យុវ​ទូត​អង្គរ​សង្ក្រាន្ត កំពុង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដល់​ភ្ញៀវទេសចរ​
24, Mar 2018 , 10:39 pm         12110
រូបភាព
ដោយ:
​គណៈកម្មការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត បានជ្រើសរើស​យុវ​ទូត​ចំនួន​២០​រូប ដើម្បី ធ្វើជា​អ្នក​ផ្សព្វផ្សាយ ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ យុវ​ទូត​អង្គរ​សង្ក្រាន្ត​ទាំង ២០​រូប ក៏​ទទួលបាន​ការបណ្ដុះបណ្ដាល​ច្បាស់លាស់​ពី​គោលបំណង​នៃ​ព្រឹត្តិការណ៍ និង​វប្បធម៌​របស់​កម្ពុជា​ដែរ​។​

​សហភាព​សហព័ន្ធ​យុវជន​ជ​កម្ពុជា បានជ្រើសរើស​យុវ​ទូត​អង្គរ​សង្ក្រាន្ត​ចំនួន​២០​រូប​បន្ថែម ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ និង​គោលបំណង​នៃ​ព្រឹ​ត្តិ្ក​ការណ៍​អង្គរ​សង្ក្រាន្ត ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។  ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត  ឆ្នាំនេះ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​៖ «​សាទរ​មរតក​ដូនតា​ខ្មែរ​» ដូច្នេះ​ក្រុម​យុវ​ទូត ក៏​ទទួលបាន​ការបណ្ដុះបណ្ដាល​ច្បាស់លាស់​ពី​គោលបំណង និង​វប្បធម៌​ខ្មែរ​ដែរ​។



​ក្រុម​យុវ​ទូត​អង្គរ​សង្ក្រាន្ត​នេះ បានប្រកាស​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ ផ្លូវការ កាលពី​ថ្ងៃទី​១៧ ខែមីនា​កន្លងទៅ នៅ​ឧទ្យាន​ជាតិ​អង្គរ ខេត្តសៀមរាប​។ ក្រុម​យុវ​ទូត​អង្គរ​សង្ក្រាន្ត នឹង​បែក​ចែកជា​ក្រុម​តូចៗ ចុះទៅ​កាន់​ទីតាំង​ទេសចរណ៍​សំខាន់ៗ​នៃ​តំបន់​ឧទ្យាន​ជាតិ​អង្គរ ខេត្តសៀមរាប ដើម្បី​ជួប និង​ចែក​ខិត​បណ្ណ ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ក្រុម​យុវ​ទូត គឺ​តំណាង​ឲ្យ​យុវជន​គំរូ ដែល​យល់ដឹង​ច្បាស់​ពី​ព្រឹត្តិការណ៍ និង​រួមគ្នា​លើកតម្កើង​តម្លៃ តាមរយៈ​ការចូលរួម ការការពារ និង​ផ្សព្វផ្សាយ​បន្ត​។



​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កាន់តែច្រើន​ចូលមក​កម្សាន្ត​នៅ​ខេត្តសៀមរាប និង​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៧ ខេត្តសៀមរាប ទទួលបាន​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​១.៦​លាន​នាក់ និង​ចំណូល​ជិត​១០០​លាន​ដុល្លារ​អាមេរិក​៕



 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង