ស្រា​មិនមែន​បង្កើត​មិត្តភាព​ទេ តែ​វា​បង្កើត​ឲ្យ​មាន​អំពើហិង្សា និង​អំពើ​អសីលធម៌​
16, Apr 2017 , 9:59 pm         36890
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​(PDP) បានផ្តល់​បទសម្ភាសន៍​ជូន​សារព័ត៌មាន​ថ្មីៗ​ថា អង្គការ​របស់ខ្លួន​បាន​ស្រាវជ្រាវ​រកឃើញថា ជិត​៦០​ភាគរយ​នៃ​យុវជន​ខ្មែរ សុទ្ធតែ​បានទទួល​ទាន​គ្រឿង​ស្រវឹង​។ 

​មូលហេតុ​ដែល​នាំ​ឲ្យ​យុវជន​ហូប​គ្រឿង​ស្រវឹង ត្រូវបាន លោក យង់ គិ​ម​អេង អះអាងថា មកពី​ការផ្សព្វផ្សាយ​គ្រឿង​វឹង​នៅ​កម្ពុជា មាន​ភាព​គគ្រឹកគគ្រេង និង​គ្មាន​ច្បាប់​គ្រប់គ្រង​ផលិត​គ្រឿង​ស្រវឹង​នេះ​នៅឡើយ​។

​ផ្ទុយ​ពី​ផ្នត់គំនិត​យុវជន និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន ដែល​យល់ថា ស្រា គឺជា​ចំណងមិត្តភាព​នោះ ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ និយាយថា ស្រា គឺជា​ដើមចម​នៃ​ភាព​បែកបាក់ តាមរយៈ​ការប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ និង​ក្នុង​សហគមន៍ ព្រមទាំង​ជាដើម​ហេតុ​នៃ​ទង្វើ​អសីលធម៌​ជាច្រើន​ផងដែរ​។      
  
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក យង់ គិ​ម​អេង ៖     




© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង