តាមកាលបរិច្ឆេទ ដែលត្រូវបានគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ ប៉ុន្តែ ការប្រកាសលទ្ធផលផ្លូវការនេះ ត្រូវបានពន្យារពេល ដោយសារតែមានគណបក្ស ដាក់បណ្តឹងទៅកាន់គ.ជ.ប ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។
សូមអានអត្ថបទទាំងស្រុងដូចកាលវិភាគដែលបានគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនីតិកាលទី៦នៅព្រឹកថ្ងៃទី១១ខែសីហានេះ។ លទ្ធផលដែលត្រូវបានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិ បង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសំឡេង ៤ ៨៨៩ ១១៣ លើសដាច់ឆ្ងាយពីគូប្រកួត១៩គណបក្សផ្សេងទៀត។
សូមអានអត្ថបទទាំងស្រុងលោក តូស្សីហីរ៉ូ នីកៃ (Toshihiro Nikai) អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សកាន់ណាចរបស់ជប៉ុន បានផ្ញើលិខិតមកជូនសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមសាទរចំពោះការទទួលបានជ័យជម្នះសាជាថ្មី លើការបោះឆ្នោត។ លិខិតសាទររបស់លោក តូស្សីហីរ៉ូ នីកៃ ដែលធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រូវបានបកប្រែជាភាសាខ្មែរ ហើយបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសកម្ពុជា។
សូមអានអត្ថបទទាំងស្រុងភភ្នំពេញ៖ បញ្ហាបោះឆ្នោតនៅកម្ពុជា នៅតែស្ថិតក្នុងក្រសែភ្នែកអន្តរជាតិ សូម្បីតែអូស្ត្រាលី ដែលជាប្រទេសមួយក្បែរតំបន់អាស៊ី ក៏រិះគន់ការបោះឆ្នោតនៅកម្ពុជាដែរ។ អូស្ត្រាលីថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងអន្តរជាតិ មុននឹងពិចារណាចំពោះស្ថានការណ៍កម្ពុជា។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីថា សម្តីការទូតរបស់អូស្ត្រាលីនេះ គឺគ្មានគោលបំណងដាក់សម្ពាធលើកម្ពុជាឡើយ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ស្ថាប័នរៀបចំការបោះឆ្នោតនៅប្រទេសរុស្ស៊ី បានវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។ ការវាយតម្លៃរបស់ស្ថាប័នរៀបចំការបោះឆ្នោតរុស្ស៊ីបែបនេះ ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍សាទរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ មេធាវីការពារក្តីឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីប្រឆាំងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីម្រាមដៃស្អាត។ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ៣នាក់ រងការផាកពិន័យពី៥ ទៅ១០លានរៀល។
សូមអានអត្ថបទទាំងស្រុងលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ បានផ្ញើលិខិតជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមអបអរសាទរការទទួលបានជ័យជម្នះយ៉ាងគគ្រឹកគគ្រេង ក្នុងការបោះឆ្នោតអាណត្តិថ្មី។
សូមអានអត្ថបទទាំងស្រុងលោក អាឡាន ភីធ័រ ខាយ៉េតាណូ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ដើម្បីអបអរសាទរការបោះឆ្នោតនៅកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន បានវាយតម្លៃជាវិជ្ជមានថា ការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ បានប្រព្រឹត្តទៅដោយសន្តិភាព និងមានសណ្តាប់ធ្នាប់។
សូមអានអត្ថបទទាំងស្រុងកម្ពុជា មានភាគរយនៃអ្នកទៅបោះឆ្នោតខ្ពស់ជាងគេ លើពិភពលោក បន្ទាប់ពីប្រទេសប៊ែលហ្ស៊ិក។ នេះជាការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ២នាក់រួចខ្លួន តែបន្តផាកពិន័យសកម្មជន៣នាក់ទៀត ពាក់ព័ន្ធករណីម្រាមដៃស្អាតមុនការបោះឆ្នោតកន្លងមក។ មេធាវីការពារក្តីសកម្មជនទាំងនេះ នឹងរៀបចំបណ្ដឹងឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបន្តដោះស្រាយបញ្ហានេះ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ដូចការគ្រោងទុក ប្រមុខរដ្ឋាភិបាល បានសម្រេចប្ដូរថ្ងៃប្រជុំសភា និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី មកថ្ងៃទី៥-៦ កញ្ញាវិញ តាមរយៈការស្នើសុំទៅព្រះមហាក្សត្រ។ នេះជាកាលបរិច្ឆេទច្បាស់លាស់ ដែលប្រមុខគណបក្សប្រជាជន បានកំណត់។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតបានបញ្ចប់ហើយ នៅថ្ងៃទី៦ សីហានេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបឋម នៅថ្ងៃទី១១ សីហា។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រកាសត្រៀមខ្លួន ទៅប្រជុំនៅអង្គការសហប្រជាជាតិ (UN) ដើម្បីធ្វើសេចក្តីថ្លែងការណ៍នៅទីនោះ បកស្រាយអំពីរឿងនយោបាយនៅកម្ពុជា ចំពោះមុខបណ្ដាអន្តរជាតិទាំងអស់។
សូមអានអត្ថបទទាំងស្រុងទោះយកជីវិតមកស្បថ ក៏លោក សម រង្ស៊ី មិនខ្លាចសម្តេច ហ៊ុន សែន ដែរ។ លោក សម រង្ស៊ី ឆ្លើយតបថាលោក «ហ៊ានស្បថ» ហើយលោកនៅតែប្រកាន់ជំហរថា ពិតជាមានការបំប៉ោងតួលេខនៃអ្នកទៅបោះឆ្នោតមែន។
សូមអានអត្ថបទទាំងស្រុងសុខចិត្តកាត់ដៃស្តាំគ្រវាត់ចោល បើលើកលែងទោសឲ្យលោក សម រង្ស៊ី។ នេះជាការប្តេជ្ញាសាជាថ្មីរបស់សម្តេច ហ៊ុន សែន បន្ទាប់ពីខឹងលោក សម រង្ស៊ី ដែលចោទថា ការបោះឆ្នោត ថាមានការក្លែងបន្លំ។
សូមអានអត្ថបទទាំងស្រុងសម្តេច ហ៊ុន សែន ហួសចិត្តនឹងក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេសលោក សម រង្ស៊ី ដែលចោទថា ការបោះឆ្នោតនៅអាណត្តិទី៦នេះ មានការបំប៉ោងតួលេខនៃអ្នកទៅបោះឆ្នោត។ បន្ទាប់មក ប្រមុខរដ្ឋាភិបាល ក៏បបួលពួកគេ ឲ្យមកស្បថ ប្រសិនបើការបោះឆ្នោតនៅកម្ពុជា ពិតជាមានអំពើទុច្ចរិតបែបបនេះមែន។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ បើទោះជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនទទួលបានអាសនក្នុងរដ្ឋសភាក្តី ប៉ុន្តែគណបក្សមួយនេះ មិនបោះបង់ចោលក្តីសង្ឃឹមដែលចង់ជួយដោះស្រាយបញ្ហាពលរដ្ឋឡើយ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដឹងលទ្ធផលខ្លួនជាស្រេចហើយថា មិនទទួលបានអាសនក្នុងឡើយ បើទោះជាមិនទាន់មានលទ្ធផលផ្លូវការពីគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)ក្តី។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ អាគារស្នាក់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានផ្លាស់ប្ដូរ ទៅទីតាំងថ្មី ដើម្បីឲ្យបានមុនពេលប្រកាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី១១ ខែសីហាខាងមុខ។
សូមអានអត្ថបទទាំងស្រុងលោក សម រង្ស៊ី ប្រធានគណបក្សចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ទាមទារឲ្យលុបចោលលទ្ធផលបោះឆ្នោតនីតិកាលទី៦នេះ ហើយរៀបចំការបោះឆ្នោតថ្មីមួយឡើងវិញ។ ការទាមទាររបស់លោក គឺធ្វើឡើង នៅពេលលោក ផ្តល់បទសម្ភាសជាមួយវិទ្យុសំឡេងនៃសហរដ្ឋអាមេរិក (VOA) ពីបរទេស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វាយតម្លៃថា ការបោះឆ្នោតដែលបានបញ្ចប់ កាលពីពេលថ្មីៗនេះ ប្រព្រឹត្តទៅល្អ ដោយគ្មានការគំរាមកំហែង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានប្រឹងប្រែងរៀបចំការបោះឆ្នោតឲ្យដំណើការទៅដោយរលូន ដើម្បីធានាពីភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ នេះជាការមើលឃើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដាក់អ្នកសង្កេតការណ៍ទូទាំង ២៥មណ្ឌលមានចំនួន ៣៦,៥៥៧នាក់ នៅតាមការិយាល័យនានា។
សូមអានអត្ថបទទាំងស្រុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ឆ្នាំ២០១៨ បង្ហាញថា ចំនួនយុវជនដែលមានអាយុ១៨ដល់៣៥ឆ្នាំ ដែលមានសិទ្ធិបោះឆ្នោតមានប្រមាណជា៤៦% នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ ក្នុងចំណោមសំឡេងឆ្នោតដ៏ច្រើនលើសលប់ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ពិតណាស់ថាមានសន្លឹកឆ្នោតរបស់ក្រុមយុវជនខាងលើនេះមិនតិចឡើយ។ តើការទៅបោះឆ្នោតរបស់ពួកគេក្នុងពេលថ្មីៗនេះ និងជាពិសេសការសម្រេចបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានន័យយ៉ាងណា? លោក ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយល់ព្រមផ្តល់បទសម្ភាសតាមសំណេដល់លោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗ ដើម្បីពន្យល់បកស្រាយបញ្ហានេះ។
សូមអានអត្ថបទទាំងស្រុងតាមការគណនាក្រៅផ្លូវការលើលទ្ធផលបឋមនៃការបោះឆ្នោតថ្ងៃទី២៩កក្កដាកន្លងទៅនេះ អាសនៈទាំងអស់ក្នុងរដ្ឋសភា នឹងធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ដែលទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់។ ឯគណបក្សផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដែរនោះ ពុំបានទទួលអាសនៈឡើយ។ ហេតុដូច្នេះ ក្នុងនីតិកាលទី៦នេះ រដ្ឋសភាកម្ពុជា នឹងត្រូវដឹកនាំដោយឯកបក្ស ខណៈមាត្រា៥១នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ តើរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅមានទៀតដែរឬ?
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ជាថ្មីម្ដងទៀត សភាអឺរ៉ុប នៅតែស្នើឲ្យមានការដាក់ទណ្ឌកម្មលើកម្ពុជា ពាក់ព័ន្ធនឹងករណីសិទ្ធិមនុស្ស ។ ការជំរុញឲ្យមានការដាក់ទណ្ឌកម្មលើកម្ពុជានេះ ធ្វើឡើងស្របពេលដែលកម្ពុជា ទើបតែបញ្ចប់ការបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា។ តែអ្នកនាំពាក្យគណបក្សប្រជាជនថា គ្មានផ្លូវណាមួយដែលអឺរ៉ុប ដាក់ទណ្ឌកម្មមកលើកម្ពុជាឡើយ។
សូមអានអត្ថបទទាំងស្រុងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងពីការផ្អាកដំណើរការផ្សាយជាបណ្តោះអាសន្ន គេហទំព័រសំខាន់ចំនួនពីរ គឺ www.voterlist.org.kh និង rms.voterlist.org.kh ដោយសារមន្ត្រីបច្ចេកទេសធ្វើការថែទាំ និងត្រួតពិនិត្យម៉ាស៊ីនមេ (Server)។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គណបក្សហ្វ៊ុនស៊ិនប៉ិច មានសំឡេងគាំទ្រច្រើនជាងនីតិកាលទី៥។ តែចំនួននៃការកើនឡើងនេះ នៅតែមិនទាន់អាចឲ្យគណបក្សរាជានិយមមួយនេះ ទទួលបានកៅអីក្នុងរដ្ឋសភាដដែល។
សូមអានអត្ថបទទាំងស្រុងលោកនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ បានផ្ញើសារអបអរសាទរជួនដល់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ តាមលទ្ធផលបឋម សម្តេច ហ៊ុន សែន បន្តតំណែងជានាយករដ្ឋមន្ត្រីជាមួយនឹងការឈ្នះទាំង១២៥អាសនៈ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ សីហានេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការឃុំខ្លួន រយៈពេល១១ខែហើយ ដើម្បីបន្តនីតិវិធីស៊ើបសង្កេតលើករណី ឃុបឃិតជាមួយបរទេស។ តើលោក កឹម សុខា អាចត្រូវដោះលែង នៅក្រោយការបោះឆ្នោតដែរទេ?
សូមអានអត្ថបទទាំងស្រុងចក្រភពអង់គ្លេស តាមរយៈរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានតម្លៃជាអវិជ្ជមានទាក់ទងនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា។
សូមអានអត្ថបទទាំងស្រុងរដ្ឋាភិបាលជប៉ុន មិនផ្តល់ការវាយតម្លៃណាមួយឡើយទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា។
សូមអានអត្ថបទទាំងស្រុងអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតដែលគ្មានការប្រកួតប្រជែង និងមិនទាន់ស្របច្បាប់ព្រោះបក្សប្រឆាំងធំជាងគេអវត្តមាន ប៉ុន្តែចិនយល់ឃើញខុសពីនេះ។ បន្ទាប់ពីបានសាទរការរៀបចំការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាហើយនោះ ចិនក៏ស្នើឲ្យសហគមន៍អន្តរជាតិគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ក្រោយការបោះឆ្នោតបានបញ្ចប់ អន្តរជាតិបានចេញមុខរិះគន់កម្ពុជា ជាបន្តបន្ទាប់លើការបោះឆ្នោតនេះ។ អមជាមួយការរិះគន់នេះ បណ្ដាអន្តរជាតិទាំងនោះ ស្នើឲ្យរដ្ឋាភិបាល បើកច្រកនយោបាយ និងដោះលែងលោក កឹម សុខា រួមទាំងសកម្មជននយោបាយ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលថា គ្មានសញ្ញាវិជ្ជមានណាមួយ ទាក់ទងនឹងការដោះលែងអ្នកនយោបាយឡើយ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋា (GDP) បានប្តេជ្ញាបន្តការសាបព្រោះវប្បធម៌នយោបាយថ្មី និងចូលរួមការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត បើទោះជាបក្សខ្លួនមិនទទួលបានអាសនៈ នៅក្នុងរដ្ឋសភាក៏ដោយ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ «សង្គ្រាមសម្ដី»! ២ថ្ងៃក្រោយការបោះឆ្នោត អន្តរជាតិមួយចំនួន ដែលមានអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងកាណាដា បានចេញមករិះគន់លើការបោះឆ្នោតនៅកម្ពុជា។ អន្តរជាតិទាំងនោះ វាយតម្លៃថា ការបោះឆ្នោតកម្ពុជា គឺមិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។ ឆ្លើយតបការវាយតម្លៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយថា អន្តរជាតិកំពុងពាក់វែនតាខ្មៅ ដោយមើលមិនឃើញចំណុចល្អរបស់កម្ពុជា។
សូមអានអត្ថបទទាំងស្រុងភមានប្រជាពលរដ្ឋ ៣០៨២៩២នាក់ បានបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលមានរូបជួងជាសញ្ញាសម្គាល់។ នេះបើតាមលទ្ធផលបឋមស្តីពីសំឡេងឆ្នោតសរុប ដែលគណបក្សនីមួយៗ ទទួលបាន ហើយត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ផ្ទុយពីការលើកឡើងរបស់បណ្ដាប្រទេសអឺរ៉ុប ដែលចេញមុខរិះគន់លើការបោះឆ្នោតកម្ពុជានោះ អាល្លឺម៉ង់ ឯណេះវិញ បែរជាមកសរសើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមការិយាល័យមួយចំនួន ដែលខ្លួនយល់ថា វាមានភាពមិនប្រក្រតី។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលបណ្តឹងចំនួន ២១៧៥ បណ្តឹងពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយមិនរាប់បញ្ចូលបណ្តឹងចំនួន៣១ផ្សេងទៀតពីគណបក្សផ្សងៗ។
សូមអានអត្ថបទទាំងស្រុងគណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈទាំងបីនៅខេត្តព្រះសីហនុ តាមរយៈសំឡេងគាំទ្រដែលមានរហូតដល់ទៅជាង៧០ភាគរយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ នេះបើយោងតាមលទ្ធផលបឋមដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ដោយយោងតាមរូបមន្តគណនានៅក្នុងច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្ត្រ និងលទ្ធផលបឋមនៃការបោះឆ្នោតដែលផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សារព័ត៌មានថ្មីៗបានគណនារកចំនួនអាសនៈដែលគណបក្សប្រកួតប្រជែងទទួលបានក្នុងរដ្ឋសភាសម្រាប់នីតិកាលទី៦នេះ។ ការគណនាបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានអាសនៈទាំង១២៥នៅក្នុងរដ្ឋសភា។
សូមអានអត្ថបទទាំងស្រុងខេត្តកំពត មាន៦អាសនៈ ហើយក្រោយការរាប់សន្លឹកឆ្នោតទាំង៩៩៨ការិយាល័យ លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅខេត្តនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជិត៦៧ភាគរយ។
សូមអានអត្ថបទទាំងស្រុងខេត្តក្រចេះ មាន៣អាសនៈ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជិត៧១ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមអានអត្ថបទទាំងស្រុងកោះកុងមានតែមួយអាសនៈប៉ុណ្ណោះ ហើយបើយោងតាមការប្រកាសលទ្ធផលបឋមស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គណបក្សប្រជាជនកម្ពុជា បន្តគ្រប់គ្រងអាសនៈនៅខេត្តតំបន់សមុទ្រមួយនេះ ជាមួយនឹងសំឡេងគាំទ្រជាង៧៥ភាគរយ។
សូមអានអត្ថបទទាំងស្រុងខេត្តកំពង់ស្ពឺ មាន៦អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៣៣៨ ០២៥សំឡេងស្មើ ៧៥,០៣ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងអាសនៈតែមួយនៅស្ទឹងត្រែង បានទៅលើគណបក្សប្រជាជនកម្ពុជា ជាមួយនឹងសំឡេងគាំទ្រជិត៧៦ភាគរយ។នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណបក្សយុវជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍គាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា។ មិនតែប៉ុណ្ណោះគណបក្សនេះ ក៏បានបញ្ជាក់ថា«ខ្លួនទទួលយកលទ្ធផលសន្លឹកឆ្នោតឆ្នោតដោយក្ដីរីករាយ»។ នេះបើតាមសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែកក្កដា។
សូមអានអត្ថបទទាំងស្រុងខណៈដែលប្រទេសបស្ចិមលោកមួយចំនួននាំគ្នាចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបោះឆ្នោតនៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ចិនឯណោះបានសាទរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នេះ។ នៅថ្ងៃទី៣០ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានអបអរកម្ពុជាចំពោះជោគជ័យនៃការរៀបចំការបោះឆ្នោត និងអបអរគណបក្សប្រជាជនកម្ពុជាផង។ ចិនក៏សង្ឃឹមថា នៅអាណត្តិថ្មី កម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនទៀត។
សូមអានអត្ថបទទាំងស្រុងខេត្តកណ្តាល មានរហូតដល់ទៅ១១អាសនៈ ដោយមានគណបក្សចំនួន១៧ប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ ផ្អែកតាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង៧១ភាគរយ។
សូមអានអត្ថបទទាំងស្រុងអាសនៈតែមួយនៅខេត្តមណ្ឌលគិរី ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា។ នេះបើផ្អែកតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ CPP ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ២៥ ៥៧៧សំឡេង ដែលស្មើ៧៦,២២ភាគរយ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានរបៀបរៀបរយ ទាំងការដឹកជញ្ជូនបញ្ជីបោះឆ្នោត អ្នកទៅចូលរួមបោះឆ្នោត ការរាប់សន្លឹកឆ្នោតមានភាពល្អប្រសើរ ហើយនៅក្នុងដំណើរបោះឆ្នោតនេះដែរ មានភាពយុត្តិធម៌ ត្រឹមត្រូវ ឥតលំអៀង មានសុវត្ថិភាព ដែលអាចទទួលយកបាន។ នេះជាការថ្លែងរបស់ អ្នកសង្កេតការណ៍ចិន។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍មកពីរុស្ស៊ី ដែលមានឈ្មោះថា «សភាសង្គមស៊ីវិលរុស្ស៊ី» បានវាយតម្លៃវិជ្ជមានលើការបោះឆ្នោតនៅកម្ពុជា។ ឆ្លើយតបនឹងសំនួរអ្នកកាសែតពីរឿងអន្តរជាតិ មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជានោះ ក្រុមអ្នកសង្កេតការណ៍រុស្ស៊ី បាននិយាយចំថា ការបោះឆ្នោតនេះ មិនមែនពឹងលើអាមេរិកទទួលស្គាល់ ទើបកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យនោះទេ។
សូមអានអត្ថបទទាំងស្រុងភភ្នំពេញ៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជា ប្រព្រឹត្តទៅដោយរលូនល្អ ដែលមានការចូលរួមពីប្រជាពលរដ្ឋស្របតាមច្បាប់ ដូច្នេះកម្ពុជាមិនព្រួយបារម្ភពីសម្ពាធ ឬការមិនទទួលស្គាល់អន្តរជាតិឡើយ។ នេះជាការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឆ្លើយតបទៅនឹងអាមេរិក ដែលប្រកាសមិនពេញចិត្តការបោះឆ្នោតនៅកម្ពុជា។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបនឹងរកឃើញជាថ្មីម្តងទៀតថា ចំនួនពលរដ្ឋបានទៅបោះឆ្នោត បានកើនឡើងដល់ ៨២,៨៩ភាគរយ ដោយគិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា។ នេះបើតាមលទ្ធផលបឋមស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលចេញដោយគ.ជ.ប។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ អង្គការ-សមាគមក្នុងស្រុកចំនួន៧ បានប្រកាសថា ការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ អង្គការទាំង៧នេះ បានចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ លោក ឡាយ ណារិន អគ្គលេខាធិការគណបក្សសំបុកឃ្មុំបានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនមិនមានកការទាមទារអ្វីឡើយចំពោះលទ្ធផលបោះឆ្នោត។ តែមិនមែនមានន័យថា គណបក្សនេះ ពេញចិត្តនូវការរៀបចំការបោះឆ្នោតនេះដែរ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ សន្លឹកឆ្នោតអត់បានការសរុបទូទាំងប្រទេសមានចំនួន ៥៩៦ ៧៧៥ ក្នុងចំណោមសន្លឹកឆ្នោតសរុប ៦ ៩៤៦ ១៦៤ ។ នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
សូមអានអត្ថបទទាំងស្រុងខេត្តពោធិ៍សាត់ មាន៤អាសនៈ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ១៨៥ ១១១សំឡេងស្មើ ៨៣,១៦ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងខេត្តស្វាយរៀង មាន៥អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំ២២៧ ៩៩១សំឡេងស្មើ ៧៤,៤០ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងអ្នកបានទៅបោះឆ្នោត មានជាង ៦,៧លាននាក់ ដោយក្នុងនោះ អ្នកដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) មានដល់ទៅ ៤,៨លាននាក់។ នេះជាការអះអាងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបញ្ជាក់បន្តថា គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងកើនឡើងចំនួន ១,៣ លានសំឡេង បើប្រៀបធៀបជាមួយសំឡេងឆ្នោតដែលគណបក្សនេះទទួលបាននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងកើន ១,៦លាន សំឡេង បើប្រៀបធៀបនឹងការបោះឆ្នោតតំណាងរាស្ត្រ២០១៣។
សូមអានអត្ថបទទាំងស្រុងត្បូងឃ្មុំដែលជាខេត្តថ្មី បំបែកពីខេត្តកំពង់ចាម មាន៨អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ តាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជា ឈ្នះរហូតទៅជិត៧៤ភាគរយឯណោះ។
សូមអានអត្ថបទទាំងស្រុងខេត្តរតនគិរី មានតែ១អាសនៈប៉ុណ្ណោះ ហើយក្នុងចំណោមអ្នកបោះឆ្នោតជាង៧៨០០នាក់ មានជាង៦ម៉ឺននាក់ បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ចិន ថុន អះអាងថា ទោះជាលទ្ធផលបោះឆ្នោតយ៉ាងណាក៏ LDP ទទួលយកដែរ។ ការទទួលយកនេះ ក៏ព្រោះLDP មិនមានលទ្ធភាពអ្វីក្នុងការទាមទារឡើងវិញឡើយ។
សូមអានអត្ថបទទាំងស្រុងខេត្តតាកែវ មាន៨អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៣៧៥ ៨៩១សំឡេងស្មើ ៧៣,៥៥ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងខេត្តកំពង់ធំ មាន៦អាសនៈ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ១៩៩ ៤៦៨សំឡេងស្មើ ៦៣,៩៩ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ៧៤ ០១០សំឡេង ស្មើ៧៤,៦៨ភាគរយ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង៦៦ភាគរយ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅលំដាប់បន្ទាប់ ប៉ុន្តែមានគម្លាតដ៏ឆ្ងាយ។ អ្វីដែលគួរឲ្យកត់សម្គាល់ សន្លឹកឆ្នោតមិនបានការមានរហូតដល់ទៅជាង១០ម៉ឺនសន្លឹក។
សូមអានអត្ថបទទាំងស្រុងខេត្តសៀមរាប មាន៦អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ២៧៤ ២៥០សំឡេងស្មើ ៦៤,៩៥ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងខេត្តកំពង់ចាម មាន១០អាសនៈ ដោយមានគណបក្សចំនួន១៩ចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះ។ បើយោងតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៣០៤ ៤៦៣សំឡេង ស្មើ ៦៤,៧៥ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងគណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងឆ្នោតច្រើនលើសលប់ ហើយបើគិតជាអាសនៈវិញ គណបក្សនេះ អាចទទួលបានអាសនៈលើសពី១០០ឡើងទៅ។ នេះជាការអះអាងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
សូមអានអត្ថបទទាំងស្រុងខេត្តកំពង់ឆ្នាំង មាន៤អាសនៈ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ១៩២ ៨២៦សំឡេងស្មើ ៧០,៩៨ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងថ្វីដ្បិតលទ្ធផលបោះឆ្នោតមិនទាន់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលប្រមូលផ្តុំទៅដោយក្រុមបញ្ញវន្តនិងអតីតក្រុមសង្គមស៊ីវិល ហាក់ដឹងជាមុនថា ខ្លួនទំនងជាមិនបានទទួលអាសនៈក្នុងរដ្ឋសភានោះទេ។
សូមអានអត្ថបទទាំងស្រុងខេត្តបាត់ដំបង មាន៨អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ២៩៧ ៧៩៨សំឡេងស្មើ ៦៧,៨៩ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងខេត្តបន្ទាយមានជ័យ មាន៦អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ១៨៥ ២៤៣សំឡេងស្មើ ៦៩,២០ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងខេត្តព្រៃវែង មានរហូតដល់ទៅ១១អាសនៈនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៣៦៧ ២១៩សំឡេងស្មើ ៦៧,៧១ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងនៅខេត្តព្រះវិហារដែលមានតែ១អាសនៈនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៧១,១១ភាគរយ ដែលស្មើនឹង៧៤ ៦២៣សំឡេងក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងអត្រានៃអ្នកដែលទៅឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា មានរហូតដល់ទៅ៨២,១៧ភាគរយក្នុងចំណោមអ្នកដែលមានឈ្មោះបោះឆ្នោត ប៉ុន្តែសហរដ្ឋអាមេរិក បែរជាសម្តែងការសោកស្តាយទៅវិញ។ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន សេតវិមាន ចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មិនសេរី និងយុត្តិធម៌ ហើយមិនអាចតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរនោះដែរ។
សូមអានអត្ថបទទាំងស្រុងគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ២២ ៧៨៩សំឡេង ស្មើ៧៥,៤១ភាគរយ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ១៧ ៤៧២សំឡេង ស្មើ៧៨,៧៤ភាគរយ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងប៉ុន្មានម៉ោងក្រោយពីការបិទទ្វារការិយាល័យបោះឆ្នោត ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានធ្វើសន្និសីទកាសែតរួមគ្នាវាយតម្លៃដំណើរការបោះឆ្នោតនីតិកាលទី៦នៃរដ្ឋសភា។ ក្រុមអ្នកសង្កេតការណ៍បានសរសើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ហើយ ដោយមានចំនួនអ្នកចូលរួមបោះឆ្នោត ៦ ,៧៤៤ ,៨៩៣ នាក់ ស្មើនឹង៨០,៤៩ភាគរយ [តួលេខចុងក្រោយដែល គ.ជ.ប ប្រកាស កើនដល់៦ ៨៨៥ ៧២៩នាក់ស្មើ ៨២,១៧ភាគរយ] ។ តួលេខនៃចំនួនអ្នកបោះឆ្នោតនេះ ច្រើនជាងការបោះឆ្នោតនីតិកាលទី៥ ដែលមានអ្នកបោះឆ្នោតជាង៦៩,៦១ ភាគរយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជឿជាក់ថា អន្តរជាតិនឹងវាយតម្លៃលើការបោះឆ្នោតកម្ពុជា ដោយភាពត្រឹមត្រូវ និងផ្តល់យុត្តធម៌ដល់កម្ពុជា។
សូមអានអត្ថបទទាំងស្រុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សាយរបាយការណ៍ថ្មីមួយបន្ថែមទៀតដែលបញ្ជាក់ថា តួលេខអ្នកទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កើនពី៨០,៤៩ ទៅ៨២,១៧ភាគរយ។ តួលេខអ្នកបោះឆ្នោតដែលដល់៨២,១៧ភាគរយ មានន័យថា ចំនួនសរុបកើនដល់ ៦ ៨៨៥ ៧២៩នាក់។
សូមអានអត្ថបទទាំងស្រុងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដានេះ។ តាមរយៈទំព័រហ្វេសប៊ុក សម្តេចហ៊ុន សែន បញ្ជាក់ដូច្នេះ៖«ខ្ញុំសូមអររគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបានគូសសន្លឹកឆ្នោតនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត»។
សូមអានអត្ថបទទាំងស្រុងប្រធានគណៈកម្មាធិការជាតរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានប្រកាសថាចំនួនអ្នកបានទៅបោះឆ្នោតសរុបមាន ៦ ៧៤៤ ៨៩៣ នាក់ ស្មើនឹង៨០,៤៩ភាគរយ។ លោក ស៊ិក ប៊ុនហុក បានប្រកាសយ៉ាងនេះនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាក់ទងនឹងការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតនីតិកាលទី៦ នៅក្រសួងមហាផ្ទៃ។
សូមអានអត្ថបទទាំងស្រុង
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្តល់របាយការណ៍អំពីព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។
សូមអានអត្ថបទទាំងស្រុងចំនួនអ្នកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានរហូតដល់ទៅ៨០,៤៩ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុបជាង៨,៣លាននាក់។ ដោយគិតជាភាគរយ អត្រានេះ កើនលើសពីអំឡុងនៃការបោះឆ្នោតកាលពីឆ្នាំ២០១៣ ។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុង
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា ការរាប់ចំនួនអ្នកចូលរួមបោះឆ្នោតគិតត្រឹមម៉ោង៣កន្លះនេះ មានជាង៦លាន៣សែននាក់។
សូមអានអត្ថបទទាំងស្រុងកូនប្រុសពៅរបស់លោក គង់ គាំ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ មិនត្រឹមតែសរសើរពីការរៀបចំការបោះឆ្នោតនោះទេ លោក ថែមទាំង អះអាងថា ការបោះឆ្នោតអាណត្តិនេះ មានលក្ខណៈល្អជាងអាណត្តិមុនៗ។ លោក សាទរយ៉ាងខ្លាំង ពេលឃើញប្រជាពលរដ្ឋភាគច្រើន បានប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន។
សូមអានអត្ថបទទាំងស្រុងប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ បានអះអាងថា ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន។ អ្វីដែលលោក សប្បាយចិត្តបំផុត គឺប្រជាពលរដ្ឋភាគច្រើន បាននាំគ្នាទៅបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ វាយតម្លៃជាវិជ្ជមានលើដំណើរការបោះឆ្នោត ទោះជាការបោះឆ្នោត មិនទាន់បិទបញ្ចប់ក៏ដោយ។ លោក សរសើរកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារសន្តិសុខជូនពលរដ្ឋ។
សូមអានអត្ថបទទាំងស្រុងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សង្កេតឃើញថា ដំណើរការបោះឆ្នោត ចាប់តាំងពីព្រឹក រហូតមកដល់ថ្មើរនេះ គឺមានលក្ខណល្អប្រសើរ។ លោក មិនទាន់ឃើញបញ្ហាណាមួយកើតឡើង ក្នុងអំឡុងពេលបោះឆ្នោតនោះទេ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ រំពឹងថា គណបក្សលោក នឹងទទួលបានអាសនៈរដ្ឋសភា បើសិនជាសន្ទុះពលរដ្ឋទៅបោះឆ្នោត៨០ភាគរយ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ដឹកនាំកិច្ចប្រជុំសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅម៉ោង៤ រសៀលថ្ងៃទី២៩ ខែកក្កដា នេះ បន្ទាប់ពីការបិទបញ្ចប់ការបោះឆ្នោត នៅរសៀលម៉ោង៣។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប។
សូមអានអត្ថបទទាំងស្រុង
ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គិតត្រឹមម៉ោង១១ព្រឹកនេះ មានអ្នកទៅបោះប្រមាណ៥៨,៨០ភាគរយ។ នេះបើតាមការរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ក្រៅពីលោក គង់ គាំ ដែលជាឪពុកខ្លួនទៅបោះឆ្នោតនោះ លោក គង់ បូរ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយ៥ឆ្នាំ បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ រួចរាល់ហើយ នៅក្នុងការិយាល័យសាលាបឋមសិក្សាសុធារស។
សូមអានអត្ថបទទាំងស្រុង
មកដល់ពេលនេះ ពុំទាន់មានបញ្ហាណាមួយកើតឡើងនោះទេ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត។ នេះជាការអះអាងរបស់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ ដែលជាប់បម្រាមនយោបាយ៥ឆ្នាំ បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ នៅមណ្ឌលសាលាបឋមសិក្សាសុធារស ក្នុងរាជធានីភ្នំពេញ។
សូមអានអត្ថបទទាំងស្រុង
ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ដែលផ្តល់តម្លៃលើសន្លឹករបស់ខ្លួន កំពុងធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតនៅព្រឹកថ្ងៃទីអាទិត្យនេះ តែប្រជាពលរដ្ឋខ្មែរនៅឯក្រៅបរទេស ដែលមាននិន្នាការទៅរកអតីតគណបក្សសង្គ្រោះជាតិ បាននាំគ្នាធ្វើបាតុកម្ម។ តាមពិត ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស បាននាំគ្នាធ្វើបាតុកម្មតាំងពីមួយថ្ងៃ-ពីរថ្ងៃ មុនមកម្ល៉េះ ដើម្បីបង្ហាញការមិនចិត្តចំពោះការបោះឆ្នោតអាណត្តិទី៦នេះ ដោយសារតែគ្មានអតីតគណបក្សសង្គ្រោះជាតិ។
សូមអានអត្ថបទទាំងស្រុង
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតរួចរាល់ហើយនៅការិយាល័យក្នុងសាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា នេះ។
សូមអានអត្ថបទទាំងស្រុង
កងកម្លាំងប្រដាប់អាវុធប្រមាណ៨ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងអំឡុងនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលកំពុងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទីអាទិត្យ ទី២៩ ខែកក្កដានេះ។
សូមអានអត្ថបទទាំងស្រុងប្រជាពលរដ្ឋកម្ពុជា ដែលគាំទ្រការបោះឆ្នោត បាននាំគ្នាទៅកាន់ការិយាល័យបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។ ការិយាល័យបោះឆ្នោត ចាប់ផ្តើមបើកនៅម៉ោង៧ព្រឹក ហើយនឹងត្រូវបិទបញ្ចប់នៅម៉ោង៣រសៀល។
សូមអានអត្ថបទទាំងស្រុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ប្រព្រឹត្តទៅពីម៉ោង៧ព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ រហូតដល់ម៉ោង៣រសៀល។ ប្រធានគណបក្សជាច្រើនត្រូវបោះឆ្នោតនៅមណ្ឌលនានាក្នុងរាជធានីភ្នំពេញ ខណៈមួយចំនួនទៀត ត្រូវបោះនៅមណ្ឌលដែលខ្លួនឈរជាបេក្ខភាពតំណាងរាស្ត្រ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី២៨ កក្កដានេះ ប្រជាពលរដ្ឋជាច្រើន បានធ្វើដំណើរចាកចេញពីក្រុងភ្នំពេញទៅកាន់ស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា។ ពលរដ្ឋសម្រុកចេញពីរាជធានីនេះ បានធ្វើឲ្យចរាចរណ៍នាចំណុចស្ពានជ្រោយចង្វារ មានសភាពកកស្ទះ និងចរាចរណ៍មមាញឹក។ នៅចំណុចស្ពានជ្រោយចង្វារនេះ មានកម្លាំងសមត្ថកិច្ចជាច្រើន បានសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋតាំងពីព្រលឹម រហូតដល់ថ្ងៃរសៀលនេះ។
សូមអានអត្ថបទទាំងស្រុងភ្ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានអ្នកសង្កេតការណ៍ជាតិសរុបចំនួន ៧៩.៦១២នាក់ មកពី១១២ស្ថាប័ន ខណៈអ្នកសង្កេតការណ៍អន្តរជាតិមានចំនួន ៣២២នាក់ មកពីប្រទេស ស្ថាប័ន និងស្ថានទូតចំនួន៤២។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ចំនួនអ្នកសង្កេតការណ៍អន្តរជាតិ អាចនឹងកើនឡើងថែមទៀត នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ដូចការគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រគល់សម្ភារបច្ចេកទេស និងហិបឆ្នោត នៅតាមការិយាល័យ នៃមណ្ឌលបោះឆ្នោត ទូទាំងរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២៨ កក្កដានេះ។
សូមអានអត្ថបទទាំងស្រុងនៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា នេះ ពលរដ្ឋជាច្រើននាក់ នាំគ្នាចេញដំណើរទៅបោះឆ្នោតនៅស្រុកកំណើត ដែលខ្លួនបានចុះឈ្មោះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា។
សូមអានអត្ថបទទាំងស្រុង
សភ្នំពេញ៖ ប្រធានគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានអំពាវនាវទៅ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តថ្ងៃ២៩ ខែកក្កដា នេះ ឱ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃ ស (ថ្ងៃ២៨ ខែកក្កដា) និងថ្ងៃបោះឆ្នោត។ ក្នុងកណីរកឃើញថាបង្កចលាចល ឬសកម្មភាពណាមួយដែលរំលោភច្បាប់ស្ដីពីការបោះឆ្នោត គ.ជ.ប នឹងចាត់វិធានការដ៏តឹងរឹងជាក់ជាមិនខាន។
សូមអានអត្ថបទទាំងស្រុងស្ទឹងត្រែង៖ ផ្លូវទៅកាន់ការិយាល័យបោះឆ្នោតចំនួន២ នៅក្នុងខេត្តស្ទឹងត្រែង បានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀង។ ការិយាល័យទាំង២នេះ មានលេខ០០២៦ និងលេខ០០៦៩។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។ ក្រៅពីផ្លូវទៅកាន់ការិយាល័យទាំង២នេះ ទឹកជំនន់ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក៏បានធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងផ្លូវជាច្រើនកន្លែងផ្សេងទៀត។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ជនណាដែលហាមឃាត់ ឬជំរុញឲ្យ ឬ មិនឲ្យពលរដ្ឋទៅបោះឆ្នោត គឺជាអំពើខុសច្បាប់។ មិនតែប៉ុណ្ណោះ គ.ជ.ប ក៏បានស្នើឲ្យពលរដ្ឋ ដាក់ពាក្យបណ្ដឹងមក គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ឬគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ដើម្បីដោះស្រាយតាមនីតិច្បាប់។ នេះបើតាមលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ដែលថ្លែងក្នុងកិច្ចប្រជុំជាមួួភាគីពាក់ព័ន្ធ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ជុំវិញការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងនារសៀលថ្ងៃទី២៧ខែកក្កដានេះ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៦ លោក ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួនយុវជនគណបក្សប្រជាជនកម្ពុជាចំនួន៧០០០នាក់ ក្នុងចំងាយផ្លូវ១១គីឡូម៉ែត្រក្នុងរាជធានីភ្នំពេញ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ «អ្វីទៅជាចលនា នំបញ្ចុក»? គឺជាចលនារបស់ពលរដ្ឋ ដែលមិនពេញចិត្ត ចំពោះការបោះឆ្នោត។ «ចលនានំបញ្ចុក» នេះ កំពុងស្ថិតក្រោមការតាមដានរបស់សមត្ថកិច្ច និងអាជ្ញាធរ ក្រោយពីមានបញ្ជាពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ រយៈពេល២០ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គ្រប់គណបក្សទាំងអស់ មានអ្នកឃោសនាសរុបជាង ១លាន ៤សែននាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ លោក គង់ មុនីកា គឺជាកូនទី៦ របស់លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង។ ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែកច្បាប់សាធារណៈ និងទំនាក់ទំនងអន្តរជាតិ លោក គង់ មុនីកា បានសម្រេចចិត្តឈានជើងចូលប្រឡូកក្នុងឆាកនយោបាយ បន្ទាប់ពីឪពុក និងបងប្រុសខ្លួនពីរនាក់ ត្រូវបានតុលាការកំពូល ហាមធ្វើសកម្មភាពនយោបាយ៥ឆ្នាំ។ តាមពិតទៅការធ្វើនយោបាយមិនមែនជាគោលដៅដំបូង របស់លោក គង់ មុនីកា នោះទេ។ ប៉ុន្តែដោយសារពេលវេលាតម្រូវឲ្យខ្លួន ត្រូវដើរតួជាជម្រើសថ្មី ជំនួសឪពុក និងបងប្រុសនោះ ទើបបុរសវ័យជាង៣០ឆ្នាំ ដែលមានឈាមជ័រអ្នកនយោបាយរូបនេះ សម្រេចបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីបន្តនយោបាយ ក្នុងទិសដៅសម្រេចគោលបំណងឪពុកខ្លួន។
សូមអានអត្ថបទទាំងស្រុងប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានដឹកនាំក្បួនឃោសនាបោះឆ្នោតចុងក្រោយ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែកក្កដា។ ក្រោមពាក្យស្លោកឃោសនា ជម្រើសថ្មី ក្តីសង្ឃឹមថ្មី អតីតមេទ័ពរូបនេះ វាយតម្លៃថា បក្សរបស់ខ្លួន ទទួលបាននូវការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រនៅតាមបណ្តាខេត្ត។
សូមអានអត្ថបទទាំងស្រុងជិតដល់ថ្ងៃបោះឆ្នោតមែនទែនទៅហើយ អង្គការអន្តរជាតិមួយឈ្មោះសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) នៅតែប្រឹងទាមទារឲ្យដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងអតីតសមាជិកផ្សេងទៀតនៃគណបក្សនេះ។ FIDH ក៏បានទាមទារឲ្យគណបក្សប្រឆាំងដ៏ធំមួយនេះ ធ្វើសកម្មភាពឡើងវិញផងដែរ។
សូមអានអត្ថបទទាំងស្រុងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួននាពិធីបើកក្បួនយុទ្ធនាការឃោសនាចុងក្រោយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថា អាណត្តិទី៦នេះ ជាការកសាងកម្លាំងដ៏ធំរបស់បក្ស ដើម្បីឈានទៅរកជោគជ័យនាអាណត្តិខាងមុខ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ «ខ្ញុំមិននាំបក្សបរាជ័យ និងមិននាំប្រទេសទៅកាន់ថ្លុកឈាម ដូចអតីតកាលនោះទេ»។ នេះជាសារនយោបាយរបស់សម្ដេច ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលថ្លែងចំពោះមុខសមាជិកបក្ស២៥ម៉ឺននាក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយ នៅថ្ងៃទី២៧ កក្កដានេះ។
សូមអានអត្ថបទទាំងស្រុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ត្រូវសម្រាកមួយសប្តាហ៍ ដើម្បីទុកពេលឲ្យកីឡាករ គ្រូបង្វឹក និងមន្ត្រី ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ។
សូមអានអត្ថបទទាំងស្រុងលោក ជូង ជូងី មេធាវីដ៏ល្បី ដែលតែងការពារក្តីឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង ដូចជាលោកលោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់កំហុសបាន ថាព្យាយាមអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការលើការបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលចេញនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។
សូមអានអត្ថបទទាំងស្រុងខណៈការបោះឆ្នោត ឈានមកដល់នៅថ្ងៃអាទិត្យ អង្គការអន្តរជាតិពីរ គឺអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់រិះគន់រដ្ឋាភិបាលកម្ពុជា។ ស្របពេលពេលជាមួយគ្នានេះ រដ្ឋសភាអាមេរិកថែមទាំងស្នើឲ្យមានការដាក់ទណ្ឌកម្មឥស្សរជនជាន់ខ្ពស់កម្ពុជារហូតដល់ទៅ១៧នាក់ ហើយងាកទៅជប៉ុនវិញ ដែលជាម្ចាស់ជំនួយដ៏ធំ សម្រេចចិត្តមិនបញ្ជូនអ្នកសង្កេតការណ៍តាមដានការបោះឆ្នោតឡើយ។ ជាសម្ពាធ? សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា វាមិនមែនជារឿងថ្មីនោះឡើយ ហើយការរិះគន់ជាប្រពៃណីបែបនេះ ពិតជាមិនមានឥទ្ធិពលដល់ការបោះឆ្នោតទេ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងដែលអះអាងថា មានគ្នាប្រមាណ៥ពាន់នាក់ គ្រោងជួបជុំគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងការគ្រប់គ្រងអំណាចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងសប្ដាហ៍នេះ ។ អគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ចាត់ទុកការព្រមានធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនេះ ជាការយាយីដល់ការបោះឆ្នោតកម្ពុជា។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ អតីតអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ៥នាក់ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចពិន័យប្រាក់ម្នាក់ៗចំនួន ១០លានរៀល ពីបទរារាំងការបោះឆ្នោតតាមមាត្រា ១៤២នៃច្បាប់ស្ដីពីការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងការបោះឆ្នោតនីតិកាលទី៦ នឹងមកដល់នៅថ្ងៃអាទិត្យទី២៩ ខែកក្កដានេះ។ «ទៅ» ជាការជំរុញរបស់រដ្ឋាភិបាលចាំផ្ទះ និងគណបក្សកាន់អំណាច រួមទាំងគណបក្សទាំង១៩ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ហើយ «មិនទៅ» ជាការអំពាវនាវរបស់អតីតក្រុមប្រឆាំង ដែលមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងដំណឹង ដែលត្រូវបានផ្សព្វផ្សាយជាហូរហែដោយសារព័ត៌មានជាតិ និងអន្តរជាតិថា រដ្ឋាភិបាលជប៉ុន នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា មិនទាន់ឈានដល់ការសម្រេចចិត្តជាផ្លូវការនោះទេ ប៉ុន្តែវាគ្រាន់តែភាសានយោបាយ ដែលលើកឡើងជាប្រយោលសិនប៉ុណ្ណោះ។ នេះជាការយល់ឃើញរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមអានអត្ថបទទាំងស្រុង
ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សរុបជាង១ពាន់នាក់ ដើម្បីចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា។ ក្រុមអ្នកសង្កេតការណ៍ទាំងនេះ ត្រូវបានអះអាងថា មានសេរីភាព និងតម្លាភាព ក្នុងការងារសង្កេតការណ៍របស់ខ្លួន ហើយអាចទុកចិត្តបាន។
សូមអានអត្ថបទទាំងស្រុងស្ថានទូតអាមេរិក បានផ្ញើសារ ទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ និងធ្វើដំណើរកម្សាន្តក្នុងប្រទសកម្ពុជា ឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាព ចំពោះព្រឹត្តិការណ៍បោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ស្ថានទូតអាមេរិក បារម្ភថា ក្នុងអំឡុងបោះឆ្នោត អាចនឹងមានការប្រមូលផ្តុំ និងការធ្វើបាតុកម្ម ហើយរដ្ឋាភិបាល ក៏អាចនឹងចល័តកងកម្លាំង ដើម្បីការពារសន្តិសុខដែរ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយថា បញ្ហាទឹកជំនន់ មិនមែនជាឧបសគ្គ សម្រាប់ការបោះឆ្នោតឡើយ។ គ.ជ.ប កំពុងត្រៀមវិធានការដោះស្រាយបញ្ហាបោះឆ្នោតនេះ។
សូមអានអត្ថបទទាំងស្រុង
សារព័ត៌មានថ្មីៗ បង្កើតទំព័រពិសេសពាក់ព័ន្ធនឹងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា
— Ung Chamroeun (@UngChamroeun) July 25, 2018
សូមចូលទៅកាន់៖https://t.co/Ex8FBM5vAv#ElectionsKH #Cambodia pic.twitter.com/tgTfYQXSsF
មណ្ឌលគិរី៖ ការិយាល័យបោះឆ្នោតលេខ ០០៨៣ ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវដឹកជញ្ជូនសម្ភារបោះឆ្នោតតាម ដំរី ទើបអាចទៅដល់។ ការប្រើប្រាស់ដំរីទៅកាន់ការិយាល័យនេះ មិនមែនជាលើកទី១ឡើយ តែរាល់ការបោះឆ្នោតតែងតែត្រូវធ្វើបែបនេះ ព្រោះស្ថានភាពផ្លូវមានការលំបាក។
សូមអានអត្ថបទទាំងស្រុង
ភ្នំពេញ៖ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាច្រើននាក់ កំពុងប្រឈមទោសតាមច្បាប់ ពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត។ ពួកគេ នឹងទទួលរងការផាកពិន័យពី៥លាន ទៅ២០លានរៀល។ នេះបើតាមក្រសួងមហាផ្ទៃ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងសមាជិក៥នាក់ កំពុងរងបណ្ដឹងពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត ក្នុងគោលបំណងពហិការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងស៊ើបអង្កេតលើករណីម្រាមដៃស្អាត ដែលប្ដឹងដោយមន្ត្រីគណបក្សប្រជាជនខេត្តបាត់ដំបង ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ថ្ងៃបោះឆ្នោតមកដល់ នៅថ្ងៃទី២៩ កក្កដា។ ពលរដ្ឋមួយចំនួន ត្រៀមខ្លួនសម្រេចចិត្ត បោះឆ្នោតឲ្យគណបក្សដែលពួកគេពេញចិត្ត ខណៈពលរដ្ឋខ្លះ បញ្ចេញទស្សនមិនទៅបោះឆ្នោត។ ភាពចម្រូងចម្រាសនៃការបោះឆ្នោតនេះ បានធ្វើឲ្យមជ្ឈដ្ឋានទូទៅព្រួយបារម្ភពីសម្ពាធបរទេសលើកម្ពុជា។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា បើទោះការបោះឆ្នោត មានវត្តមានពលរដ្ឋបំពេញសិទ្ធិ ក្រោម៥០ភាគរយក្តី ក៏អន្តរជាតិគ្មានសិទ្ធិអ្វីមកដាក់សម្ពាធលើកម្ពុជាដែរ ព្រោះវាច្បាប់ណា ដែលកម្រិតចំនួនពលរដ្ឋមានសិទ្ធិបោះឆ្នោតឡើយ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណបក្សខ្មែរឈប់ក្រ បានជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងកុំជឿតាមការញុះញង់របស់មនុស្សមួយចំនួន ដើម្បីជ្រើសរើសគណបក្សណា ដែលអាចដឹកនាំប្រទេសរីកចម្រើន ស្របតាមឆន្ទៈខ្លួន។
សូមអានអត្ថបទទាំងស្រុងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ទៅថ្នាក់ដឹកនាំមូលដ្ឋានរបស់ខ្លួន ឲ្យលុបរូបលោក ខាន់ សាវឿន ចេញពីស្លាកសញ្ញាគណបក្ស។ ចំណាត់ការធ្វើឡើងក្រោយមានការស្នើសុំពីលោក ខាន់ សាវឿន ផ្ទាល់ ដោយសារអតីតអនុប្រធានរូបនេះ បានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនខែមកហើយ។
សូមអានអត្ថបទទាំងស្រុងការបញ្ចេញមតិរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ មានន័យគាំទ្រយុទ្ធនាការរបស់លោក សម រង្ស៊ី និងអតីតអ្នកប្រឆាំង ដែលអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ នេះជាការឆ្លើយតបរបស់អុ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ទៅកាន់លោកស្រី រ៉ូណា ស្មីត។
សូមអានអត្ថបទទាំងស្រុងភភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានទទួលពាក្យបណ្ដឹងសរុបចំនួន១៩។ បណ្ដឹងទាំងនោះ ភាគច្រើនជាបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណបក្សដែលមានលេខរៀងទី២ នៅក្នុងតារាង សន្លឹកឆ្នោត បានត្អូញត្អែរថា គណបក្សរបស់ខ្លួនតូចហើយ ថែមទាំងមិនត្រូវបានអនុញ្ញាតឲ្យឃោសនានៅតំបន់ទីប្រជុំជនទៅទៀត។ ដោយសារតែអាជ្ញាធរមូលដ្ឋានហាមឃាត់ ទើបប្រធានគណបក្សខាងលើអះអាងថា ជារឿងមិនយុត្តិធម៌សម្រាប់គណបក្សលោកឡើយ។
សូមអានអត្ថបទទាំងស្រុងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ មិនមាត់កអ្វីទាំងអស់ ជុំវិញការបោះឆ្នោត។ គាំទ្រឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ឬក៏អំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការ គេមិនទាន់បានឮពីលោក កឹម សុខា នោះទេ។
សូមអានអត្ថបទទាំងស្រុងនៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត នឹងមកដល់ហើយ តែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមិនទាន់យាងមកកម្ពុជាវិញនោះទេ។ មន្ត្រីរបស់ព្រះអង្គ បានត្រឹមតែផ្តល់ដំណឹងពីប្រទេសថៃមកថា ព្រះអង្គនឹងយាងមកកម្ពុជាវិញ ឲ្យបានមុនថ្ងៃបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ ដែលទើបបង្កើតឡើងនៅអាណត្តិថ្មីនេះ បានអះអាងថាខ្លូន គឺជាជម្រើសថ្មី ដែលនាំប្រជាពលរដ្ឋទៅរកការផ្តាស់ប្តូរជាវិជ្ជមាន បន្ទាប់ពីបាត់បង់គណបក្សសង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ គណបក្សនេះ ក៏បានអះអាងថា ខ្លួនមិនមែនជាអាយ៉ងរបស់គណបក្សកាន់អំណាចឡើយ តែជាកម្លាំងចលករនៃក្មេងជំនាន់ក្រោយ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ តំណាងក្រុមហ៊ុន MYSORE PAINTS&VARNISH LTD. ជាក្រុមហ៊ុនទឹកខ្មៅ ដែលកម្ពុជាបានបញ្ជាទិញយកមកប្រើប្រាស់ក្នុងការបោះឆ្នោត នឹងមកពិនិត្យតាមដានលើគុណភាពទឹកខ្មៅជ្រលក់ដៃរបស់ខ្លួន ក្នុងពេលបោះឆ្នោតនៅកម្ពុជា។
សូមអានអត្ថបទទាំងស្រុងទាំងវិន័យព្រះពុទ្ធសាសនា ទាំងច្បាប់កម្ពុជា មិនបានដកព្រះសង្ឃ ចេញពីនយោបាយឡើយ។ ព្រះសង្ឃ ក៏ទទួលបានសិទ្ធិនយោបាយ ហើយក៏អាចចូលរួមធ្វើសកម្មភាពសង្គម និងនយោបាយ ដូចប្រជាពលរដ្ឋទូទៅដែរ។ ប៉ុន្តែ សិទ្ធិនយោបាយរបស់សង្ឃ មានដែនកំណត់ ដោយមិនអាចចូលរួម ឬធ្វើសកម្មភាពនយោបាយឲ្យហួសប្រមាណនោះទេ។
សូមអានអត្ថបទទាំងស្រុងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ លោកស្រី យល់ថា គ្រាន់តែអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺមិនមែនជាទោសកំហុសនោះទេ។
សូមអានអត្ថបទទាំងស្រុងភភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ កក្កដានេះ តំបន់មួយចំនួន កំពុងជួបជំនន់ទឹកភ្លៀង ស្របពេលថ្ងៃបោះឆ្នោតជិតមកដល់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កំពុងតាមដានបញ្ហាទឹកជំនន់នេះ ដើម្បីត្រៀមសម្រួលស្ថានការណ៍ កុំឲ្យប៉ះពាល់ដល់ការបោះឆ្នោត។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ រយៈពេល៣ឆ្នាំហើយ ដែលលោក សាម អ៊ីន បានប្រឡូកចូលក្នុងសកម្មភាពនយោបាយ។ វាជារឿងលំបាកមួយសម្រាប់លោក សាម អ៊ីន ដែលត្រូវយកសមត្ថភាពក្មេងខ្ចីខ្លួន ទៅប្រកួតជាមួយអ្នកនយោបាយគណបក្សដទៃ។ ការចាញ់- ឈ្នះ គឺជារឿងមួយចំពោះមុខ ប៉ុន្តែមហិច្ឆតាចង់សាបព្រោះវប្បធម៌នយោបាយទន់ភ្លន់ ទើបជាគោលដៅធំរបស់អតីតនាយកប្រតិបត្តិអង្គការក្រៅរដ្ឋាភិបាលមួយនេះ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ថ្ងៃបោះឆ្នោតជិតមកដល់។ គណបក្សនយោបាយនីមួយៗ កំពុងផ្សព្វផ្សាយកម្មវិធីនយោបាយខ្លួន ដើម្បីទាញបេះដូងអ្នកបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាកាន់អំណាចដែលសម្បូរធនធានបានបង្ហាញសាច់ដុំមាំទាំតាមរយៈសកម្មភាពដង្ហែក្បួន និងការជួបសមាជិកតាមមូលដ្ឋានរាល់ថ្ងៃ។ គណបក្សនេះត្រូវបានគេមើលឃើញថា អាចទទួលបានសំឡេងច្រើន បើសិនជាគណបក្សនេះគ្រាន់តែអាចរក្សាចំនួនសមាជិករបស់ខ្លួនដែលធ្លាប់ត្រូវបានផ្សព្វផ្សាយថាមានប្រមាណ៥លាននាក់នោះ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ក្បួនឃោសនាទ្រង់ទ្រាយធំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ធ្វើឡើងនៅរាជធានីភ្នំពេញ និងនៅក្នុងខេត្តចំនួន៤ ផ្សេងទៀត។ ក្បួនឃោសនានេះ ត្រូវបានអគ្គលេខាធិការគណបក្ស លោក ចិន ថុន ប្រាប់ថា មានចំនួនអ្នកចូលរួមជាង ២ម៉ឺននាក់ ក្នុងមួយក្បួនៗ។ ការហែក្បួនទ្រង់ទ្រាយធំនេះ បានបង្ហាញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាបក្សធំមួយដែរ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសប្រាប់អ្នកគាំទ្រខ្លួនថា លោកមិនជាប់ពាក់ព័ន្ធករណីគ្រឿងញៀនឡើយ។ ការប្រកាសរបស់លោក ញឹក ប៊ុនឆៃ នេះ ក្នុងគោលបំណងឲ្យអ្នកគាំទ្រជឿជាក់លើខ្លួន ក្នុងការបោះឆ្នោតខាងមុខនេះ។
សូមអានអត្ថបទទាំងស្រុងដោយគិតត្រឹមថ្ងៃទី១៥ ខែកក្កដា មានអ្នកសង្កេតការណ៍ពេញសិទ្ធិជាង៥ម៉ឺននាក់ និងបម្រុងជិត៣ម៉ឺននាក់ហើយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ទទួលបានពីគណបក្សចំនួន១៤ ក្នុងចំណោមគណបក្សទាំង២0។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ទឹកថ្នាំជ្រលក់ដៃ សម្រាប់ការបោះឆ្នោត លែងជាបញ្ហាចោទទៀតហើយ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធ ទទួលស្គាល់គុណភាព។ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការធ្វើតេស្តគុណភាពទឹកថ្នាំ នៅថ្ងៃទី១៧ កក្កដានេះ ដើម្បីបញ្ចប់មន្ទិលសង្ស័យសាធារណជន។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ ក្នុងរដូវកាលនៃការឃោសនាបោះឆ្នោត គណបក្សខ្មែរសាធារណរដ្ឋ មិនមានការឃោសនាទ្រង់ទ្រាយធំឡើយ។ ការមិនឃោសនាទ្រង់ទ្រាយធំ ព្រោះគណបក្សដែលមានលេខរៀងទី១១នេះ ចង់ចុះជួបពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីឲ្យពលរដ្ឋបានស្គាល់ និងបានដឹងថា បេក្ខជនតំណាងរាស្ត្ររបស់ខ្លួនជានរណា។
សូមអានអត្ថបទទាំងស្រុងសំណើរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោយ (គ.ជ.ប.) កំណត់យកសញ្ញាធិក (✓) តែមួយគត់ សម្រាប់គូសលើសន្លឹកឆ្នោត បានទទួលចម្លើយអវិជ្ជមាន។ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. បានប្រាប់ប្រធានគណបក្ស ដែលមានរូបជួងជាសញ្ញាសម្គាល់ថា មិនអាចធ្វើតាមសំណើនេះបានឡើយ។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលទទួលបានអាសនៈ១នៅរដ្ឋសភាក្រោយការរំលាយគណបក្សសង្គ្រោះជាតិនោះ បន្តបេសកកម្មរបស់ខ្លួនក្នុងការប្រកួតប្រជែងសម្រាប់អណត្តិទី៦។ លោក ហួន រាជចំរើន ដែលជាប្រធានគណបក្ស បានអះអាងថា បក្សលោកមិនហែក្បួនឃោសនាទ្រង់ទ្រាយធំឡើយ។ លោកអះអាងថា មិនមែនមកពីអត់ថវិកានោះទេ ប៉ុន្តែលោកពន្យល់ថា ការចុះមូលដ្ឋានផ្ទាល់ទើបមានប្រសិទ្ធភាព។
សូមអានអត្ថបទទាំងស្រុងលោក សម រង្ស៊ី ត្រូវចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដើម្បីឆ្លើយបំភ្លឺពី «ការប៉ុនប៉ងប្រគល់ឲ្យរដ្ឋបរទេសនូវដែនដីអធិបតេយ្យមួយផ្នែក»។ នេះបើតាមដីកាបង្គាប់របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងចូលរួមដឹកនាំក្បួនឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៦។ នៅម៉ោង៧ព្រឹក មុនចេញឃោសនា គណបក្សប្រជាជនកម្ពុជា នឹងមានការជួបជុំគ្នានៅកោះពេជ្រ ដើម្បីឲ្យសមាជិកទាំងអស់បានស្ដាប់សារនយោបាយរបស់សម្ដេច។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ រដ្ឋាភិបាល ប្រាប់ឲ្យអាជីវករ និងប្រជាពលរដ្ឋ ផ្អាកលក់ និងពិសារគ្រឿងស្រវឹង នៅថ្ងៃបោះឆ្នោត ។ ការណែនាំរបស់រដ្ឋាភិបាលនេះ ធ្វើឡើងក្នុងគោលបំណងធានាដល់អព្យាក្រិត្យភាព នៃការបោះឆ្នោត ។
សូមអានអត្ថបទទាំងស្រុងភគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលហិបឆ្នោត១១,០០០ហិប និងរថយន្តPickup៤០គ្រឿងពីជប៉ុន សម្រាប់ដំណើរការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ។ ហិបឆ្នោត១១,០០០ហិប និងរថយន្តPickup៤០គ្រឿងនេះ មានតម្លៃជាង៧លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ មុនបោះឆ្នោតឱ្យគណបក្សណាមួយ ត្រូវតែសិក្សាពីគោលនយោបាយរបស់បក្សនោះឱ្យបានច្បាស់លាស់ជាមុនសិន បើបក្សនោះមាន បេះដូងល្អ ចិត្តស្មោះបរិសុទ្ធ មានធនធានមនុស្សទៅដោយចំណេះដឹង មានសមត្ថភាពបម្រើប្រជាពលរដ្ឋ ដូច្នេះជ្រើសរើសមិនខុសនោះឡើយ។ នេះជាការលើកឡើងរបស់លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក។
សូមអានអត្ថបទទាំងស្រុងភ្នំពេញ៖ គណបក្សសំបុកឃ្មុំសង្គមដើម្បីប្រជាធិបតេយ្យ មិនមានគម្រោងហែក្បួនទ្រង់ទ្រាយធំ ដូចគណបក្សដទៃឡើយ។ កង្វះថវិកាគឺជាមូលហេតុចម្បង។ នេះបើតាមការឲ្យដឹងពីលោក ឡាយ ណារិន អគ្គលេខាធិការគណបក្ស។
សូមអានអត្ថបទទាំងស្រុង