លោក ទិត សុធា ឡើងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ឋានៈស្មើរដ្ឋមន្ត្រី
18, Jan 2024 , 4:44 pm         4160
រូបភាព
លោក ទិត សុធា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្
លោក ទិត សុធា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្
លោក ទិត សុធា ត្រូវបានតែងតាំងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១២ ខែមករា។

លោក ទិត សុធា ដែលកន្លងមកជាអនុប្រធានប្រចាំការ និងជាអ្នកនាំពាក្យអង្គភាព ត្រូវជំនួសតំណែងលោក ស្វាយ ស៊ីថា។ បច្ចុប្បន្ន លោក ស្វាយ ស៊ីថា ជាទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ។
 
តាមព្រះរាជក្រឹត្យដដែល លោក ទិត្យ មានអនុប្រធាន៨រូបរួមមាន លោក បួន លឹមហេង, លោក ជា លីសែ, , លោក សេង សាវន, លោក ជា សុផា, លោក ទេពកេន វណ្ណកន, លោក សោម សក្តនា លោក គឹម ចាន់សំណាង និងលោកស្រី មៀច សុភាព ទទួលបន្ទុកប្រចាំការ។

 
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស មានសមាជិក ៨រូបទៀត រួមមាន លោក ឡុង សុគន្ធ, លោក សំ អាន, លោក នូ សាវុធឌី, លោក សេង សុផាត, លោក កែ ក្រានីត, លោក គង់ សំអាន, លោក អ៊ឹង សៀកឡេង និងលោក ស៊ុយ សុខឃុន។

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យមួយចុះកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៩ ដោយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ក្នុងអណត្តិទី៧នេះ សម្តេច ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យមួយបន្ថែមទៀត ទាក់ទងនឹងការបង្កើតអង្គភាពនេះ ដែលសរសេរជាអក្សរ កាត់ថា អ.ព.ប.រ. ។

អ.ព.ប.រ. ត្រូវបានបង្កើតឡើងដើម្បីអនុវត្តភារកិច្ចការងារតាមដាន ស្រាវជ្រាវ ប្រមូលព័ត៌មាន និពន្ធ ផលិត និងផ្សព្វផ្សាយនូវរាល់ខ្លឹមសារនិងរូបភាពគ្រប់ទម្រង់ ដើម្បីបំភ្លឺនិងឆ្លើយតបទៅនឹងខ្លឹមសារ ព័ត៌មានបំផ្លើស និងមតិរបស់ មជ្ឈដ្ឋាននានាដែលមានចរិតអវិជ្ជមាន ញុះញង់ បំផ្លាញសង្គមជាតិ និងក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយ ជូនសាធារណជនឱ្យបានទូលំទូលាយនូវព័ត៌មានវិជ្ជមានដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារ កិត្យានុភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់អត្តសញ្ញាណជាតិ អធិបតេយ្យជាតិ ឯករាជ្យភាព និងគោលការណ៍នីតិរដ្ឋ៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង