COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន IOC៖ ទោះគ្មានវ៉ាក់សាំង COVID-19 អូឡាំពិកឆ្នាំ២០២០ នៅតែធ្វើនៅឆ្នាំក្រោយ
× លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី២៤ ខែកញ្ញាប្រកាសថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ បើទោះមិនមានវ៉ាក់សាំងការពារជំងឺឆ្លង COVID-19 ក៏ដោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូជាមួយអ្នករៀបចំកម្មវិធីកីឡាអូឡាំក្រុងតូក្យូឆ្នាំ ២០២០ របស់ម្ចាស់ផ្ទះជប៉ុន លោក Bach បានប្តេជ្ញាធ្វើឲ្យព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកដែលត្រូវបានពន្យារពេលទៅឆ្នាំ ២០២១ នេះ ដំណើរការទៅមុខដោយជោគជ័យ ទោះជំងឺរាតត្បាតសកលមិនមានភាពមិនច្បាស់លាស់ក្នុងការគ្រប់គ្រងក៏ដោយ។
«យើងឃើញថា កីឡាកំពុងវិលត្រឡប់មកវិញបន្តិចម្តងៗ ប៉ុន្តែច្បាស់ណាស់ ព្រឹត្តិការណ៍កីឡាធំៗ មួយចំនួនបានរៀបចំដោយជោគជ័យនាពេលថ្មីៗនេះ រួមទាំងការប្រកួតក្នុងលីគជប៉ុនគ្រប់កម្មវិធីទៀតផង។ ចំណែកកម្មវិធី Tour de France និងព្រឹត្តិការណ៍ផ្សេងៗទៀត ក៏បានបង្ហាញដល់យើង និងពិភពលោកថាអាចរៀបចំបានប្រកបដោយសុវត្ថិភាពផងដែរ ទោះបីគ្មានវ៉ាក់សាំងក៏ដោយ»។ នេះជាការអះអាងរបស់ប្រធាន IOC ក្នុងវីដេអូឃ្លីបនាកិច្ចប្រជុំនោះ។
ស្របនឹងការលើកឡើងនេះ ប្រធានគ្រប់គ្រងអូឡាំពិកពិភពលោកសញ្ជាតិអាល្លឺម៉ង់ ក៏បានបន្ថែមថា បើវ៉ាក់សាំង និងវឌ្ឍនភាពក្នុងការសាកល្បងអាចកើតឡើងទាន់ពេល នោះនឹងជួយសម្រួលដល់ការរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែអស្ចារ្យថែមទៀត។
ព្រឹត្តិការណ៍កីឡាក្រុងតូក្យូឆ្នាំ ២០២០ ត្រូវបង្ខំឲ្យពន្យារពេលមួយឆ្នាំ ដោយសារ COVID-19 រាតត្បាតខ្លាំង ដែលបានសម្លាប់មនុស្សរាប់លាននាក់ពាសពេញពិភពលោក។ តាមការគ្រោងគ្រោងទុកអូឡាំពិកឆ្នាំ២០២០ នឹងចាប់ផ្តើដំណើរការពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២១ តទៅ៕
Tag:
COVID-19
IOC
Thomas Bach
Olympic
© រក្សាសិទ្ធិដោយ thmeythmey.com