កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទ ក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីបើកបរសាកល្បង រថយន្ត Ford Ecosport នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះ បើកទទួលស្វាគមន៍សាធារណជនចូលរួមដោយសេរី និងទទួលបានការញ៉ាំអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមបើកបរសាកល្បង ថែមទាំងទទួលបានការបណ្តុះបណ្តាលថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖
• ចូលរួមបើកបរសាកល្បងរថយន្ត Ford Ecosport ដោយឥតគិតថ្លៃ
• ទទួលបានបទពិសោធន៍ នៃការបើកបរ និងការបណ្តុះបណ្តាលផ្ទាល់ ជាមួយអ្នកជំនាញ ឯកទេសរបស់ ក្រុមហ៊ុន Ford
• យល់ដឹងអំពីប្រព័ន្ធសុវត្ថិភាព និងបច្ចេកទេស នៃការបើកបររថយន្ត
• យល់ដឹងអំពីបច្ចេកទេស នៃការថែទាំយានយន្ត
• យល់ដឹងអំពីបច្ចេកវិទ្យា និងអត្ថប្រយោជន៍នៃរថយន្ត Ford Ecosport
កម្មវិធីនេះ បែងចែកជា ២វគ្គ គឺជាដំបូង មុនពេលបើកបរសាកល្បង អ្នកបើកបរទាំងអស់ ត្រូវបានទទូលការបណ្តុះបណ្តាលផ្នែកទ្រឹស្តី យ៉ាងម៉ត់ចត់ ពីអ្នកជំនាញបច្ចេកទេស របស់ក្រុមហ៊ុន ហ្វដ ។
បន្ទាប់មក ទទួលបានការបង្ហាត់បង្ហាញ និងបានអនុវត្តន៍ផ្ទាល់ ផ្នែកដៃចង្កូត នៅទីលានដែលទាក់ទងទៅនឹងការបើកបរលើផ្លូវកោង ផ្លូវបត់ ការតេស្តទៅលើប្រព័ន្ធហ្វ្រាំង ABS EBD ប្រព័ន្ធទប់លំនឹង សម្រាប់បើកបរលើផ្លូវកោង ឬផ្លូវរអិល និងបញ្ចៀសការក្រឡាប់ ESP ជាដើម។ អ្នកបើកបរទាំងអស់ ទទួលបានការបើកបរសាកល្បង ស្របទៅតាមស្តង់ដាបច្ចេកទេស និងទទួលបានបទពិសោធន៍ពិត នៃការបើកបររថយន្ត Ford Ecosport ផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស។
ក្នុងកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport នេះក៏មានការផ្តល់កិត្តិយស អញ្ជើញចូលរួមពីសំណាក់ លោក ម៉ុង ឫទ្ធី និងភរិយាផងដែរ។
លើសពីនេះទៅទៀត ភ្ញៀវដែលអញ្ជើញចូលរួម ក៏បានទស្សនាសកម្មភាពបើកបររថយន្ត នៅលើទីលានប្រណាំង ទទួលទានអាហារសម្រន់ រួមទាំងភេសជ្ជៈ និងការដាក់តាំងបង្ហាញ នូវរថយន្ត Ford Ecosport ថ្មីទាំង៧ពណ៌ រួមមានស ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និងទឹកក្រូចក្រម៉ៅ ថែមទាំងទទួលបានការប្រឹក្សាយោបល់ អំពីរថយន្ត Ford Ecosport ពីទីប្រឹក្សាផ្នែកលក់រថយន្ត ហ្វដ នៅទីលានបើកបរ យានយាន្ត យ៉ាម៉ាម៉ូតូនេះ ផ្ទាល់តែម្តង។
កម្មវិធីនេះ មិនមែនត្រឹមតែជាកម្មវិធីបើកបរសាកល្បង រថយន្ត Ford Ecosport ធម្មតានោះទេ តែក៏ជាឱកាសល្អមួយ ក្នុងការរៀនបន្ថែម ទៅលើបច្ចេកទេសបើកបរ បច្ចេកវិទ្យានៃរថយន្ត និងការអនុវត្តន៍បើកបរផ្ទាល់ ជាមួយអ្នកជំនាញបច្ចេកទេសផងដែរ។ តោះ! អញ្ចឹងសូមអញ្ជើញទស្សនា នូវបណ្តុំរូបភាព និងវីដេអូ នៃកម្មវិធីការបើកបរសាកល្បង រថយន្ត Ford Ecosport ទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)