អន្តរជាតិ
មនុស្សជាច្រើនស្លាប់ដោយសារការវាយប្រហារពីផ្ទាំងទឹកកកក្នុងសណ្ឋាគារតូចមួយនៅអ៊ីតាលី
× មនុស្សប្រមាណ៣០នាក់ ត្រូវបានរាយការណ៍ថាអាចស្លាប់ដោយសារការបាក់ផ្ទាំងទឹកកកក្នុងតំបន់លេងស្គី នៃសណ្ឋាគារតូចមួយនៅភាគកណ្តាលប្រទេសអ៊ីតាលី នាថ្ងៃព្រហស្បតិ៍។ បណ្តាញព័ត៌មានអ៊ីតាលី បានឲ្យដឹងថា គ្រោះថ្នាក់នេះ កើតឡើងបន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់។
មនុស្សជាច្រើននាក់ ត្រូវបានរកឃើញថា ស្លាប់នៅក្នុងសណ្ឋាគារ Rogopiano ដែលស្ថិតនៅលើភ្នំ Gran Sasso ក្រុង Farindola តំបន់ Abruzzo ភាគកណ្តាលនៃប្រទេសអ៊ីតាលី។ បើតាម BBC ជនរងគ្រោះមានអ្នកទេសចរយ៉ាងហោចណាស់២០នាក់ និងបុគ្គលិកសណ្ឋាគារ៧នាក់។
គ្រោះថ្នាក់បានកើតឡើងបន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់ក្នុងតំបន់ Abruzzo។ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំមុន តំបន់ដដែលនេះ ក៏ធ្លាប់រងគ្រោះរញ្ជួយដីផងដែរ ដោយពេលនោះ មនុស្ស២៩៨នាក់ បានស្លាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com