ឥឡូវនេះ អ្នក​អាច​តេស្ត​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​តម្លៃ $1299 OPPO Find X2 Pro នៅ​មជ្ឍមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ផ្សារ​ទំនើប Aeon 1
12, Mar 2020 , 3:48 pm         19564
រូបភាព
ដោយ: ថ្មីៗ
OPPO Find X2 Pro ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​តម្លៃ​កប់ ខ្ទង់ $1299 របស់​ក្រុមហ៊ុន​OPPO លើក​នេះ កំពុងតែ​ឆក់យក​បេះដូង​អ្នកគាំទ្រ ទូទាំងប្រទេស​កម្ពុជា ឲ្យ​ជ្រួលច្របល់ អន្ទះអន្ទែង ចង់ដឹង ចង់​ប៉ះ​ចាប់​កាន់ ប្រើ​សាកល្បង​ស្ទើរ​គ្រប់គ្នា​តែម្តង បន្ទាប់ពី​បានដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​ចុង​សប្តាហ៍​មុន​។ ស្រាប់តែ​ពេលនេះ ក្រុមហ៊ុន OPPO ដាក់​បង្ហាញ និង​បើក​ឲ្យ​តេស្ត​សាកល្បង ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​ត្រកូល Find ស៊េរី​ថ្មី​មួយ​នេះ នៅ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ជាន់​ទីមួយ ផ្សារ​ទំនើប Aeon 1 ពី​ម៉ោង​៩​ព្រឹក ដល់ ១០​យប់​រៀងរាល់ថ្ងៃ​។
 
​ដូច្នេះ សម្រាប់​ប្រិយមិត្ត​អ្នកអាន ដែលមាន​ចំណាប់អារម្មណ៍​លើ​ស្មា​ត​ហ្វូ​ន OPPO Find X2 Pro ប៉ុន្តែ​មានការ​ស្ទាក់ស្ទើរ មិនទាន់​សម្រេចចិត្ត​កក់​ទុក​មុន​នៅឡើយ អាច​អញ្ជើញ​ទៅពិនិត្យ​មើលរូប​រាង​ពិត និង​សមត្ថភាព​ពិត រួច​ចាំ​សម្រេចចិត្ត​តាម​ក្រោយ​ក៏​មិនទាន់​យឺត​ពេល​។ 
 
​សូម​រំលឹកថា ស្មា​ត​ហ្វូ​ន Find X2 Pro មាន​អេក្រង់​កោង​លាត​គ្មាន​គែម ល្បឿន Refresh Rate កម្រិត​កំពូល 120​ហឺត រលូន​ឥត​ទាក់ និង​កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្មជាតិ​រស់​រវើក ១​ពាន់​លាន​ពណ៌ ដែល​នឹង​ផ្តល់នូវ​បទពិសោធន៍ និង​បដិវត្តន៍​ថ្មី សម្រាប់​ការ​ទស្សនា​ជាមួយ​ពណ៌​ត្រជាក់​ភ្នែក រលូន ភ្លឺ​ច្បាស់​ល្អ និង​មាន​ផាសុកភាព​។ 


 
​ជាពិសេស អេក្រង់ Find X2 Pro មាន​ល្បឿន​ប៉ះ​បញ្ជា 240​ហឺត សម្គាល់ការ​ប៉ះ​បញ្ជា​រហ័ស​ទាន់​ចិត្ត​តែម្តង ល្អ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​លេង​ប្រកួត​ហ្គេម​កម្សាន្ត​អារម្មណ៍​តាម​អន​ឡាញ ធានាថា​ដឹង​តែ​ឈ្នះ​គេ​តែម្តង​។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់​នឹងមិន​ព្រួយបារម្ភ រឿង​ចុក​រោយ​ភ្នែក ឬ​កើត​ជំងឺ​ភ្នែក ដោយសារ​ចំណាយពេល​យូរ លើ​អេក្រង់​ទូរស័ព្ទ សម្រាប់​បំពេញការងារ ទស្សនា​វីដេអូ​ខ្សែភាពយន្ត ព័ត៌មាន ឬ​ការកម្សាន្ត​ផ្សេងៗ  ព្រោះ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល OPPO Find X2 Pro ទទួលបាន​វិញ្ញាបនបត្រ​ផ្នែក​សុខភាព​ភ្នែក​ជា​ផ្លូវការ ពី​ស្ថាប័ន​ភ្នែក ដែលមាន​បទពិសោធន៍​ជិត ១៥០ ឆ្នាំ របស់​ប្រទេស​អាល្លឺម៉ង់ TÜV Rheinland ។​
 
OPPO Find X2 Pro ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រណីត ជាមួយនឹង​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ​ខាប់ ប្រភេទ​សេ​រ៉ា​មិច​សុទ្ធ និង​ពណ៌​ទឹកក្រូច ប្រភេទ​ស្បែក​គុណភាព​ខ្ពស់ មិន​ប៉ះ​ព៉ា​ល់​បរិស្ថាន​, ការពារ​ទឹក និង​ប្រេង​, មាន​កាមេរ៉ា​ក្រោយបី​គ្រាប់ ដែល​កាមេរ៉ា​មេមាន​ទំហំ 48​មេ​ហ្គា​ភី​កសែ​ល ជា​កាមេរ៉ា​លំដាប់​អាជីព​12bit (​ប៊ីត​) ប្រើប្រាស់​សេន​ស័​រ Sony IMX689 ឈានមុខ​គេ បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS+EIS) អាច​ផលិត​រូបភាព​ច្បាស់​ស្អាត​ល្អ​នៅពេល​យប់ និង​ថត​វីដេអូ HDR ដំណោះស្រាយ​ល្អ​បំផុត សម្រាប់​ការ​កុង​ពន្លឺ កាមេរ៉ា​ទី​2 ទំហំ 48 មេ​ហ្គា​ភិ​ក​ស៊ែ​ល អាច​ថតរូប​បែប Macro និង ប្លង់​ទូលាយ 120​ដឺ​ក្រេ មាន​ស្ថិរភាព ទប់​លំនឹង​ល្អឥតខ្ចោះ និង​កាមេរ៉ា​ទី​3 ទំហំ​13​មេ​ហ្គា​ភិ​ក​ស៊ែ​ល ជា​មេ​រ៉ា​ហ្សូ​ម បាន​ប្រវែង​វែង 10x Hybrid Zoom និង 60x Digital Zoom​។ 


 
OPPO Find X2 Pro ប្រើប្រាស់​បន្ទះ​ឈី​ប 5G ខ្នាត​កំពូល Snapdragon 865 អមដោយ​រ៉េ​ម​យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ​ដោយ ColorOS 7.1 (Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វីដេអូ Soloop2.0 អាច​ទ្រទ្រង់​បច្ចេកវិទ្យា​5G មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​15​នាទី បាន​ថាមពល 60%)​។ ជាពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនា​ន់ទី​6 ទាញ​ល្បឿន​អ៊ីនធឺណិត​លឿន​ជាងគេ និង​បច្ចេកវិទ្យា Dolby Atmos សំឡេង​បែប Stereo ពីរោះ​រណ្តំ​ចិត្ត​។ 
 
​បន្ទាប់ពី​បានដឹង​រូបរាង​ពិត សមត្ថភាព​ពិត កាមេរ៉ា​កម្រិត​លំដាប់​អាជីព លោកអ្នក​អាច​វិនិយោគ​លើ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល Find X2 Pro តម្លៃ $1299 របស់​ក្រុមហ៊ុន OPPO ធានាថា​មិនស្តាយ​លុយ​ឡើយ ដោយ​គ្រាន់តែ កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី ៨ មីនា ដល់​ថ្ងៃទី ២១ មីនា ២០២០ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា ទូទាំងប្រទេស និង​ទទួលបាន​កាស Bluetooth Enco Free, VOOC Flash Charge Power Bank 10000 mAh ស៊ីម​ស្មា​ត​លេខ​ពិសេស (Silver) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង រយៈពេល​៥២​សប្តាហ៍ និង​ការធានា​ជា​អន្តរជាតិ (​ជួសជុល​នៅ​មជ្ឈមណ្ឌល​ជួស​ជុស​ទូរស័ព្ទដៃ OPPO ទូទាំង​ពិភពលោក​)៕






















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង