អត្ថបទពាណិជ្ជកម្ម
ចាញ់ក្លិនស្រាពេក ងាកមកហូបស្រាបៀរ កម្ពុជា វិញ ម្តងហើយ ត្រូវរង្វាន់បាន៥លានរៀល ទាំងព្រឹក
× អ្នកបិតស្រាលក់ប្រចាំភូមិបឹងតាព្រហ្ម ឃុំតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក យន្ត ថាន ហាក់ចាញ់នឹងក្លិនស្រាដែលខ្លួនបិតអស់រាប់ឆ្នាំមកហើយនោះ បានងាកមកពិសាស្រាបៀរ កម្ពុជា វិញម្តង ដែលនាំឲ្យលោកត្រូវរង្វាន់ទឹកប្រាក់សុទ្ធ ៥លានរៀល។
លោកថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា មក១កេស គ្រាន់ទុកសែនក្បាលទឹក។ ដល់តែសែនហើយ ខ្ញុំក៏ហូបខ្លះ។ ដល់តែថ្ងៃទី១៩ ខែកញ្ញា ខ្ញុំបានយកចេញមកហូបកន្លះកេសម្នាក់ឯងស្រាប់តែគាស់ឈ្នះកំប៉ុង ដែលសែនហើយទី៣ បាន៥លានរៀល តែម្តង។ ថ្ងៃនោះខ្ញុំរំភើបឡើងគេងអត់លក់ពេញមួយយប់។ អរពេក គិតទៅធ្វើបុណ្យកាលភ្ជុំ បានបុណ្យមែន»។
ទឹកប្រាក់នេះលោកនឹងយកទៅបង់ថ្លៃធ្វើសំយាបផ្ទះ ដែលទើបនឹងសាងសង់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះភ្លៀងប៉ុន្មានមេមកនេះ នាំឲ្យខូចខាតរបស់របរក្នុងផ្ទះអស់សន្ធឹក។ ពេលនេះលោកអស់កង្វល់ហើយ ដោយសារទឹកប្រាក់ ៥លានរៀល។
ក្នុងមួយសប្តាហ៍ មានអ្នកឈ្នះទឹកប្រាក់ ៥លានរៀល ជាច្រើននាក់មកពីខេត្តក្រុងនានាក្នុងប្រទេស។ ដូច្នេះសូមពិនិត្យក្រវិលកំប៉ុងជានិច្ចរាល់ពេលគាស់ស្រាបៀរ កម្ពុជា៕
ពិសាដោយការទទួលខុសត្រូវ!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com