDP បាន​ជាង​១​ម៉ឺន​សំឡេង​រៀងៗ​ខ្លួន​

ខេត្តស្វាយរៀង មាន​៥​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការ​គាំ​២២៧ ៩៩១​សំឡេង​ស្មើ ៧៤,៤០​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 16:30:43
​អ្នកនាំពាក្យ​៖ CPP បាន​សំឡេង​ជាង​៤,៨​លាន កើន​១,៣​លាន បើ​ធៀប​នឹង​ការបោះឆ្នោត ២០១៧

អ្នក​បាន​ទៅ​បោះឆ្នោត មាន​ជាង ៦,៧​លាន​នាក់ ដោយ​ក្នុងនោះ អ្នក​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) មាន​ដល់​ទៅ ៤,៨​លាន​នាក់​។ នេះ​ជាការ​អះអាង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បញ្ជាក់​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​សំឡេង​កើនឡើង​ចំនួន ១,៣ លាន​សំឡេង បើ​ប្រៀបធៀប​ជាមួយ​សំឡេងឆ្នោត​ដែល​គណបក្ស​នេះ​ទទួលបាន​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​កើន ១,៦​លាន សំឡេង បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​តំណាងរាស្ត្រ​២០១៣​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 15:41:45
​តាម​លទ្ធផល​បឋម CPP នឹង​បាន​ទាំង​៨​អាសនៈ​នៅ​ត្បូងឃ្មុំ​ដែលជា​ខេត្ត​ថ្មី​

ត្បូងឃ្មុំ​ដែលជា​ខេត្ត​ថ្មី បំបែក​ពី​ខេត្តកំពង់ចាម មាន​៨​អាសនៈ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ តាម​លទ្ធផល​បឋម គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​រហូត​ទៅជិត​៧៤​ភាគរយ​ឯណោះ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-30 15:18:29
​នៅ​រតនគិរី ជាង​៦​ម៉ឺន​នាក់​បោះ​ឲ្យ CPP ហើយ​បក្ស​៦​ទៀត​បានការ​គាំទ្រ​លើសពី​១​ពាន់​សំឡេង

ខេត្តរតនគិរី មានតែ​១​អាសនៈ​ប៉ុណ្ណោះ ហើយ​ក្នុងចំណោម​អ្នកបោះឆ្នោត​ជាង​៧៨០០​នាក់ មាន​ជាង​៦​ម៉ឺន​នាក់ បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

សូមអានអត្ថបទទាំងស្រុង
2018-07-30 15:01:31
​លោក ចិន ថុ​ន​៖ ទោះ​លទ្ធផល​បោះឆ្នោត​យ៉ាងណា ក៏ LDP ទទួលយក​ដែរ​​​

ភ្នំពេញ​៖ អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ចិន ថុ​ន អះអាងថា ទោះជា​លទ្ធផល​បោះឆ្នោត​យ៉ាងណា​ក៏ LDP ទទួលយក​ដែរ​។ ការទទួលយក​នេះ ក៏​ព្រោះ​LDP មិនមាន​លទ្ធភាព​អ្វី​ក្នុងការ​ទាមទារ​ឡើងវិញ​ឡើយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-30 14:48:21
​លទ្ធផល​បឋម​៖ CPP បាន​សំឡេងគាំទ្រ​ជាង​៧៤​ភាគរយ​នៅ​តាកែវ​​

ខេត្តតាកែវ មាន​៨​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ៣៧៥ ៨៩១​សំឡេង​ស្មើ ៧៣,៥៥​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 14:27:29
​នៅ​កំពង់ធំ CPP បានការ​គាំទ្រ​ជិត​៦៤​ភាគរយ ខណៈ​ហ្វ៊ុនស៊ិនប៉ិច បាន​ជាង​១០​ភាគរយ​​

ខេត្តកំពង់ធំ មាន​៦​អាសនៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ១៩៩ ៤៦៨​សំឡេង​ស្មើ ៦៣,៩៩​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 12:51:23
​លទ្ធផល​បឋម​៖ CPP បាន​អាសនៈ​ដែល​មានតែ​១​នៅ​ឧ​ត្ត​រ​មានជ័យ​​

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​៧៤ ០១០​សំឡេង ស្មើ​៧៤,៦៨​ភាគរយ ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 12:51:23
​CPP បាន​សំឡេង​ជាង​៦៦​ភាគរយ​នៅ​ភ្នំពេញ ខណៈ​សន្លឹកឆ្នោត​អត់​បានការ​មាន​ជាង​១០​ម៉ឺន​

​​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បានបង្ហាញ​ឲ្យ​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ជាង​៦៦​ភាគរយ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឈរ​នៅ​លំដាប់​បន្ទាប់ ប៉ុន្តែ​មាន​គម្លាត​ដ៏​ឆ្ងាយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សន្លឹកឆ្នោត​មិនបានការ​មាន​រហូតដល់​ទៅជា​ង​១០​ម៉ឺន​សន្លឹក​។​

សូមអានអត្ថបទទាំងស្រុង
2018-07-30 12:26:23
​សៀមរាប​៖ CPP វ៉ា​ដាច់ ខណៈ​ហ្វ៊ុនស៊ិនប៉ិច និង LDP ប្រដំប្រសង​គ្នា​​

​ខេត្តសៀមរាប មាន​៦​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ២៧៤ ២៥០​សំឡេង​ស្មើ ៦៤,៩៥​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 12:06:23
​កំពង់ចាម​មាន​១០​អាសនៈ​ដោយ CPP បាន​សំឡេងគាំទ្រ​ជិត​៦៥​ភាគរយ​

ខេត្តកំពង់ចាម មាន​១០​អាសនៈ ដោយមាន​គណបក្ស​ចំនួន​១៩​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នេះ​។ បើ​យោងតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ៣០៤ ៤៦៣​សំឡេង ស្មើ ៦៤,៧៥​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 11:57:28
​លោក សុខ ឥសាន​៖ បក្ស​ប្រជាជន បាន​កៅអី​មិន​តិ​ជាង​១០០ នោះទេ

គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលបាន​សំឡេងឆ្នោត​ច្រើន​លើសលប់ ហើយ​បើ​គិត​ជា​អាសនៈ​វិញ គណបក្ស​នេះ អាច​ទទួលបាន​អាសនៈ​លើសពី​១០០​ឡើងទៅ​។ នេះ​ជាការ​អះអាង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 11:44:23
​កំពង់ឆ្នាំង​៖ CPP បាន​សំឡេង​ជិត​៧១​ភាគរយ ហ្វ៊ុនស៊ិនប៉ិច​បាន​ជិត​៨​ភាគរយ​

ខេត្តកំពង់ឆ្នាំង មាន​៤​អាសនៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ១៩២ ៨២៦​សំឡេង​ស្មើ ៧០,៩៨​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 11:30:21
​លោក យ៉ង សាំង​កុមារ​៖ ទោះ​មិនបាន​កៅអី តែ​យើង​ទទួល​សំឡេងគាំទ្រ​គ្រប់កន្លែង​

ថ្វី​ដ្បិត​លទ្ធផល​បោះឆ្នោត​មិនទាន់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ប្រមូលផ្តុំ​ទៅដោយ​ក្រុម​បញ្ញវន្ត​និង​អតីត​ក្រុម​សង្គម​ស៊ីវិល ហាក់​ដឹង​ជាមុន​ថា ខ្លួន​ទំនងជា​មិនបាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​នោះទេ​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 11:18:42
​បាត់ដំបង​៖ CPP បាន​ជិត​៦៨​ភាគរយ ខណៈ​ហ្វ៊ុនស៊ិនប៉ិច លើស LDP តិចតួច

ខេត្តបាត់ដំបង មាន​៨​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ២៩៧ ៧៩៨​សំឡេង​ស្មើ ៦៧,៨៩​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 10:50:17
​បន្ទាយមានជ័យ​៖ CPP ឈ្នះ​៧៦​ភាគរយ ដាច់​ឆ្ងាយ​ពី​ហ្វ៊ុនស៊ិនប៉ិច និង​ខ្មែរ​រួបរួម​ជាតិ

ខេត្តបន្ទាយមានជ័យ មាន​៦​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ១៨៥ ២៤៣​សំឡេង​ស្មើ ៦៩,២០​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 10:18:07
​ព្រៃវែង​មាន​១១​អាសនៈ CPP បាន​សំឡេង​ជិត​៦៨​ភាគរយ LDP បាន​ជិត​៦​ភាគរយ​

ខេត្តព្រៃវែង មាន​រហូតដល់​ទៅ​១១​អាសនៈ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ៣៦៧ ២១៩​សំឡេង​ស្មើ ៦៧,៧១​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 09:34:11
​ខេត្តព្រះវិហារ​មាន​១​អាសនៈ CPP បាន​សំឡេង​ជាង​៧១​ភាគរយ ឆន្ទៈ​ខ្មែរ​បាន​៤,៥​ភាគរយ

នៅ​ខេត្តព្រះវិហារ​ដែលមាន​តែ​១​អាសនៈ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ ៧១,១១​ភាគរយ ដែល​ស្មើនឹង​៧៤ ៦២៣​សំឡេង​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-30 08:44:21
​សេត​វិមាន​អាមេរិក​ថា ការបោះឆ្នោត​នៅ​កម្ពុជា មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​​

អត្រា​នៃ​អ្នក​ដែល​ទៅ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា មាន​រហូតដល់​ទៅ​៨២,១៧​ភាគរយ​ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​សហរដ្ឋអាមេរិក បែរជា​សម្តែង​ការសោកស្តាយ​ទៅវិញ​។ តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន សេត​វិមាន ចាត់ទុកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មិន​សេរី និង​យុត្តិធម៌ ហើយ​មិនអាច​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​នោះដែរ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 22:50:15
​លទ្ធផល​បឋម​៖ បក្ស​ប្រជាជន​កម្ពុជា​បាន​សំឡេង​ជាង​៧៥​ភាគរយ​នៅ​ខេត្ត​ប៉ៃលិន

គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​២២ ៧៨៩​សំឡេង ស្មើ​៧៥,៤១​ភាគរយ ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​​

សូមអានអត្ថបទទាំងស្រុង
2018-07-29 21:44:21
​លទ្ធផល​បឋម​៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៧៨,៧៤​ភាគរយ​នៅ​ខេត្ត​កែប​

គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​១៧ ៤៧២​សំឡេង ស្មើ​៧៨,៧៤​ភាគរយ ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 20:05:11
​បោះឆ្នោត​៖ ICAPP និង​CAPDI ថា​អាស៊ី​គួរ​យក​គំរូ​តាម​កម្ពុជា

ប៉ុន្មាន​ម៉ោង​ក្រោយពី​ការបិទទ្វារ​ការិយាល័យ​បោះឆ្នោត ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​បានធ្វើ​សន្និសីទកាសែត​រួមគ្នា​វាយតម្លៃ​ដំណើរការ​បោះឆ្នោត​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។ ក្រុម​អ្នកសង្កេតការណ៍​បាន​សរសើរ​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៨​នៅ​កម្ពុជា​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 18:53:17
​ប្រធាន​គ​.​ជ​.​ប​៖ អន្តរជាតិ​មិន​ល្ងង់​ផ្កាប់មុខ ដោយ​វាយតម្លៃ​ការបោះឆ្នោត​កម្ពុជា​ខុស​នោះទេ​

ភ្នំពេញ​៖ ការបោះឆ្នោត​នៅ​កម្ពុជា​បានបញ្ចប់​ហើយ ដោយមាន​ចំនួន​អ្នកចូលរួម​បោះឆ្នោត ៦ ,៧៤៤ ,៨៩៣ នាក់ ស្មើនឹង​៨០,៤៩​ភាគរយ [​តួលេខ​ចុងក្រោយ​ដែល គ​.​ជ​.​ប ប្រកាស កើន​ដល់​៦ ៨៨៥ ៧២៩​នាក់​ស្មើ ៨២,១៧​ភាគរយ​] ។ តួលេខ​នៃ​ចំនួន​អ្នកបោះឆ្នោត​នេះ ច្រើនជាង​ការបោះឆ្នោត​នីតិកាល​ទី​៥ ដែលមាន​អ្នកបោះឆ្នោត​ជាង​៦៩,៦១ ភាគរយ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជឿជាក់ថា អន្តរជាតិ​នឹង​វាយតម្លៃ​លើ​ការបោះឆ្នោត​កម្ពុជា ដោយ​ភាពត្រឹមត្រូវ និង​ផ្តល់​យុត្ត​ធម៌​ដល់​កម្ពុជា​។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 18:24:11
​របាយការណ៍​ថ្មី​! អ្នក​ទៅ​បោះឆ្នោត​មាន​ដល់​ទៅ ៨២,១៧​ភាគរយ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ផ្សាយ​របាយការណ៍​ថ្មី​មួយ​បន្ថែមទៀត​ដែល​បញ្ជាក់ថា តួលេខ​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កើន​ពី​៨០,៤៩ ទៅ​៨២,១៧​ភាគរយ​។ តួលេខ​អ្នកបោះឆ្នោត​ដែល​ដល់​៨២,១៧​ភាគរយ មានន័យថា ចំនួន​សរុប​កើន​ដល់ ៦ ៨៨៥ ៧២៩​នាក់​។​​

សូមអានអត្ថបទទាំងស្រុង
2018-07-29 18:09:15
​សម្តេច ហ៊ុន សែន អរគុណ​ពល​ដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ឲ្យ​បក្ស​ដែល​ខ្លួន​ពេញចិត្ត

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា​នេះ​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច​ហ៊ុន សែន បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​សូម​អរ​រ​គុណ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បាន​គូស​សន្លឹកឆ្នោត​នៃ​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​»​។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 17:19:42
​ប្រធាន គ​.​ជ​.​ប​៖ ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជាង​៦,៧​លាន​នាក់ ជា​ជោគជ័យ​នៃ​ការរៀបចំ​បោះឆ្នោត​២០១៨

ប្រធាន​គណៈកម្មាធិការ​ជាត​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក បានប្រកាសថា​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត​សរុប​មាន ៦ ៧៤៤ ៨៩៣ នាក់ ស្មើនឹង​៨០,៤៩​ភាគរយ​។ លោក ស៊ិ​ក ប៊ុន​ហុក បានប្រកាស​យ៉ាងនេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការសរុប​ព្រឹត្តិការណ៍​ថ្ងៃ​បោះឆ្នោត​នីតិកាល​ទី​៦ នៅ​ក្រសួងមហាផ្ទៃ​។​​

សូមអានអត្ថបទទាំងស្រុង
2018-07-29 17:04:22
​ប្រធាន គ.ជ.ប ថាអ្នកបានទៅបោះឆ្នោតសរុបជាង៦លាន៧សែននាក់ ជាជោគជ័យនៃការរៀបចំបោះឆ្នោត២០១៨

2018-07-29 16:48:32
​គ​.​ជ​.​ប ផ្តល់​របាយការណ៍​ទូទៅ​ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត

លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្តល់​របាយការណ៍​អំពី​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 16:15:43
​អ្នកបោះឆ្នោត​ឡើងដល់​៨០,៤៩​ភាគរយ លើស​ឆ្នាំ​២០១៣ ដែលមាន​៦៩,៧១​ភាគរយ​

ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ មាន​រហូតដល់​ទៅ​៨០,៤៩​ភាគរយ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប​ជាង​៨,៣​លាន​នាក់​។ ដោយ​គិត​ជា​ភាគរយ អត្រា​នេះ កើន​លើសពី​អំឡុង​នៃ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ។ នេះ​បើតាម​ការអះអាង​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 15:43:12
​ការបើកហិប រាប់សន្លឹកឆ្នោតនៅ​ការិយាល័យបោះឆ្នោតមណ្ឌល សាលាបឋមសិក្សាវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប​

2018-07-29 15:28:33
​លោក សុខ ឥសាន៖ ត្រឹមម៉ោង​៣កន្លះ យើងរាប់ឃើញអ្នក​​បោះឆ្នោតមាន​ជាង​៦,៣លាន​នាក់

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ប្រាប់​សារព័ត៌មាន ThmeyThmey ថា ការរាប់ចំនួនអ្នក​ចូល​រួម​បោះឆ្នោត​គិត​ត្រឹម​ម៉ោង៣កន្លះនេះ មាន​ជាង​៦លាន​៣សែននាក់។

សូមអានអត្ថបទទាំងស្រុង
2018-07-29 14:58:23
​លោក គង់ មុនី​កា​៖ ការបោះឆ្នោត​នេះ​មានការ​គំរាមកំហែង​តិចតួច

កូនប្រុស​ពៅ​របស់លោក គង់ គាំ គឺ​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​ត្រឹមតែ​សរសើរ​ពី​ការរៀបចំ​ការបោះឆ្នោត​នោះទេ លោក ថែមទាំង អះអាងថា ការបោះឆ្នោត​អាណត្តិ​នេះ មាន​លក្ខណៈ​ល្អ​ជាង​អាណត្តិ​មុនៗ​។ លោក សាទរ​យ៉ាងខ្លាំង ពេល​ឃើញ​ប្រជាពលរដ្ឋ​ភាគច្រើន បាន​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់ខ្លួន​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 14:44:07
​ប្អូន​លោក កែម ឡី មើលឃើញ​ចំណុច​វិជ្ជមាន ច្រើនជាង​អវិជ្ជមាន​

ប្អូនប្រុស​របស់លោក​ប​ណ្ឌិ​ត កែម ឡី គឺ​លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ បាន​អះអាងថា ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​។ អ្វីដែល​លោក សប្បាយចិត្ត​បំផុត គឺ​ប្រជាពលរដ្ឋ​ភាគច្រើន បាននាំគ្នា​ទៅ​បោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 14:30:05
​លោក ម៉ម សូណង់ដូ ទើសចិត្ត​តិចតួច​ចំពោះ​ដំណើរ​ការបោះឆ្នោត​

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ វាយតម្លៃ​ជា​វិជ្ជមាន​លើ​ដំណើរការ​បោះឆ្នោត ទោះជា​ការបោះឆ្នោត មិនទាន់​បិទ​បញ្ចប់​ក៏ដោយ​។ លោក សរសើរ​កងកម្លាំងប្រដាប់អាវុធ ​ក្នុងការ​ការពារ​សន្តិ​សុខជូនពលរដ្ឋ​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 14:18:08
​លោក ពេជ្រ ស្រស់ ចាត់ទុក​ការបោះឆ្នោត ដំណើរ​ការល្អ បាន​៧០​ភាគរយ​ហើយ

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា សង្កេតឃើញថា ដំណើរការ​បោះឆ្នោត ចាប់តាំងពី​ព្រឹក រហូតមកដល់​ថ្មើរនេះ គឺមាន​លក្ខណ​ល្អប្រសើរ​។ លោក មិនទាន់​ឃើញ​បញ្ហា​ណាមួយ​កើតឡើង ក្នុងអំឡុងពេល​បោះឆ្នោត​នោះទេ​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 14:00:02
​GDP សង្ឃឹម​ទទួលបាន​អាសនៈ បើ​អ្នកបោះឆ្នោត​ឡើងដល់​៨០​ភាគរយ​

ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំង​កុមារ រំពឹងថា គណបក្ស​លោក នឹង​ទទួលបាន​អាសនៈ​រដ្ឋសភា បើសិនជា​សន្ទុះ​ពលរដ្ឋ​ទៅ​បោះឆ្នោត​៨០​ភាគរយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 13:39:11
​គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម ចាប់ពី​ម៉ោង​៦​កន្លះ​ល្ងាច​ទៅ​

ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក ដឹកនាំ​កិច្ចប្រជុំ​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ម៉ោង​៤ រសៀល​ថ្ងៃទី​២៩ ខែកក្កដា នេះ បន្ទាប់ពី​ការបិទ​បញ្ចប់​ការបោះឆ្នោត នៅ​រសៀល​ម៉ោង​៣​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គ​.​ជ​.​ប​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 13:29:04
​ទិដ្ឋភាពនៅ​ការិយាល័យបោះឆ្នោតមណ្ឌល សាលាបឋមសិក្សាវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប នាពេលថ្ងៃត្រង់​

2018-07-29 13:09:11
​គ​.​ជ​.​ប​៖ គិត​ត្រឹម​ម៉ោង​១១ អ្នក​ទៅ​បោះឆ្នោត​មាន​៥៨,៨០​ភាគរយ​

ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គិត​ត្រឹម​ម៉ោង​១១​ព្រឹក​នេះ មាន​អ្នក​ទៅ​បោះ​ប្រមាណ​៥៨,៨០​ភាគរយ​។ នេះ​បើតាម​ការ​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 12:48:11
​អតីត​សមាជិកសភា​CNRP៖ ខ្ញុំ​ប្រើ​សិទ្ធិ​បោះឆ្នោត ព្រោះ​មិន​ចង់​ឲ្យ​រដ្ឋសភា​នីតិកាល​ទី​៦ ឯក​បក្ស​

​ភ្នំពេញ​៖ ក្រៅពី​លោក គង់ គាំ ដែលជា​ឪពុក​ខ្លួន​ទៅ​បោះឆ្នោត​នោះ លោក គង់ បូរ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ រួចរាល់​ហើយ នៅក្នុង​ការិយាល័យ​សាលាបឋមសិក្សា​សុធារស​។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 11:39:04
​ផ្លូវក្នុងរាជធានីស្ងប់ស្ងាត់នាថ្ងៃបោះឆ្នោត​

2018-07-29 10:48:11
​អ្នកនាំពាក្យ​៖ ជាង​៣​ម៉ោង ដំណើរ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន

មកដល់ពេលនេះ ពុំទាន់​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះទេ ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។ ​

សូមអានអត្ថបទទាំងស្រុង
2018-07-29 10:28:11
​លោក គង់ គាំ ៖«​គេ​ហាម​ខ្ញុំ​មិន​ឲ្យ​ធ្វើ​នយោបាយ តែ​ខ្ញុំ​មាន​សិទ្ធិ​បោះឆ្នោត​»

ភ្នំពេញ​៖ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ ដែល​ជាប់​បម្រាម​នយោបាយ​៥​ឆ្នាំ បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ នៅ​មណ្ឌល​សាលាបឋមសិក្សា​សុធារស ក្នុង​រាជធានី​ភ្នំពេញ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-29 10:09:04
​អ្នកសង្កេតការណ៍​បរ​ទេស​មកពី​ប្រទេស​លី​បង់​កោតសរសើរ​ការរៀបចំ​បោះឆ្នោត​នីតិកាល​ទី​៦​នៅ​កម្ពុជា​

2018-07-29 10:00:09
​ការិយាល័យបោះឆ្នោតបឋមសិក្សាប្រាង្គអណ្ដែត ស្ថិតនៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ

2018-07-29 9:25:13
​ការិយាល័យបោះឆ្នោតលេខ ១១៩៣ នៃមណ្ឌលបោះឆ្នោតសាលារៀនភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

2018-07-29 9:10:16
​ខ្មែរ​ក្នុងស្រុក​ទៅ​បោះឆ្នោត ឯ​ខ្មែរ​មួយចំនួន​នៅក្រៅ​ស្រុក ធ្វើបាតុកម្ម

ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស ដែល​ផ្តល់​តម្លៃ​លើ​សន្លឹក​របស់​ខ្លួន កំពុងធ្វើដំណើរ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃទី​អាទិត្យ​នេះ តែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅឯ​ក្រៅបរទេស ដែលមាន​និន្នាការ​ទៅរក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​ធ្វើបាតុកម្ម​។ តាមពិត ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស បាននាំគ្នា​ធ្វើបាតុកម្ម​តាំងពី​មួយថ្ងៃ​-​ពីរ​ថ្ងៃ មុន​មកម្ល៉េះ ដើម្បី​បង្ហាញ​ការមិន​ចិត្ត​ចំពោះ​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ ដោយសារតែ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 8:51:17
​ការិយាល័យបោះឆ្នោត បឋមសិក្សាយ៉ាម៉ាប៊ីកូ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

2018-07-29 8:45:09
​ការិយាល័យបោះឆ្នោត បឋមសិក្សាបឹងសាឡាង ខណ្ឌទួលគោក សង្កាត់បឹងសាឡាង រាជធានីភ្នំពេញ

2018-07-29 8:41:00
​ទិដ្ឋភាពបោះឆ្នោតនៅការិយាល័យ សាលាបឋមសិក្សាសាមគ្គី នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

2018-07-29 8:18:18
​សម្តេច ហ៊ុន សែន បោះឆ្នោតរួចហើយ

សម្តេច ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​រួចរាល់ហើយនៅ​ការិយាល័យក្នុង​សាលាគរុកោសល្យ​វិក្រិត្យ​ការក្រុង​តាខ្មៅ ខេត្តកណ្តាល នាព្រឹក​ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា នេះ។

សូមអានអត្ថបទទាំងស្រុង
2018-07-29 7:33:00
​ទិដ្ឋភាពសម្តេច​ ហ៊ុន​ សែន​ បោះឆ្នោតនីតិកាលទី៦​ ព្រឹកថ្ងៃទី២៩​ កក្កដា​ ២០១៨

2018-07-29 8:08:18
​កម្លាំង​ជាង​៨​ម៉ឺន​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស​ក្នុង​ថ្ងៃ​បោះឆ្នោត​

កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​៨​ម៉ឺន​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​អាទិត្យ ទី​២៩ ខែកក្កដា​នេះ​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 7:43:09
​ពលរដ្ឋ ចាប់ផ្តើម​ចូល​បោះឆ្នោត​នៅ​ម៉ោង​៧​ព្រឹក​នេះ

ប្រជាពលរដ្ឋ​កម្ពុជា ដែល​គាំទ្រ​ការបោះឆ្នោត បាននាំគ្នា​ទៅកាន់​កា​រិ​យា​ល័យ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា​នេះ​។ ការិយាល័យ​បោះឆ្នោត ចាប់ផ្តើម​បើក​នៅ​ម៉ោង​៧​ព្រឹក ហើយនឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ម៉ោង​៣​រសៀល​។

សូមអានអត្ថបទទាំងស្រុង
2018-07-29 5:59:02
​ការបោះឆ្នោត​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក​នេះ រហូតដល់​ម៉ោង​៣​រសៀល​!

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ប្រព្រឹត្តទៅ​ពី​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា នេះ រហូតដល់​ម៉ោង​៣​រសៀល​។ ប្រធាន​គណបក្ស​ជាច្រើន​ត្រូវ​បោះឆ្នោត​នៅ​មណ្ឌល​នានា​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​មួយចំនួនទៀត ត្រូវ​បោះ​នៅ​មណ្ឌល​ដែល​ខ្លួន​ឈរ​ជា​បេក្ខភាព​តំណាងរាស្ត្រ​។

សូមអានអត្ថបទទាំងស្រុង
2018-07-28 15:04:02
​បោះឆ្នោត​២០១៨៖ ពលរដ្ឋ​សម្រុក​ចេញពី​រាជធានី​ទៅ​បោះឆ្នោត​នៅ​ភូមិកំណើត​

​​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨ កក្កដា​នេះ ប្រជាពលរដ្ឋ​ជាច្រើន បានធ្វើ​ដំណើរ​ចាក​ចេញពី​ក្រុងភ្នំពេញ​ទៅកាន់​ស្រុកកំណើត ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ កក្កដា​។ ពលរដ្ឋ​សម្រុក​ចេញពី​រាជធានី​នេះ បានធ្វើ​ឲ្យ​ចរាចរណ៍​នា​ចំណុច​ស្ពាន​ជ្រោយចង្វារ មាន​សភាព​កកស្ទះ និង​ចរាចរណ៍​មមាញឹក​។ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​នេះ មាន​កម្លាំង​សមត្ថកិច្ច​ជាច្រើន បាន​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​តាំងពី​ព្រលឹម រហូតដល់​ថ្ងៃរសៀល​នេះ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-28 15:00:02
​បោះឆ្នោត​លើក​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ​ជិត ៨​ម៉ឺន​នាក់ និង​អន្តរជាតិ​ជាង ៣០០​នាក់​​

​ភ្ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលបាន​អ្នកសង្កេតការណ៍​ជាតិ​សរុប​ចំនួន ៧៩.៦១២​នាក់ មកពី​១១២​ស្ថាប័ន ខណៈ​អ្នកសង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន ៣២២​នាក់ មកពី​ប្រទេស ស្ថាប័ន និង​ស្ថានទូត​ចំនួន​៤២​។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា ចំនួន​អ្នកសង្កេតការណ៍​អន្តរជាតិ អាច​នឹង​កើនឡើង​ថែមទៀត នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា​នេះ​។

សូមអានអត្ថបទទាំងស្រុង
2018-07-28 09:59:02
​គ​.​ជ​.​ប ប្រគល់​សម្ភារ​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត​នៅ​ព្រឹក​នេះ​

​ភ្នំពេញ​៖ ដូច​ការគ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រគល់​សម្ភារ​បច្ចេក​ទេស និង​ហិប​ឆ្នោត នៅតាម​ការិយាល័យ នៃ​មណ្ឌលបោះឆ្នោត ទូទាំង​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៨ កក្កដា​នេះ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-28 09:57:02
​ពលរដ្ឋខ្មែរ​ចេញដំណើរទៅ​បោះឆ្នោតនៅស្រុក​កំណើត​របស់ខ្លួន​

​នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា នេះ ពលរដ្ឋជាច្រើននាក់ នាំគ្នា​ចេញដំណើរ​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត ដែល​ខ្លួន​បាន​ចុះឈ្មោះ​។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី​៦ នឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​២៩ ខែកក្កដា។

សូមអានអត្ថបទទាំងស្រុង
2018-07-28 09:14:00
​សកម្មភាពរៀបចំការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាទួលគោក

2018-07-27 22:39:02
​គ​.​ជ​.​ប ស្នើ​ឲ្យ​គ្រប់ភាគី​រក្សា​ភាពស្ងប់ស្ងាត់​ក្នុង​ថ្ងៃ​ស បើ​ពុំ​ដូច្នេះ​ទេ នឹងត្រូវ​រង​ចំណាត់ការ​

​ស​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក បាន​អំពាវនាវ​ទៅ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​ថ្ងៃ​២៩ ខែកក្កដា នេះ ឱ្យ​រក្សា​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ ស (​ថ្ងៃ​២៨ ខែកក្កដា​) និង​ថ្ងៃ​បោះឆ្នោត​។ ក្នុង​កណី​រកឃើញ​ថាប​ង្ក​ចលាចល ឬ​សកម្មភាព​ណាមួយ​ដែល​រំលោភច្បាប់​ស្ដីពី​ការបោះឆ្នោត គ​.​ជ​.​ប នឹង​ចាត់វិធានការ​ដ៏​តឹងរឹង​ជាក់​ជាមិនខាន​។

សូមអានអត្ថបទទាំងស្រុង
2018-07-27 20:18:02
​គ​.​ជ​.​ប​៖ ផ្លូវ​ទៅ​ការិយាល័យ​បោះឆ្នោត​២​កន្លែង នៅ​ស្ទឹងត្រែង បាន​ប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​​

​ស្ទឹងត្រែង​៖ ផ្លូវ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ចំនួន​២ នៅក្នុង​ខេត្តស្ទឹងត្រែង បាន​រង​ផលប៉ះពាល់​ដោយសារតែ​ជំនន់​ទឹកភ្លៀង​។ ការិយាល័យ​ទាំង​២​នេះ មាន​លេខ​០០២៦ និង​លេខ​០០៦៩​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។ ក្រៅពី​ផ្លូវ​ទៅកាន់​ការិយាល័យ​ទាំង​២​នេះ ទឹកជំនន់ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ក៏បាន​ធ្វើ​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង និង​ផ្លូវ​ជាច្រើន​កន្លែង​ផ្សេងទៀត​។​

សូមអានអត្ថបទទាំងស្រុង
2018-07-27 17:00:02
​អគ្គលេខាធិការ​គ​.​ជ​.​ប​៖ បង្ខំ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ឬ​មិន​ឲ្យ​ទៅ សុទ្ធតែ​ខុសច្បាប់​

​​ភ្នំពេញ​៖ ជន​ណា​ដែល​ហាមឃាត់ ឬ​ជំរុញ​ឲ្យ ឬ មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​អំពើ​ខុសច្បាប់​។ មិនតែប៉ុណ្ណោះ គ​.​ជ​.​ប ក៏បាន​ស្នើ​ឲ្យ​ពលរដ្ឋ ដាក់ពាក្យ​បណ្ដឹង​មក គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឬ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ដើម្បី​ដោះស្រាយ​តាម​នីតិ​ច្បាប់​។ នេះ​បើតាម​លោក ទេព នីថា អគ្គលេខាធិការ​គ​.​ជ​.​ប​ ដែលថ្លែងក្នុងកិច្ចប្រជុំជាមួួភាគីពាក់ព័ន្ធ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ជុំវិញការបោះឆ្នោត។

សូមអានអត្ថបទទាំងស្រុង
2018-07-27 17:38:02
​បោះឆ្នោត​៖ លោក ហ៊ុន ម៉ា​នី ហែ​ក្បួន​យុវជន​CPP​ថ្ងៃ​ចុងក្រោយ​ដើម្បី​ឆ្លើយតប​សំណួរ​ស្ថានទូត​បរទេស

​នា​រសៀល​ថ្ងៃទី​២៧​ខែកក្កដា​នេះ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នីតិកាល​ទី​៦ លោក ហ៊ុន ម៉ា​នី បាន​ដឹកនាំ​ដង្ហែ​ក្បួន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៧០០០​នាក់ ក្នុង​ចំងាយ​ផ្លូវ​១១​គីឡូម៉ែត្រ​ក្នុង​រាជធានី​ភ្នំពេញ​។​​

សូមអានអត្ថបទទាំងស្រុង
2018-07-27 17:11:33
​អ្វី​ទៅជា​ចលនា នំ​បញ្ចុក​?

​ភ្នំពេញ​៖ «​អ្វី​ទៅជា​ចលនា នំ​បញ្ចុក​»? គឺជា​ចលនា​របស់​ពលរដ្ឋ ដែល​មិន​ពេញចិត្ត ចំពោះ​ការបោះឆ្នោត​។ «​ចលនា​នំ​បញ្ចុក​» នេះ កំពុង​ស្ថិតក្រោម​ការតាមដាន​របស់​សមត្ថកិច្ច និង​អាជ្ញាធរ ក្រោយពី​មាន​បញ្ជា​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

សូមអានអត្ថបទទាំងស្រុង
2018-07-27 16:10:36
​២០​ថ្ងៃ មាន​អ្នក​ចូល​ឃោសនា​សរុប​ជាង ១​លាន ៤​សែន​នាក់​

​ភ្នំពេញ​៖ រយៈពេល​២០​ថ្ងៃ នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គ្រប់​គណបក្ស​ទាំងអស់ មាន​អ្នក​ឃោសនា​សរុប​ជាង ១​លាន ៤​សែន​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​​

សូមអានអត្ថបទទាំងស្រុង
2018-07-27 15:05:34
​លោក គង់ មុនី​កា​៖​ ទោះ​គោរព​មេដឹកនាំ​ចាស់ៗ តែ​ខ្ញុំ​ចង់​ធ្វើជា​ជម្រើស​ថ្មី សម្រាប់​ពលរដ្ឋ​

​ភ្នំពេញ​៖ លោក គង់ មុនី​កា គឺជា​កូន​ទី​៦ របស់លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​។ ជា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់សាធារណៈ និង​ទំនាក់ទំនង​អន្តរជាតិ លោក គង់ មុនី​កា បានសម្រេច​ចិត្ត​ឈាន​ជើង​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ បន្ទាប់ពី​ឪពុក និង​បងប្រុស​ខ្លួន​ពីរ​នាក់ ត្រូវបាន​តុលាការ​កំពូល ហាម​ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំ​។ តាមពិតទៅ​ការធ្វើ​នយោបាយ​មិនមែនជា​គោលដៅ​ដំបូង របស់លោក គង់ មុនី​កា នោះទេ​។ ប៉ុន្តែ​ដោយសារ​ពេលវេលា​តម្រូវ​ឲ្យ​ខ្លួន ត្រូវ​ដើរតួ​ជា​ជម្រើស​ថ្មី ជំនួស​ឪពុក និង​បងប្រុស​នោះ ទើប​បុរស​វ័យ​ជាង​៣០​ឆ្នាំ ដែលមាន​ឈាមជ័រ​អ្នកនយោបាយ​រូបនេះ សម្រេច​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​បន្ត​នយោបាយ ក្នុងទិសដៅ​សម្រេច​គោលបំណង​ឪពុក​ខ្លួន​។​

សូមអានអត្ថបទទាំងស្រុង
2018-07-27 13:27:21
​លោក ញឹក ប៊ុនឆៃ ច្រៀង​បទ​ទឹកដី​អូរ​ស្មាច់ នា​ថ្ងៃ​ឃោសនា​ចុងក្រោយ​នៅ​បន្ទាយមានជ័យ​

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បាន​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត​ចុងក្រោយ នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៦ ខែកក្កដា​។ ក្រោម​ពាក្យស្លោក​ឃោសនា ជម្រើស​ថ្មី ក្តីសង្ឃឹម​ថ្មី អតីត​មេទ័ព​រូបនេះ វាយតម្លៃថា បក្ស​របស់ខ្លួន ទទួលបាន​នូវ​ការស្រឡាញ់​រាប់អាន​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​។​

សូមអានអត្ថបទទាំងស្រុង
2018-07-27 12:08:17
​FIDH ស្នើ​ឲ្យ​លែង​លោក កឹម សុខា មុន​បោះឆ្នោត តែ​មន្ត្រី​រដ្ឋាភិបាល ថា​ហួសពេល​ហើយ​

ជិត​ដល់​ថ្ងៃ​បោះឆ្នោត​មែនទែន​ទៅហើយ អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) នៅតែ​ប្រឹង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​អតីត​សមាជិក​ផ្សេងទៀត​នៃ​គណបក្ស​នេះ​។ FIDH ក៏បាន​ទាមទារ​ឲ្យ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ធ្វើ​សកម្មភាព​ឡើងវិញ​ផងដែរ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-27 9:54:11
​លោក ខឹម វាសនា​៖ អាណ​ត្តិ​នេះ​យើង​វ៉ៃ​យក​ទី​ឈរ ៥​ឆ្នាំ​ទៀត​នឹង​លេង​គ្នា​ហើយ​​

​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​នា​ពិធី​បើក​ក្បួន​យុទ្ធនា​ការឃោសនា​ចុងក្រោយ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ថា អាណ​ត្តិ​ទី​៦​នេះ ជាការ​កសាង​កម្លាំង​ដ៏​ធំ​របស់​បក្ស ដើម្បី​ឈានទៅរក​ជោគជ័យ​នា​អាណ​ត្តិ​ខាងមុខ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-27 8:05:17
​សម្ដេច ហ៊ុន សែន​៖ ខ្ញុំ​មិន​នាំ​បក្ស​បរាជ័យ និង​មិន​នាំ​ប្រទេស​ទៅកាន់​ថ្លុកឈាម​ទេ​

​ភ្នំពេញ​៖ «​ខ្ញុំ​មិន​នាំ​បក្ស​បរាជ័យ និង​មិន​នាំ​ប្រទេស​ទៅកាន់​ថ្លុកឈាម ដូច​អតីតកាល​នោះទេ​»​។ នេះ​ជា​សារ​នយោបាយ​របស់​សម្ដេច ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថ្លែង​ចំពោះមុខ​សមាជិក​បក្ស​២៥​ម៉ឺន​នាក់ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចុងក្រោយ នៅ​ថ្ងៃទី​២៧ កក្កដា​នេះ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-26 21:19:19
​លី​គ​កំពូល​សម្រាក​១​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ទៅ​បោះឆ្នោត​

​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ត្រូវ​សម្រាក​មួយ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ចុង​សប្តាហ៍​នេះ​។

សូមអានអត្ថបទទាំងស្រុង
2018-07-26 20:25:19
​បោះឆ្នោត​៖ គ​.​ជ​.​ប សុំ​ឲ្យ​ក្រសួង​៤ និង​គណៈមេធាវី ចាត់ការ​មេធាវី ជូ​ង ជូ​ងី

លោក ជូ​ង ជូ​ងី មេធាវី​ដ៏​ល្បី ដែល​តែង​ការពារ​ក្តី​ឲ្យ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង ដូចជា​លោក​លោក សម រង្ស៊ី និង​លោក កឹម សុខា ជាដើម ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចាប់កំហុស​បាន ថា​ព្យាយាម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​លើ​ការបោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ដែល​ចេញ​នៅ​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​។

សូមអានអត្ថបទទាំងស្រុង
2018-07-26 19:26:19
​គំ​នាប​អន្តរជាតិ​កៀក​បោះឆ្នោត​? មន្ត្រី​រដ្ឋាភិបាល​ឆ្លើយថា គ្មាន​ឥទ្ធិពល​ឡើយ​!

​ខណៈ​ការបោះឆ្នោត ឈាន​មកដល់​នៅ​ថ្ងៃអាទិត្យ អង្គការ​អន្តរជាតិ​ពីរ គឺ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អង្គការ​លើកលែងទោស​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​រិះគន់​រដ្ឋាភិបាល​កម្ពុជា​។ ស្របពេល​ពេល​ជាមួយគ្នានេះ រដ្ឋសភា​អាមេរិក​ថែមទាំង​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​រហូតដល់​ទៅ​១៧​នាក់ ហើយ​ងាក​ទៅ​ជប៉ុន​វិញ ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ សម្រេចចិត្ត​មិន​បញ្ជូន​អ្នកសង្កេតការណ៍​តាមដាន​ការបោះឆ្នោត​ឡើយ​។ ជា​សម្ពាធ​? សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា វា​មិនមែនជា​រឿង​ថ្មី​នោះឡើយ ហើយ​ការរិះគន់​ជា​ប្រពៃណី​បែបនេះ ពិតជា​មិនមាន​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ទេ​។

សូមអានអត្ថបទទាំងស្រុង
2018-07-26 17:13:19
​ខ្មែរ​មួយក្រុម​នៅ​កូរ៉េខាងត្បូង គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ការគ្រប់គ្រង​របស់​សម្ដេច ហ៊ុន សែន

ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ដែល​អះអាងថា មាន​គ្នា​ប្រមាណ​៥​ពាន់​នាក់ គ្រោង​ជួបជុំគ្នា​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​ការគ្រប់គ្រង​អំណាច​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចុង​សប្ដាហ៍​នេះ ។ អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង ចាត់ទុក​ការព្រមាន​ធ្វើបាតុកម្ម​របស់​ពលរ​ដ្ឋ​ខ្មែរ​នេះ ជាការ​យាយី​ដល់​ការបោះឆ្នោត​កម្ពុជា​។

សូមអានអត្ថបទទាំងស្រុង
2018-07-26 16:20:18
​អ្នកគាំទ្រ​អតីត CNRP ៥​នាក់​ត្រូវ​ពិន័យ​ម្នាក់ៗ ១០​លាន​រៀល​ពីបទ​រារាំង​ការបោះឆ្នោត​

ភ្នំពេញ​៖ អតីត​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ៥​នាក់ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេច​ពិន័យ​ប្រាក់​ម្នាក់ៗ​ចំនួន ១០​លាន​រៀល ពីបទ​រារាំង​ការបោះឆ្នោត​តាម​មាត្រា ១៤២​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-26 14:39:14
​ចូរ​ពលរដ្ឋ​កុំ​ទាស់​គ្នា គ្រាន់តែ «​រឿង​ទៅ ឬ មិន​ទៅ​»

ការបោះឆ្នោត​នីតិកាល​ទី​៦ នឹង​មកដល់​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា​នេះ​។ «​ទៅ​» ជាការ​ជំរុញ​របស់រ​ដ្ឋា​ភិ​បាល​ចាំផ្ទះ និង​គណបក្សកាន់អំណាច រួមទាំង​គណបក្ស​ទាំង​១៩ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។ ហើយ «​មិន​ទៅ​» ជាការ​អំពាវនាវ​រប​ស់​អតីត​ក្រុមប្រឆាំង ដែល​មិនបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។​

សូមអានអត្ថបទទាំងស្រុង
2018-07-26 10:24:14
​អ្នកនាំពាក្យ​គ​.​ជ​.​ប​៖ ជប៉ុន គ្មាន​អ្នកសង្កេតការណ៍ តែមាន​អ្នកបច្ចេកទេស

ដំណឹង ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ហូរហែ​ដោយសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា រដ្ឋាភិបាល​ជប៉ុន នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍ មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា មិនទាន់​ឈានដល់​ការសម្រេច​ចិត្តជា​ផ្លូវការ​នោះទេ ប៉ុន្តែ​វា​គ្រាន់តែ​ភាសា​នយោបាយ ដែល​លើក​ឡើងជា​ប្រយោល​សិន​ប៉ុណ្ណោះ​។ នេះ​ជាការ​យល់ឃើញ​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

សូមអានអត្ថបទទាំងស្រុង
2018-07-26 10:14:00
​មណ្ឌលខេត្តណាខ្លះ មានប៉ុន្មានអាសនៈ? មណ្ឌលភ្នំពេញមានអាសនៈច្រើនជាងគេ (១២) បន្ទាប់មកគឺ ព្រៃវែង (១១), កណ្តាល (១១) និង កំពង់ចាម (១០)។

2018-07-26 8:40:14
​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជាង​១​ពាន់​នាក់ ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត តាមរយៈ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល

ភ្នំពេញ​៖ វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បានរៀបចំ​គណៈកម្មកា​រ​សម្របសម្រួល​ការងា​រ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សរុប​ជាង​១​ពាន់​នាក់ ដើម្បី​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​កម្ពុជា​។ ក្រុម​អ្នកសង្កេតការណ៍​ទាំងនេះ ត្រូវបាន​អះអាងថា មាន​សេរីភាព និង​តម្លាភាព ក្នុង​ការងារ​សង្កេតការណ៍​របស់ខ្លួន ហើយ​អាច​ទុកចិត្តបាន​។​

សូមអានអត្ថបទទាំងស្រុង
2018-07-25 21:40:14
​ទូត​អាមេរិក ប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រយ័ត្ន​ពី​សុវត្ថិភាព ក្នុងអំឡុងពេល​បោះឆ្នោត​នៅ​កម្ពុជា

ស្ថានទូត​អាមេរិក បាន​ផ្ញើ​សារ ទៅកាន់​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​កំពុង​រស់នៅ និង​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ប្រ​ទស​កម្ពុជា ឲ្យ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព ចំពោះ​ព្រឹត្តិការណ៍​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ស្ថានទូត​អាមេរិក បារម្ភ​ថា ក្នុងអំឡុង​បោះឆ្នោត អាច​នឹងមាន​ការប្រមូល​ផ្តុំ និង​ការធ្វើ​បាតុកម្ម ហើយ​រដ្ឋាភិបាល ក៏​អាច​នឹង​ចល័ត​កងកម្លាំង ដើម្បី​ការពារ​សន្តិសុខ​ដែរ​។

សូមអានអត្ថបទទាំងស្រុង
2018-07-25 21:04:22
​ផគ​.​ជ​.​ប​. ៖ ទឹកជំនន់ មិនមែនជា​ឧបសគ្គ​ក្នុងការ​បោះឆ្នោត​ឡើយ​​

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​និយាយថា បញ្ហា​ទឹកជំនន់ មិនមែនជា​ឧបសគ្គ សម្រាប់​ការបោះឆ្នោត​ឡើយ​។ គ​.​ជ​.​ប កំពុង​ត្រៀម​វិធានការ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​នេះ​។

សូមអានអត្ថបទទាំងស្រុង
2018-07-25 16:24:00
​សារព័ត៌មានថ្មីៗ បង្កើតទំព័រពិសេសពាក់ព័ន្ធនឹងការបោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា

សារព័ត៌មានថ្មីៗ បង្កើតទំព័រពិសេសពាក់ព័ន្ធនឹងការបោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា

សូមចូលទៅកាន់៖https://t.co/Ex8FBM5vAv#ElectionsKH #Cambodia pic.twitter.com/tgTfYQXSsF

— Ung Chamroeun (@UngChamroeun) July 25, 2018

2018-07-25 16:04:22
​ផ្លូវ​ខូច រថយន្ត​ពិបាក​បើក មន្ត្រី​បោះឆ្នោត​មណ្ឌលគិរី ប្រើ​ដំរី​ដឹក​សម្ភារ​

​មណ្ឌលគិរី​៖ ការិយាល័យ​បោះឆ្នោត​លេខ ០០៨៣ ដែលមាន​ទីតាំងនៅ​ភូមិ​ឡៅ​រមៀត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវ​ដឹកជញ្ជូន​សម្ភារ​បោះឆ្នោត​តាម ដំរី ទើប​អាច​ទៅដល់​។ ការប្រើប្រាស់​ដំរី​ទៅកាន់​ការិយាល័យ​នេះ មិនមែនជា​លើក​ទី​១​ឡើយ តែ​រាល់​ការបោះឆ្នោត​តែងតែ​ត្រូវធ្វើ​បែបនេះ ព្រោះ​ស្ថានភាព​ផ្លូវ​មានការ​លំបាក​។

សូមអានអត្ថបទទាំងស្រុង
2018-07-24 20:24:00
​សកម្មភាពឃោសនារបស់គណបក្សនយោបាយ

2018-07-25 15:01:22
​លោក ខៀវ សុភ័គ​៖ អ្នកគាំទ្រ​CNRP ៤០​នាក់ កំពុង​ប្រឈម​ទោស​តាមច្បាប់ ដោយសារ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​​​​

​ភ្នំពេញ​៖ អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ កំពុង​ប្រឈម​ទោស​តាមច្បាប់ ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ ពួកគេ នឹង​ទទួលរង​ការផាកពិន័យ​ពី​៥​លាន ទៅ​២០​លាន​រៀល​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-23 21:19:22
​អតីតមន្ត្រី​បក្ស​CNRP​ម្នាក់ និង​អ្នកគាំទ្រ​៤​នាក់ កំពុង​រង​បណ្ដឹង ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​​​

​ភ្នំពេញ​៖ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​៥​នាក់ កំពុង​រង​បណ្ដឹង​ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ក្នុង​គោលបំណង​ពហិការ​បោះឆ្នោត​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កំពុង​ស៊ើបអង្កេត​លើ​ករណី​ម្រាមដៃ​ស្អាត ដែល​ប្ដឹង​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​ខេត្តបាត់ដំបង ។​

សូមអានអត្ថបទទាំងស្រុង
2018-07-23 20:19:22
​លោក ហង្ស ពុទ្ធា ៖ អន្តរជាតិ​ត្រូវ​សិក្សា​ពី​តម្រូវការ​ពលរដ្ឋ​កម្ពុជា​សិន មុននឹង​ដាក់​សម្ពាធ​​

​ភ្នំពេញ​៖ ថ្ងៃ​បោះឆ្នោត​មកដល់ នៅ​ថ្ងៃទី​២៩ កក្កដា​។ ពលរដ្ឋ​មួយចំនួន ត្រៀមខ្លួន​សម្រេចចិត្ត បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ពួកគេ​ពេញចិត្ត ខណៈ​ពលរដ្ឋ​ខ្លះ បញ្ចេញ​ទស្សន​មិន​ទៅ​បោះឆ្នោត​។ ភាពចម្រូងចម្រាស​នៃ​ការបោះឆ្នោត​នេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ព្រួយបារម្ភ​ពី​សម្ពាធ​បរទេស​លើ​កម្ពុជា​។ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា បើ​ទោះ​ការបោះឆ្នោត មាន​វត្តមាន​ពលរដ្ឋ​បំពេញ​សិទ្ធិ ក្រោម​៥០​ភាគរយ​ក្តី ក៏​អន្តរជាតិ​គ្មាន​សិទ្ធិ​អ្វី​មក​ដាក់​សម្ពាធ​លើ​កម្ពុជា​ដែរ ព្រោះ​វា​ច្បាប់​ណា ដែល​កម្រិត​ចំនួន​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ឡើយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-23 12:10:22
​បក្ស​ខ្មែរ​ឈប់​ក្រ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដោយ​កុំ​ជឿ​តាម​ការ​ញុះញង់​ពី​អ្នកដទៃ​

​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា និង​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​មនុស្ស​មួយចំនួន ដើម្បី​ជ្រើសរើស​គណបក្ស​ណា ដែល​អាចដឹកនាំ​ប្រទេស​រីកចម្រើន ស្របតាម​ឆន្ទៈ​ខ្លួន​។

សូមអានអត្ថបទទាំងស្រុង
2018-07-23 12:10:22
​បក្ស​ខ្មែរ​រួបរួម​ជាតិ លុប​រូបលោក ខាន់ សាវឿន ចេញ​តាម​សំណូមពរ​

​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ខ្លួន ឲ្យ​លុប​រូបលោក ខាន់ សាវឿន ចេញពី​ស្លាក​សញ្ញា​គណបក្ស​។ ចំណាត់ការ​ធ្វើឡើង​ក្រោយ​មានការ​ស្នើសុំ​ពី​លោក ខាន់ សាវឿន ផ្ទាល់ ដោយសារ​អតីត​អនុប្រធាន​រូបនេះ បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-23 11:33:22
​បោះឆ្នោត​៖ ក្រសួងការបរទេស ថា​លោកស្រី ស្មី​ត កំពុង​កាន់ជើង​ក្រុមប្រឆាំង

​ការបញ្ចេញមតិ​របស់​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ មានន័យ​គាំទ្រ​យុទ្ធនាការ​របស់លោក សម រង្ស៊ី និង​អតីត​អ្នកប្រឆាំង ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ នេះ​ជាការ​ឆ្លើយតប​របស់​អុ្ន​ក​នាំពាក្យ​ក្រសួងការបរទេសកម្ពុជា ទៅកាន់​លោកស្រី រ៉ូ​ណា ស្មី​ត​។

សូមអានអត្ថបទទាំងស្រុង
2018-07-23 21:59:28
​បក្សសម្ព័ន្ធ ដាក់​បណ្តឹង​ច្រើនជាងគេ ទៅ​គ​.​ជ​.​ប​. ជុំវិញ​ការឃោសនា

​ភ​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានទទួល​ពាក្យបណ្ដឹង​សរុប​ចំនួន​១៩​។ បណ្ដឹង​ទាំងនោះ ភាគច្រើន​ជា​បណ្តឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា​។

សូមអានអត្ថបទទាំងស្រុង
2018-07-23 21:59:28
​ប្រធាន​បក្ស​មាតុភូមិ​យើង ត្អូញ​ថា បក្ស​ខ្លួន​តូច​ហើយ អាជ្ញាធរ​ខ្លះ​មិន​ឲ្យ​ហែ​នៅ​ទីប្រជុំជន​ទៀត​​

​ភ្នំពេញ​៖ គណបក្ស​ដែលមាន​លេខ​រៀង​ទី​២ នៅក្នុង​តារាង សន្លឹកឆ្នោត បាន​ត្អូញត្អែរថា គណបក្ស​របស់ខ្លួន​តូច​ហើយ ថែមទាំង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឃោសនា​នៅ​តំបន់​ទីប្រជុំជន​ទៅទៀត​។ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​ហាមឃាត់ ទើប​ប្រធាន​គណបក្ស​ខាងលើ​អះអាងថា ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​គណបក្ស​លោក​ឡើយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-23 15:29:28
​លោក កឹម សុខា មិន​បញ្ចេញមតិ «​រឿង​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​»​

​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ មិន​មាត់ក​អ្វី​ទាំងអស់ ជុំវិញ​ការបោះឆ្នោត​។ គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត ឬក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ គេ​មិនទាន់​បានឮ​ពី​លោក កឹម សុខា នោះទេ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-23 10:29:28
​អ្នកនាំពាក្យ​៖ សម្តេចក្រុមព្រះ នឹង​ត្រឡប់មក​កម្ពុជា មុន​ថ្ងៃ​បោះឆ្នោត​

​នៅសល់តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត នឹង​មកដល់​ហើយ តែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​មិនទាន់​យាង​មក​កម្ពុជា​វិញ​នោះទេ​។ មន្ត្រី​របស់​ព្រះអង្គ បានត្រឹមតែ​ផ្តល់ដំណឹង​ពី​ប្រទេស​ថៃ​មក​ថា ព្រះអង្គ​នឹង​យាង​មក​កម្ពុជា​វិញ ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​។

សូមអានអត្ថបទទាំងស្រុង
2018-07-22 21:29:28
​បក្ស​ឆន្ទៈ​ខ្មែរ ស្នើ​ឲ្យ​អ្នកនយោបាយ​បញ្ឈប់​ការ​លាប​ពណ៌ ហើយ​រួមគ្នា​អភិវឌ្ឍ​ប្រទេស​

​ភ្នំពេញ​៖ គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ទើប​បង្កើតឡើង​នៅ​អាណត្តិ​ថ្មី​នេះ បាន​អះអាងថា​ខ្លូន គឺជា​ជម្រើស​ថ្មី ដែល​នាំ​ប្រជាពលរដ្ឋ​ទៅរក​ការ​ផ្តាស់​ប្តូរ​ជា​វិជ្ជមាន បន្ទាប់ពី​បាត់បង់​គណបក្ស​សង្គ្រោះ​ជាតិ​។ មិនតែប៉ុណ្ណោះ គណបក្ស​នេះ ក៏បាន​អះអាងថា ខ្លួន​មិនមែនជា​អាយ៉ង​របស់​គណបក្សកាន់អំណាច​ឡើយ តែ​ជា​កម្លាំងចលករ​នៃ​ក្មេងជំនាន់ក្រោយ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-22 07:29:28
​តំណាង​ក្រុមហ៊ុន ទឹកខ្មៅ​ឥណ្ឌា នឹង​មកដល់​កម្ពុជា​យ៉ាងយូរ​២​ថ្ងៃ​មុនពេល​បោះឆ្នោត​

ភ្នំពេញ​៖ តំណាង​ក្រុមហ៊ុន MYSORE PAINTS&VARNISH LTD. ជា​ក្រុមហ៊ុន​ទឹកខ្មៅ ដែល​កម្ពុជា​បាន​បញ្ជា​ទិញយក​មកប្រើប្រាស់​ក្នុងការ​បោះឆ្នោត នឹង​មក​ពិនិត្យ​តាមដាន​លើ​គុណភាព​ទឹកខ្មៅ​ជ្រលក់​ដៃ​របស់ខ្លួន ក្នុងពេល​បោះឆ្នោត​នៅ​កម្ពុជា​។ ​

សូមអានអត្ថបទទាំងស្រុង
2018-07-11 12:29:18
​ព្រះសង្ឃ អាច​ចូលរួម​ក្នុង​នយោបាយ​បាន តែមាន​ដែន​កំណត់​

​ទាំង​វិន័យ​ព្រះពុទ្ធសាសនា ទាំង​ច្បាប់​កម្ពុជា មិនបាន​ដក​ព្រះសង្ឃ ចេញពី​នយោបាយ​ឡើយ​។ ព្រះសង្ឃ ក៏​ទទួលបាន​សិទ្ធិ​នយោបាយ ហើយក៏​អាច​ចូលរួម​ធ្វើ​សកម្មភាព​សង្គម និង​នយោបាយ ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​។ ប៉ុន្តែ សិទ្ធិ​នយោបាយ​របស់​សង្ឃ មាន​ដែន​កំណត់ ដោយ​មិនអាច​ចូលរួម ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឲ្យ​ហួសប្រមាណ​នោះទេ​។

សូមអានអត្ថបទទាំងស្រុង
2018-07-19 21:59:18
​លោកស្រី រ៉ូ​ណា ស្មី​ត​៖ ការអំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គួរតែ​ត្រូវបាន​អនុញ្ញាត​

​​​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​មានការ​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ លោកស្រី យល់ថា គ្រាន់តែ​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​មិនមែនជា​ទោសកំហុស​នោះទេ​។

សូមអានអត្ថបទទាំងស្រុង
2018-07-19 21:59:18
​គ​.​ជ​.​ប. នឹង​លើក​ថ្ងៃ​បោះឆ្នោត​នៅ​មណ្ឌល​ណា ដែលមាន​ទឹក​ជន់​លិច​ខ្លាំង​

​​ភ​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៩ កក្កដា​នេះ តំបន់​មួយចំនួន កំពុង​ជួប​ជំនន់​ទឹកភ្លៀង ស្របពេល​ថ្ងៃ​បោះឆ្នោត​ជិត​មកដល់​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប.​) កំពុង​តាមដាន​បញ្ហា​ទឹកជំនន់​នេះ ដើម្បី​ត្រៀម​សម្រួល​ស្ថានការណ៍ កុំ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​។​

សូមអានអត្ថបទទាំងស្រុង
2018-07-18 16:19:18
​លោក សាម អ៊ី​ន​៖ «​ខ្ញុំ​ចង់​ប្រើ​ជីវិតចុងក្រោយ ដើម្បី​សាបព្រោះ​វប្បធម៌​នយោបាយ​ទន់ភ្លន់​»

​​ភ្នំពេញ​៖ រយៈពេល​៣​ឆ្នាំ​ហើយ ដែល​លោក សាម អ៊ី​ន បាន​ប្រឡូក​ចូលក្នុង​សកម្មភាព​នយោបាយ​។ វា​ជា​រឿង​លំបាក​មួយ​សម្រាប់​លោក សាម អ៊ី​ន ដែល​ត្រូវយក​សមត្ថភាព​ក្មេងខ្ចី​ខ្លួន ទៅ​ប្រកួត​ជាមួយ​អ្នកនយោបាយ​គណបក្ស​ដ​ទៃ​។ ការ​ចាញ់​- ឈ្នះ គឺជា​រឿង​មួយ​ចំពោះមុខ ប៉ុន្តែ​ម​ហិ​ច្ឆតា​ចង់​សាបព្រោះ​វប្បធម៌​នយោបាយ​ទន់ភ្លន់ ទើប​ជា​គោលដៅ​ធំ​របស់​អតីត​នាយក​ប្រតិបត្តិ​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-18 11:19:18
​ក្នុងសម័យ​បោះឆ្នោត​២០១៨ បក្ស​ប្រជាជន​កម្ពុជា​នៅតែ​ជា​តួអង្គ​ដ៏​ចម្រូងចម្រាស

​ភ្នំពេញ​៖ ថ្ងៃ​បោះឆ្នោត​ជិត​មកដល់​។ គណបក្សនយោបាយ​នីមួយៗ កំពុង​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​ខ្លួន ដើម្បី​ទាញ​បេះដូង​អ្នកបោះឆ្នោត​។ គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច​ដែល​សម្បូរ​ធនធាន​បានបង្ហាញ​សាច់ដុំ​មាំទាំ​តាមរយៈ​សកម្មភាព​ដង្ហែ​ក្បួន និង​ការជួប​សមាជិក​តាម​មូលដ្ឋាន​រាល់ថ្ងៃ​។ គណបក្ស​នេះ​ត្រូវបាន​គេ​មើលឃើញថា អាច​ទទួលបាន​សំឡេង​ច្រើន បើសិនជា​គណបក្ស​នេះ​គ្រាន់តែ​អាច​រក្សា​ចំនួន​សមាជិក​របស់ខ្លួន​ដែល​ធ្លាប់​ត្រូវបាន​ផ្សព្វផ្សាយ​ថា​មាន​ប្រមាណ​៥​លាន​នាក់​នោះ​។

សូមអានអត្ថបទទាំងស្រុង
2018-07-18 7:21:18
​លោក ចិន ថុ​ន​៖ LDP មាន​កម្លាំង​គ្រប់គ្រាន់​ឈរជើង​ក្នុង​ទីតាំង​នយោបាយ​

​ភ្នំពេញ​៖ ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​នៅក្នុង​ខេត្ត​ចំនួន​៤ ផ្សេងទៀត​។ ក្បួន​ឃោសនា​នេះ ត្រូវបាន​អគ្គលេខាធិការ​គណបក្ស លោក ចិន ថុ​ន ប្រាប់ថា មាន​ចំនួន​អ្នកចូលរួម​ជាង ២​ម៉ឺន​នាក់ ក្នុង​មួយ​ក្បួនៗ​។ ការហែក្បួន​ទ្រង់ទ្រាយ​ធំ​នេះ បាន​បង្ហាញថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ជាប​ក្សធំ​មួយ​ដែរ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-17 20:20:18
​ដើម្បី​ឲ្យ​អ្នកគាំទ្រ​ជឿជាក់ លោក ញឹក ប៊ុនឆៃ ប្រាប់ថា លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទេ

​​​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានប្រកាស​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ឡើយ​។ ការប្រកាស​របស់លោក ញឹក ប៊ុនឆៃ នេះ ក្នុង​គោលបំណង​ឲ្យ​អ្នកគាំទ្រ​ជឿជាក់​លើ​ខ្លួន ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​។​

សូមអានអត្ថបទទាំងស្រុង
2018-07-17 18:20:18
​គ​.​ជ​.​ប​. ទទួលបាន​អ្នកសង្កេតការណ៍​ពេញសិទ្ធិ​ជាង​៥​ម៉ឺន​នាក់ មកពី​១៤​បក្ស​

​ដោយ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា មាន​អ្នកសង្កេតការណ៍​ពេញសិទ្ធិ​ជាង​៥​ម៉ឺន​នាក់ និង​បម្រុង​ជិត​៣​ម៉ឺន​នាក់​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ទទួលបាន​ពី​គណបក្ស​ចំនួន​១៤ ក្នុងចំណោម​គណបក្ស​ទាំង​២0​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​.​។​

សូមអានអត្ថបទទាំងស្រុង
2018-07-17 17:20:58
​ទឹក​ថ្នាំ​ជ្រលក់​ដៃ លែង​ជា​បញ្ហា​ចោទ​សម្រាប់​ការបោះឆ្នោត ក្រោយពី​ស្ថាប័ន​ពាក់ព័ន្ធ​ទទួលស្គាល់​គុណភាព​

​​​ភ្នំពេញ​៖ ទឹក​ថ្នាំ​ជ្រលក់​ដៃ សម្រាប់​ការបោះឆ្នោត លែង​ជា​បញ្ហា​ចោទ​ទៀតហើយ បន្ទាប់ពី​ស្ថាប័ន​ពាក់ព័ន្ធ ទទួលស្គាល់​គុណភាព​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​ការធ្វើ​តេស្ត​គុណភាព​ទឹក​ថ្នាំ នៅ​ថ្ងៃទី​១៧ កក្កដា​នេះ ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​សាធារណជន​។​

សូមអានអត្ថបទទាំងស្រុង
2018-07-16 23:20:58
​បក្ស​ខ្មែរ​សាធារណរដ្ឋ​ចុះទៅ​ជួប​ពលរដ្ឋ​ផ្ទាល់ ព្រោះ​មិន​ចូលចិត្ត​ដាក់​មេក្រូ​ឃោសនា​​

​​ភ្នំពេញ​៖ ក្នុង​រដូវ​កាល​នៃ​ការឃោសនាបោះឆ្នោត គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិនមាន​ការឃោសនា​ទ្រង់ទ្រាយ​ធំ​ឡើយ​។ ការមិន​ឃោសនា​ទ្រង់ទ្រាយ​ធំ ព្រោះ​គណបក្ស​ដែលមាន​លេខ​រៀង​ទី​១១​នេះ ចង់​ចុះ​ជួប​ពលរដ្ឋ​ផ្ទាល់​នៅតាម​មូលដ្ឋាន ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ស្គាល់ និង​បានដឹងថា បេក្ខជន​តំណាងរាស្ត្រ​របស់ខ្លួន​ជា​នរណា​។

សូមអានអត្ថបទទាំងស្រុង
2018-07-16 13:20:58
​គ​.​ជ​.​ប​. មិន​ធ្វើតាម​សំណើ​របស់​បក្ស​ជួង ដែល​ស្នើ​ឲ្យ​គូស​ធិ​ក​តែ​ម្យ៉ាង លើ​សន្លឹកឆ្នោត​

​សំណើ​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោ​យ (​គ​.​ជ​.​ប​.) កំណត់​យក​សញ្ញា​ធិ​ក (✓) តែមួយគត់ សម្រាប់​គូស​លើ​សន្លឹកឆ្នោត បានទទួល​ចម្លើយ​អវិជ្ជមាន​។ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​. បាន​ប្រាប់​ប្រធាន​គណបក្ស ដែលមាន​រូប​ជួង​ជា​សញ្ញា​សម្គាល់ថា មិនអាច​ធ្វើតាម​សំណើ​នេះ​បានឡើយ​។

សូមអានអត្ថបទទាំងស្រុង
2018-07-16 11:20:58
​លោក ហួន រាជ​ចំរើន​៖ ទៅ​មូលដ្ឋាន​ផ្ទាល់ ប្រសើរ​ជាង​ដង្ហែ​ក្បួន​បង្ហាញ​សាច់ដុំ​

​​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ទទួលបាន​អាសនៈ​១​នៅ​រដ្ឋសភា​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ប្រកួតប្រជែង​សម្រាប់​អណ​ត្តិ​ទី​៦​។ លោក ហួន រាជ​ចំរើន ដែលជា​ប្រធាន​គណបក្ស បាន​អះអាងថា បក្ស​លោក​មិន​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ឡើយ​។ លោក​អះអាងថា មិនមែន​មកពី​អត់​ថវិកា​នោះទេ ប៉ុន្តែ​លោក​ពន្យល់ថា ការចុះ​មូលដ្ឋាន​ផ្ទាល់​ទើប​មាន​ប្រសិទ្ធភាព​។​

សូមអានអត្ថបទទាំងស្រុង
2018-07-16 11:20:58
​បោះឆ្នោត​រួច តុលាការ ឲ្យ​លោក សម រង្ស៊ី ចូលមក​បំភ្លឺ​រឿង​សន្យា​កាត់​ខេត្ត​បួន​ឲ្យ​វៀតណាម

​លោក សម រង្ស៊ី ត្រូវ​ចូលមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ឆ្លើយបំភ្លឺ​ពី «​ការប៉ុនប៉ង​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ដែនដី​អធិបតេយ្យ​មួយផ្នែក​»​។ នេះ​បើតាម​ដីកា​បង្គាប់​របស់លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានចេញ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​។

សូមអានអត្ថបទទាំងស្រុង
2018-07-16 11:20:58
​សម្ដេច ហ៊ុន សែន នឹងចូលរួម​ឃោសនា នៅ​ថ្ងៃ​ចុងក្រោយ

​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងចូលរួម​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​២៧ ខែកក្កដា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នីតិកាល​ទី​៦​។ នៅ​ម៉ោង​៧​ព្រឹក មុន​ចេញ​ឃោសនា គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​ការជួប​ជុំគ្នា​នៅ​កោះ​ពេជ្រ ដើម្បី​ឲ្យ​សមាជិក​ទាំងអស់​បាន​ស្ដាប់​សារ​នយោបាយ​របស់​សម្ដេច​។

សូមអានអត្ថបទទាំងស្រុង
2018-07-15 11:20:58
​បោះឆ្នោត​៖ កុំ​សេព និង​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃទី​២៨-២៩ ខែកក្កដា​!

​​ភ្នំពេញ​៖ រដ្ឋាភិបាល ប្រាប់​ឲ្យ​អាជីវករ និង​ប្រជាពលរដ្ឋ ផ្អាក​លក់ និង​ពិសា​រគ្រឿង​ស្រវឹង នៅ​ថ្ងៃ​បោះឆ្នោត ។ ការណែនាំ​របស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ដល់​អ​ព្យា​ក្រិ​ត្យ​ភាព នៃ​ការបោះឆ្នោត ។​

សូមអានអត្ថបទទាំងស្រុង
2018-07-15 11:20:58
​នៅ​អណ​ត្តិ​នេះ គ​.​ជ​.​ប បាន​ហិប​ឆ្នោត​១១០០០​ហិប និង​រថយន្ត​៤០​គ្រឿង​ពី​ជប៉ុន​

​ភ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ហិប​ឆ្នោត​១១,០០០​ហិប និង​រថយន្ត​Pickup៤០​គ្រឿង​ពី​ជប៉ុន សម្រាប់​ដំណើរការ​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ​។ ហិប​ឆ្នោត​១១,០០០​ហិប និង​រថយន្ត​Pickup៤០​គ្រឿង​នេះ មានតម្លៃ​ជាង​៧​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​។​

សូមអានអត្ថបទទាំងស្រុង
2018-07-15 11:20:58
​ប្រធាន​បក្ស​ខ្មែរ​ក្រោក ថា​ខ្លួន​មិន​សាបព្រោះ​មនោគមន៍វិជ្ជា ប៉ុន្តែ​នឹង​ប្រឹង​ការពារ​ប្រយោជន៍​ពលរដ្ឋ​

​ភ្នំពេញ​៖ មុន​បោះឆ្នោតឱ្យ​គណបក្ស​ណាមួយ ត្រូវតែ​សិក្សា​ពី​គោលនយោបាយ​របស់​បក្ស​នោះ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន បើ​បក្ស​នោះ​មាន បេះដូង​ល្អ ចិត្ត​ស្មោះ​បរិសុទ្ធ មាន​ធនធានមនុស្ស​ទៅដោយ​ចំណេះដឹង មាន​សមត្ថភាព​បម្រើ​ប្រជាពលរដ្ឋ ដូច្នេះ​ជ្រើសរើស​មិន​ខុស​នោះឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​។​

សូមអានអត្ថបទទាំងស្រុង
2018-07-14 11:24:58
​ទោះ​មិនមាន​លុយ​ហែ​ធំ តែ​បក្ស​សំបុ​ក​ឃ្មុំ​បន្ត​ចុះ​ចែក​ខិត្ត​​បណ្ណ​នៅ​គ្រប់​មូលដ្ឋាន​​

ភ្នំពេញ​៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ដើម្បី​ប្រជាធិបតេយ្យ មិនមាន​គម្រោង​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ ដូច​គណបក្ស​ដទៃ​ឡើយ​។ កង្វះ​ថវិកា​គឺជា​មូលហេតុ​ចម្បង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ឡាយ ណារិន អគ្គលេខាធិការ​គណបក្ស​។

សូមអានអត្ថបទទាំងស្រុង