អត្ថបទពាណិជ្ជកម្ម
ធនាគារ វីង និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី សហការគ្នាដើម្បីលើកកម្ពស់ការប្រើប្រាស់ហិរញ្ញវត្ថុនៅកម្ពុជា
30, Jul 2021 , 5:53 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ - ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានរួមសហការគ្នា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានរបាយការណ៍ឥណទានសំខាន់ៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង។  ឥឡូវនេះ តាមរយៈមុខងារថ្មីនៅលើកម្មវិធីស្មាតហ្វូនវីង អ្នកប្រើអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួន ពីស៊ីប៊ីស៊ី ដែលផ្តល់ភាពងាយស្រួលសម្រាប់ពួកគេ ក្នុងការពិនិត្យមើលប្រវត្តិឥណទានដែលចាំបាច់ សម្រាប់ការស្នើសុំប្រាក់កម្ចី នៅតាមស្ថាប័នហិរញ្ញវត្ថុណាមួយ។
 
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ឥលូវនេះ អតិថិជនដែលត្រូវការស្នើសុំប្រាក់កម្ចី ដំបូងឡើយគ្រាន់តែបើកកម្មវិធីស្មាតហ្វូន វីង របស់យើង ហើយស្នើសុំរបាយការណ៍របស់ពួកគេ។ ដំណើរការទាំងមូល ត្រូវបានរក្សាការសម្ងាត់ និងការការពារយ៉ាងល្អតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង”។ 
 

 
តាមរយៈភាពជាដៃគូរវាងធនាគារ វីង និង ស៊ីប៊ីស៊ី អ្នកប្រើប្រាស់អាចស្នើសុំដោយខ្លួនឯង នូវរបាយការណ៍ឥណទានផ្ទាល់ខ្លួន តាមរយៈស្មាតហ្វូន ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបាន បើមិនដូច្នេះទេ ពួកគេត្រូវចំណាយសម្រាប់ការធ្វើដំណើរ ទៅការិយាល័យរបស់ ស៊ីប៊ីស៊ី និងការិយាល័យរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលជាដៃគូរបស់ ស៊ីប៊ីស៊ី។ ដំណើរការនៃការស្នើសុំទាំងមូល អាចត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយរាប់តែថ្ងៃធ្វើការ តាមរយៈឌីជីថលផ្លេតហ្វមដែលមាន សុវត្ថិភាពនិងភាពងាយស្រួលរបស់ធនាគារ វីង និងស៊ីប៊ីស៊ី។
 
លោក អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរជាមួយធនាគារ វីង នឹងអនុញ្ញាតឱ្យយើងបម្រើសហគមន៍ ឱ្យកាន់តែទូលំទូលាយជាងមុន នៅទូទាំងប្រទេសកម្ពុជា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់របាយការណ៍ឥណទានដែលមានភាពត្រឹមត្រូវ និងឆាប់រហ័សដល់អ្នកខ្ចី ដោយជួយឱ្យពួកគេ សម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។
 
របាយការណ៍ឥណទានផ្ទាល់ខ្លួន កត់ត្រាប្រវត្តិទូទាត់ឥណទានរបស់អ្នកខ្ចី ដែលត្រូវបានប្រមូលផ្តុំ មកពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ ស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ឥណទានទាំងអស់ តម្រូវឱ្យរាយការណ៍ព័ត៌មានឥណទានដល់ ស៊ីប៊ីស៊ី។ អ្នកផ្តល់ឥណទាន ត្រូវពិនិត្យឯកសារឥណទានផ្ទាល់ខ្លួនរបស់អ្នកស្នើសុំ ដើម្បីវាយតម្លៃលទ្ធភាពក្នុងការប្រើប្រាស់ឥណទាន មុនពេលសម្រេចចិត្តផ្តល់ឥណទាន។ ប្រវត្តិនៃការសងឥណទានល្អ នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកស្នើសុំ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឥណទាន។


 
យោងតាមរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល សម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២០ ការស្នើសុំឥណទានលក្ខណៈបុគ្គល កើនឡើងសរុប ១៧ភាគរយ នៅកម្ពុជា។ ការកើនឡើងគួរឱ្យកត់សម្គាល់បំផុត គឺពាក្យសុំប្រាក់កម្ចីអចលនទ្រព្យ ដែលកើនឡើង ៣៣ ភាគរយពីត្រីមាសមុន បន្ទាប់មកមានការកើនឡើងចំនួន ១៦ ភាគរយ នៃពាក្យស្នើសុំឥណទាន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ហើយក៏មានការកើនឡើងចំនួន ២ភាគរយ នៃពាក្យសុំប័ណ្ណឥណទានផងដែរ។
 
ទាំងធនាគារវីង និងស៊ីប៊ីស៊ី សហការគ្នាដើម្បីលើកកម្ពស់ ការទទួលបានសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្រិតជីវភាពរបស់សហគមន៍ជាច្រើនកាន់តែមានភាពប្រសើរជាងមុន។ ក្នុងរយៈពេល ១៣ ឆ្នាំ កន្លងមកនេះ ធនាគារវីង មានការរីកចម្រើនជាច្រើន ដោយមានភ្នាក់ងារវីងជិត ១០.០០០ កន្លែង នៅគ្រប់ស្រុកទាំងអស់នៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ ធនាគារវីង ក៏បានកែសម្រួលកម្មវិធីស្មាតហ្វូនវីង ដោយមានអ្នកប្រើប្រាស់ជាង ៣ លាននាក់។


 
ស៊ីប៊ីស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ប្តេជ្ញាចិត្តជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ស៊ីប៊ីស៊ី បានបំពេញកិច្ចការទាំងនេះ តាមរយៈការដោយផ្តល់ទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាដល់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុជាសមាជិក។ បន្ថែមពីលើរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងពាណិជ្ជកម្ម ស៊ីប៊ីស៊ី ក៏ផ្តល់ជូននូវដំណោះស្រាយឧបករណ៍វិភាគទិន្នន័យ ដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីជួយពួកគេ ក្នុងការសម្រេចចិត្តដែលមានព័ត៌មានច្បាស់លាស់ និងទទួលបានព័ត៌មានច្បាស់លាស់ ពីអាជីវកម្មរបស់ពួកគេ។
 
ចាប់តាំងពីឆ្នាំ ២០១២ មក ស៊ីប៊ីស៊ី គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ស៊ីប៊ីស៊ី ជួយដល់អតិថិជន និងសមាជិករបស់ខ្លួនទាំងអស់ ក្នុងការគ្រប់គ្រងហានិភ័យ និងសម្រេចចិត្តផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ តាមរយៈដំណោះស្រាយជាច្រើន៖  របាយការណ៍ឥណទានអតិថិជន  របាយការណ៍ឥណទានពាណិជ្ជកម្ម  ខេ-ស្ករ  របាយការណ៍វិភាគទិន្នន័យ  សេវាតាមដានឥណទាន  សេវាត្រួតពិនិត្យឥណទាន និងដំណោះស្រាយតាមតម្រូវការ។ 
  


អំពីធនាគារ វីង (ខេមបូឌា) ម.ក
 
ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូប នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និងធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
 
ធនាគារវីង បានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូប ទទួលបានសេវាហិរញ្ញវត្ថុ ដោយណែនាំការផ្ទេរប្រាក់ តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។
 
សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។
 
ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។ មានទាំងក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់វីង ដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីង ក្លាយជាឧទាហរណ៍ដ៏ល្អ នៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។
 
ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូប ទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ៖www.wingmoney.com។
 
ទំនាក់ទំនងសម្រាប់សារព័ត៌មាន៖
 
ធនាគារ វីង (ខេមបូឌា) ម.ក លោក ចន សុរដ្ឋា ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ

ទូរស័ព្ទ៖ 012 726 117

អ៊ីម៉ែល៖
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

Tag:
 Wing
© រក្សាសិទ្ធិដោយ thmeythmey.com