កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ៖ កីឡាការិនីហែលទឹកហុងកុង Haughey ឈ្នះមេដាយប្រាក់ពីរនៅអូឡាំពិក
30, Jul 2021 , 6:29 pm        
រូបភាព
កីឡាការិនីហុងកុង Siobhan Haughey ដណ្តើមបានមេដាយប្រាក់កីឡាហែលទឹកវិញ្ញាសាសេរី១០០ម៉ែត្រ និង២០០ម៉ែត្រក្នុងព្រឹត្តិការណ៍អូឡាំពីកតូក្យូ។ មេដាយប្រាក់អូឡាំពិកទាំងពីរនេះ បាននាំ Haughey ក្លាយជាអត្តពលិកហុងកុងដំបូងក្នុងប្រវត្តិសាស្ត្រ។


 
ហុងកុងត្រូវរង់ចាំជិត ៧០ ឆ្នាំដើម្បីទទួលបានមេដាយកីឡាហែលទឹកអូឡាំពិកលើកជាលើកដំបូង។ កីឡាការិនី Haughey ទទួលបានមេដាយប្រាក់ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងការប្រកួតផ្តាច់ហែលសេរី១០០ម៉ែត្រនៅថ្ងៃទី៣០ ខែកក្កដានេះ ខណៈមេដាយមាសបានទៅកីឡាការិនីអូស្ត្រាលី Emma McKeon។
 
នេះជាមេដាយប្រាក់ទី២របស់កីឡាការនីហុងកុងវ័យ២៣ឆ្នាំ ក្រោយ១ថ្ងៃបន្ទាប់ពីនាង ឈ្នះមេដាយប្រាក់លើវិញ្ញាសាហែលសេរី២០០ម៉ែត្រ។ Haughey បានបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនក្នុងនាមកីឡាការិនីហុងកុងដំបូងបំផុតដែលឈ្នះមេដាយដាយប្រាក់ដល់ទី២នៅព្រឹត្តិការណ៍អូឡាពិកតែមួយ។
 
ហុងកុង (កាលស្ថិតក្រោមអាណានិគមអង់គ្លេស) ធ្លាប់មានអត្តពលិកចូលរួម និងឈ្នះមេដាយអូឡាំពិកម្តងដែរនៅឆ្នាំ១៩៥២។ យ៉ាងណា មិនមានការបង្ហាញអត្តសញ្ញាកីឡាករ ឬកីឡាការិនីណារូបណាដែលបានឈ្នះនោះទេ។ 
 
កីឡាការិនី Haughey ដែលមានម្តាយហុងកុង និងឪពុកជនជាតិអៀរឡង់ នៅសល់ឱ្យកាសប្រជែងយកមេដាយជាបន្តទៀត លើវិញ្ញាហែលសេរី៥០ម៉ែត្រ ដែលនាងនឹងត្រូវប្រកួតនៅយប់ថ្ងៃទី៣០ ខែកក្កដានេះ។ 
 
មកទល់ពេលនេះ ហុងកុងរកបានមេដាយសរុប៣ហើយ ក្នុងនោះមាស១ និងប្រាក់២។ មេដាយមាសរបស់ហុងកុងរកបានដោយកីឡាករ Cheung Ka Long លើប្រភេទកីឡាចាក់សាប ក្រោយប្រជែងឈ្នះកីឡាករអ៊ីតាលី Daniele Garozzo នៅវគ្គផ្តាច់ព្រ័ត្រ៕
 

Tag:
 Siobhan Haughey
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com