ជាតិ
សង្គមជាតិ
ឥណ្ឌា​បើក​សម្តែង​រឿង​រាមាយណ​នៅ​ប្រាសាទបាយ័ន​
16, Jan 2017 , 11:07 am        
រូបភាព
​សៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍​មហា​ស្រព​វប្បធម៌​ឥណ្ឌា​នៅ​កម្ពុជា ក្រុម​សិល្បៈ​របស់​ឥណ្ឌា បានចាប់ផ្តើម​សម្តែង​រឿង រាមាយណ​ ដែល​ខ្មែរ​ស្គាល់​ជាទូទៅ «​រាមកេរ្តិ៍​» នៅ​ប្រាសាទបាយ័ន​។ ការសម្តែង​នេះ​ធ្វើឡើង​នៅ​បរិវេណ​ប្រាសាទបាយ័ន​នៅ​ល្ងាច​ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​មហាជន​ទូទៅ​។​

 
​កម្មវិធី​បើក​ការសម្តែង​នៅ​ប្រាសាទបាយ័ន គឺមាន​ការចូលរួម​ពី​អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក Naveen Srivastava និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន​។ លោក ថោង ខុន បាន​រម្លឹក​ពី​ចំណងមិត្តភាព​ឥណ្ឌា​-​កម្ពុជា នាពេល​កន្លងមក ក្នុងនោះ​តាម​ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រី ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ ទេសចរ​ឥណ្ឌា​មក​កម្សាន្ត​នៅ​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​នាក់​។​
 
​លោក Naveen Srivastava បាន​ថ្លែងថា ការ​មហា​ស្រព​វប្បធម៌​ឥណ្ឌា​នេះ គឺ​ដើម្បី​រិត​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ទំនាក់ទំនង​របស់​ប្រជាជន​ទាំង​២​។ មហា​ស្រព​ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថានទូត​ឥណ្ឌា ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នេះដែរ តាម​ការបញ្ជាក់​របស់​លោក​អគ្គរដ្ឋទូត ក៏​ដើម្បី​យុវជន​ជំនាន់​ក្រោយ​យល់ដឹង​ពី​វប្បធម៌​ឲ្យ​ទូលំទូលាយ​ផងដែរ​។ 
 
​គួរ​បញ្ជាក់ថា ការសម្តែង​សិល្បៈ​ឥណ្ឌា​នេះ ធ្វើឡើង​រយៈពេល​2​ថ្ងៃ ចាប់ពី​ថ្ងៃទី​14 ដល់​15 មករា ឆ្នាំ​2017​។ 
 
​សូម​ទស្សនា​ការសម្តែង​រឿង​រាមាយណ​ពី​ក្រុម​សិល្បៈ​ប្រទេស​ឥណ្ឌា នៅ​ប្រាសាទបាយ័ន​ដូចតទៅ​៖


























Tag:
 មហា​ស្រព​វប្បធម៌​ឥណ្ឌា​
  បាយ័ន​
  រ៉ា​ម៉ា​យ៉ាណា
© រក្សាសិទ្ធិដោយ thmeythmey.com