ជាតិ
បទសម្ភាសន៍
សុខភាព
ជំងឺ​បម្រុង​ក្រឡាភ្លើង ធ្វើឱ្យ​ម្ដាយ និង​កូន​ស្លាប់​, តើ​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ការពារ​បែបណា​?
08, Nov 2020 , 11:29 am        
រូបភាព
​ភ្នំពេញ​៖  «​ជំងឺ​បម្រុង​ក្រឡាភ្លើង​» ជា​ជំងឺ​ដ៏​កាច​សាហាវ ដែល​អាច​ឆក់យក​ជីវិត​ស្ត្រី និង​កូន​ក្នុង​គ័ភ៌ លំដាប់​ទី​ពីរ​បន្ទាប់ពី​ការធ្លាក់​ឈាម​ក្រោយ​សម្រាល​។ បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ស្ត្រី​ដែល​ប្រឈម​នឹង​ជំងឺ​នេះ គឺ ស្ត្រី​ពពោះ​ដំបូង​, ស្ត្រី​មានកូន​វ័យ​ចំណាស់​, ស្ត្រី​ខ្សត់​កូន​,​អ្នកជំងឺ​តម្រង់​នោម​រ៉ាំរ៉ៃ​, អ្នកជំងឺ​ទឹកនោមផ្អែម ពិសេស​ស្ត្រី​ដែល​ធ្លា​ក់កើត​ជំងឺ​បម្រុង​ក្រឡាភ្លើង​នេះ​ជាដើម​។  ដើម្បី​បង្ការ​ការកើត​ជំងឺ​បម្រុង​ក្រឡាភ្លើង ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែមាន​របប​អាហារ​ដែល​ត្រឹមត្រូវ ហើយ​រក្សា​សុខភាព​ឲ្យ​បានល្អ កុំ​ឲ្យ​ធាត់​ខ្លាំងពេក​។ នេះ​បើតាម​លោក បណ្ឌិត ប៉ិច សុធី ដែល​លោក​នឹង​លម្អិត​ពី​ការបង្ការ​ជំងឺ​បម្រុង​ក្រឡាភ្លើង នៅក្នុង​កិច្ច​សម្ភាស​ខាងក្រោម​នេះ ជាមួយ​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ​។​

 
​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​ដូចតទៅ​៖ 
 
​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ បញ្ជាក់ថា ជំងឺ​បម្រុង​ក្រឡាភ្លើង​កើត​លើ​ស្ត្រី​មាន​គ័ភ៌ ចាប់ពី​២០​សប្ដាហ៍​ឡើងទៅ ដោយមាន​រោគសញ្ញា ឈឺក្បាល ស្រវាំងភ្នែក រោយ​ក ឈឺ​ដើមទ្រូង និង​ហើម​ជើងដៃ ឬ​មុខ​។ ជំងឺ​នេះ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ​និង​កូន​ក្នុង​ផ្ទៃ ដូចនេះ​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​ក្រុម​ស្ត្រី​ដែល​ងាយ​ប្រឈម​ត្រូវមាន​វិធានការ​ការពារ​ដោយ​ត្រូវ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ និង​បរិភោគ​អាហារ​ឱ្យបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​។​
 
​ដ្បិតតែ​វា​ជំងឺ​ក៏​កាច​សាហាវ ប៉ុន្តែ​ស្ត្រី​ពពោះ​ទាំងអស់ ក៏បាន​ការពារ​ខ្លួន​កុំ​ឲ្យ​កើត​ជំងឺ​នេះ​បានដែរ​។ តាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី  នៅពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​មាន​របប​អាហារ​ត្រឹមត្រូវ មាន​សុខ​ភាពល្អ​ទាំង​ង​ម្តាយ និង​ទារក ហើយ​កូន​ក្នុង​ផ្ទៃ​មិនសូវ​ឡើង​គីឡូ​ពេក គាត់​ក៏​មិន​ប្រឈម​នឹង​កើត​ជំងឺ​បម្រុង​ក្រឡាភ្លើង​ដែរ​។ តែ​ប្រសិនជា​គាត់ មាន​រោគសញ្ញា​បម្រុង​ក្រឡាភ្លើង​ហើយ​នោះ ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែទៅ​ពិនិត្យ តាមដាន​ឱ្យបាន​ដិតដល់ កុំ​ឲ្យ​វា​វិវត្តន៍​ជា​ជំងឺ​«​ក្រឡាភ្លើង​»៕ 

Tag:
 ជំងឺ​
  បម្រុង​ក្រឡាភ្លើង​
 ​ប៉ិច សុធី​
© រក្សាសិទ្ធិដោយ thmeythmey.com