ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​រូបមន្ត​ក្នុង​ការរក្សា​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​
31, Jul 2021 , 6:59 am        
រូបភាព
​ប្រសិន​ជា​ក្រពះ​អ្នក​មិន​សូវ​ល្អ អ្នក​អាច​អនុវត្ត​តាម​រូបមន្ត​ខាងក្រោម​នេះ​បាន​។ ក្រោយពេល​ដែល​អ្នក​ធ្វើ​តាម នោះ​អ្នកនឹង​អាច​ទទួលបាន​ក្រពះ​ដែល​មាន​សុខភាព​ល្អ​មួយ​ជាមិនខាន​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?

 
  • ​អ្នក​មិន​គួរ ញ៉ាំ​ទឹកដោះគោ​ដោយ​មិន​ទាន់​ពិសារ​អាហារ​ពេលព្រឹក​ទេ​។ អ្នក​អាច​ប្តូរ​មក​ញ៉ាំ​ទឹកដោះគោ​ក្រោយពេល​បរិភោគ​អាហារ​ពេលព្រឹក​ចំនួន​ពី​មួយ​ទៅ​ពីរ​ម៉ោង​។​
  • ​នៅ​មុនពេល​ដែល​អ្នក​ចង់​ញ៉ាំ​ទឹកដោះគោ អ្នក​អាច​ពិសារ​នំ​ប៉ាវ​អត់​ស្នូល​បាន នោះ​វា​នឹង​ជួយ​ការពារ​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​។​
  • ​អ្នក​ក៏​អាច​បរិភោគ​បាយ នំ​បុ័ង នំ ឬ​អាហារ​ផ្សេងៗ ដើម្បី​ទប់​មិន​ឲ្យ​ទឹកដោះគោនោះ​ធ្វើទុក​ក្រពះ​អ្នក​។​
  • ​នៅពេល​ដែល​ក្រពះ​អ្នក​មិន​ល្អ អ្នក​គួរតែ​ញ៉ាំ​តិច ប៉ុន្តែ​ច្រើនដង​។​
  • ​អ្នក​ក៏​អាច​បរិភោគ​ពុទ្ធ្រា​ក្រហម តៅ​ហ៊ូ ស្ពៃ​បូកគោ និង​ការ៉ុត ព្រោះ​វា​សុទ្ធតែ​ជា​អាហារ​ដែល​ប៉ូវ​ក្រពះ​អ្នក​ទាំងអស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com