ទីតាំង​៤​នៅ​ខេត្តកោះកុង ត្រៀម​ស្វាគមន៍ «​កោះកុង​សង្ក្រាន្ត​» លើកដំបូង
19, Mar 2018 , 9:53 pm         18916
រូបភាព
កោះកុង​៖ រដ្ឋបាល​ខេត្តកោះកុង សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកោះកុង នឹង​រៀបចំ​ព្រឹត្តិការណ៍ «​កោះកុង​សង្ក្រាន្ត​» រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​។ ព្រឹត្តិការណ៍​នេះ នឹង​រៀបចំ​នៅ ៤​ទីតាំង សំខាន់ៗ រួមមាន ទីតាំង​មុខ​សាលាខេត្ត​ថ្មី​, មុខ​សាលាខេត្ត​ចាស់​, ឆ្នេរសមុទ្រ​បាក់​ខ្លង និង​ទីតាំង​សហគមន៍​ទេសចរណ៍​ពាម​ក្រសោប​។​

relate

​ព្រឹត្តិការណ៍ «​កោះកុង​សង្ក្រាន្ត​» ជា​ព្រឹត្តិការណ៍​លើកដំបូង នៅក្នុង​ខេត្តកោះកុង ដែល​រៀបចំឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកោះកុង  និង​ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង​នេះ​ផ្ទាល់​។ ក្នុង​ព្រឹត្តិការណ៍​នេះ មានកម្ម​វិធី​ជាច្រើន រួមមាន​កម្មវិធី​តាម​បែប​សាសនា ការលេង​ល្បែង​ប្រជាប្រិយ ការតាំងពិព័រណ៍​ផលិតផល​របស់​ពលរ​ដ្ឋ​តាម​ស្រុក​នានា ជាពិសេស​ការប្រគំ​តន្ត្រី​ផងដែរ​។​

«​កោះកុង​សង្ក្រាន្ត​» នឹង​មាននៅ​ទីតាំង​ចំនួន ៤​សំខាន់ៗ គឺ​ទីតាំង​មុខ​សាលាខេត្ត​ថ្មី​, មុខ​សាលាខេត្ត​ចាស់​, ឆ្នេរសមុទ្រ​បាក់​ខ្លង និង​ទីតាំង​សហគមន៍​ទេសចរណ៍​ពាម​ក្រសោប​។ នេះ​បើតាម​លោក សៀង កក្កដា ប្រធាន​លេខាធិការដ្ឋាន ស​.​ស​.​យ​. ក ខេត្តកោះកុង​។

​លោក សៀង កក្កដា ប្រធាន​លេខាធិការដ្ឋាន ស​.​ស​.​យ​. ក ខេត្តកោះកុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ «​កោះកុង​សង្ក្រាន្ត​» រៀបចំ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៦ ខែមេសា ដែល​រៀបចំ​នៅ​ទីតាំង ៤​ផ្សេងគ្នា​។ ប្រធាន​លេខាធិការដ្ឋាន ស​.​ស​.​យ​. ក ខេត្តកោះកុង​រូបនេះ បន្តថា គ្រប់​ទីតាំង​នីមួយៗ​នៃ​ព្រឹត្តិការណ៍​នេះ នឹងមាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ដល់​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​តាំង ពិសេស​ទីតាំង​នីមួយៗ​ជា​តំបន់​សក្ដានុពល​ទេសចរណ៍​របស់​ខេត្ត​ផងដែរ​។

​លោក សៀង កក្កដា លើកឡើងថា ព្រឹត្តិការណ៍​នេះ នឹង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​របស់​ខេត្តកោះកុង ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​ផ្ដល់ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​នាំ​ចំណូល​សេដ្ឋកិច្ច​ដល់​ខេត្តកោះកុង​ផងដែរ​។​

​ប្រធាន​លេខាធិការដ្ឋាន ស​.​ស​.​យ​.​ក ខេត្តកោះកុង​រូបនេះ សង្ឃឹមថា ព្រឹត្តិការណ៍ «​កោះកុង​សង្ក្រាន្ត​» នឹងមាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន ទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រដ្ឋបាលខេត្ត និង​ស​.​ស​.​យ​.​ក​. បាន​ត្រៀមកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ការពារ​សន្តិសុខ​ផងដែរ​៕
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង