ជាតិ
ឱកាស​មន្ត្រី​រដ្ឋាភិបាល NGO និង​សាធារណជន​ក្នុងការ​ប្រជែង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អូស្ត្រាលី​
20, Jan 2017 , 7:39 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី សម្រាប់​ឆ្នាំ​សិក្សា ២០១៨​។ អាហារូបករណ៍​នេះ ត្រូវបាន​ផ្ដល់​ដោយ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា សាធារណជន អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​អប់រំ​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ស្ដីពី​ការជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី សម្រាប់​ឆ្នាំ​២០១៨​។ អាហារូបករណ៍​នេះ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ផ្ដល់​ឲ្យ សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា សាធារណជន អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត លើ​មុខជំនាញ​មួយចំនួន​។​

​អាហារូបករណ៍​នេះ នឹង​ចាប់ផ្ដើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង ៥​ល្ងាច​។ ជាមួយគ្នានេះ បេក្ខជន​ទាំងអស់​ដែល​មានបំណង​ស្នើសុំ​អាហារូបករណ៍​នេះ អាចបំពេញ​បែបបទ​សុំ​អាហារូបករណ៍ និង​លក្ខខណ្ឌ​ផ្សេងៗ តាមរយៈ​គេហទំព័រ www.australiaawardscambodia.org និង www.aystraliaawards.gov.au ឬ​តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ២២២ ០៦២៕


Tag:
 អាហារូបករណ៍​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com