ជាតិ
លោក អ៊ា វឌ្ឍនា អ្នកគ្រប់គ្រងទូទៅផលិតកម្មថោន ទទួលមរណភាព
× លោក អ៊ា វឌ្ឍនា អ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោន បានទទួលមរណភាពហើយ នៅថ្ងៃទី១៨ ខែមករា នៅមន្ទីរពេទ្យក្នុងប្រទេសបារាំង។ ភរិយា របស់ លោក អ៊ា វឌ្ឍនា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«គាត់បានទៅដោយស្ងប់សុខហើយ សង្ឃឹមថាអ្នកទាំងអស់ជូនពរគាត់ពីចម្ងាយ»។
នៅអំឡុងឆ្នាំ១៩៩៩ លោក អ៊ា វឌ្ឍនា បានបង្កើតក្រុមចម្រៀង EV Band ដែលមានសមាជិកភាគច្រើនជាតារាចម្រៀងល្បីៗនាបច្ចុប្បន្ន ដូចជា កញ្ញា មាស សុខសោភា ឱក សុគន្ធកញ្ញា យក់ ឋិតរដ្ឋា ឃុំ ប៉ុណ្ណាដែត សែម សង្វាតជាដើម។
ក្រៅពីជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀង លោក អ៊ា វឌ្ឍនា ក៏ជាមានពិសោធន៍កាន់កម្មវិធីវិទ្យុដ៏ចំណានម្នាក់ផងដែរ។ លោកបានទទួលមរណភាពក្នុងអាយុ៤៦ឆ្នាំ ដោយបន្សល់ទុកភរិយាជាទីស្រឡាញ់ និងកូន២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com